ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត បានបើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត “លុច្សសារី” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ៤០០នាក់ ភាគច្រើន ជនជាតិចិន និងវៀតណាម រួមជាមួយថ្នាំញៀនមួយចំនួនផងដែរ។

បន្ទាប់ពីធ្វើការឆែកឆេររួចរាល់ សមត្ថកិច្ចបានបិទក្លឹបកម្សាន្តនេះជាបណ្តោះអាសន្ន។ ចំណែកមនុស្សប្រុសស្រីប្រមាណជា៤០០នាក់នោះ ត្រូវបានសមត្ថកិច្ចដាក់ឡានមកកាន់ស្នងការរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នេះជាក្លឹបកម្សាន្តទី២ហើយ បន្ទាប់ពីក្លឹបកម្សាន្តរ៉ុក ដែលត្រូវបានលោកស ថេត ស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាប ដកហួតថ្នាំញៀនជាច្រើនគីឡូ និងបិទក្លឹបចោលតែម្តង ៕


