Sunday, November 16, 2025
Homeព័ត៌មានជាតិស្អាតបែបនេះ មិនគួរធ្វើរឿងចឹងលើគូស្នេហ៍គេទេ គេខ្លាចបាត់របស់គេដែរ

ស្អាតបែបនេះ មិនគួរធ្វើរឿងចឹងលើគូស្នេហ៍គេទេ គេខ្លាចបាត់របស់គេដែរ

​ភ្នំពេញ​ ៖​ នារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូគូស្នេហ៍១គូ ខណៈដែលពួកគេបាននាំគ្នាឡើងទៅដេកបាត់ លុះព្រឹកឡើងចុះមកវិញ ក៏បានបាត់ម៉ូតូ ទើបពួកគេសុំអ្នកជិតខាងមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញនារីសង្ស័យខាងលើលួចយកទៅ ទើបសម្រេចចិត្តនាំគ្នាទៅដាក់ពាក្យបណ្តឹងហហើយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលា​ម៉ោង​៨​និង​០០​នាទី ​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៩ ​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល។

​ជនសង្ស័យ​ឈ្មោះ​ ជា​ សុ​វ​ណ្ណា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែ រ​មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​ ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុន​ ចាយ​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​លេខ​133E0z​ ផ្លូវ​154​ ភូមិ​6​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​។ ម៉ូតូដែលជនសង្ស័យខាងលើលួចយកទៅ ម៉ាក​ ZOOMER​ X​ ពណ៌​សលាយ​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FS​-1680​ លេខ​តួ​ 5109928​ លេខ​ម៉ាស៊ីន​0109928​។

បើតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា​ មុនពេលកើតហេតុ កាលពីវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៩ នាងនិង​មិត្ត​ប្រុស ​ទើប​នាំគ្នាមក​ពី​ហូប​បាយ​នៅ​ផ្សារ​កណ្ដាល​ ហើយ​ក៏​បាន​យក​ម៉ូតូ​ទុក​ក្នុងផ្ទះ​លេខ​133E0z​ ផ្លូវ​154​ ភូមិ​៦​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ រួច​ក៏​ចូល​ដេក​ក្នុង​បន្ទប់​ទៅ។ លុះដល់​វេលាព្រឹកម៉ោង​៧ ​ មិត្ត​ប្រុស​របស់​នាងបាន​ភ្ញាក់​ពី​ដំណេក​ ចុះមក​យក​ម៉ូតូ​ជិះ​ទៅ​ធ្វើការ​ ស្រាប់តែ​បាត់​ម៉ូតូ ហើយ​ទ្វារផ្ទះ​បើកចំហរ ​ភ្លាម​នោះ នាងបាន​សួរ​ម្ចាស់ផ្ទះ​ “ម៉េចបានជាទ្វារបើកអ៊ីចឹង ”  ម្ចាស់ផ្ទះ​បាន​ឆ្លើយ​ថា​ ”មិនដឹង​ថា​ អ្នក​ណា​ជា​អ្នក​បើកទ្វារ​ដែរ​”។ ពេលនោះ ​ជន​រង​គ្រោះ​បានទៅ​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាងមើល ​ស្រាប់តែមាន​ជនសង្ស័យ​ចំនួន​៤​នាក់​ (ប្រុស​៣​នាក់​ ស្រី​១​នាក់​) ក្នុង​នោះ​មាន​នារីជាសង្ស័យ​ខាងលើលួចយកទៅ ទើបនាងនិងមិត្តប្រុសបាននាំគ្នាទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ​តែ​ម្តង”។

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​ជន​រង​គ្រោះ​ធ្វើការ​ស្រាវជ្រាវ ​រហូត​ដល់​ ​ម៉ោង​០៨​និង​០០​នាទី​ ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ទើប​ឃើញ​នារីជាសង្ស័យ​ ឈ្មោះ​ ជា​ សុ​វ​ណ្ណា​ នៅ​មុខ​ផ្សារ​សូ​រិ​យា​ម៉​ល​ ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ ក៏​បាន​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ​តែ​ម្តង​។​

នារីជាជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ច ថា នាងនិងបក្ខពួក៣នាក់ទៀត ពិតជាបានលួចម៉ូតូនារីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន នារីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកបក្ខពួកផ្សេងទៀត កំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕

RELATED ARTICLES