Sunday, November 16, 2025
Homeព័ត៌មានជាតិដោះជន្ទល់សំយាបបេតុង បាន១ថ្ងៃ សង្កត់ជាងស្លាប់ កម្មកររងរបួស

ដោះជន្ទល់សំយាបបេតុង បាន១ថ្ងៃ សង្កត់ជាងស្លាប់ កម្មកររងរបួស

ភ្នំពេញ៖ បុរជាមេជាងសំណង់ម្នាក់ និងកម្មករម្នាក់ បាននាំគ្នាឡើងទាញខ្សែទុយោទឹកប្រយោលគ្រោងទុករៀបឥដ្ឋ ខណៈដែលកំពុងទាញនោះ ស្រាប់តែបាក់ដួលរលំសំយាបបេតុងមួយផ្ទាំង ដែលទើបតែដោះជន្ទល់ចេញបាន១ថ្ងៃ បណ្តាលឲ្យបាក់សង្កត់លើបុរសជាមេជាងសំណង់ស្លាប់ភ្លាមៗ ចំណែកបុរសជាកម្មករ រងរបួសស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីកាលពី​ម៉ោង៨​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩នេះ នៅចំណុច​អគារ​កំពុងជួស​ជុល​មួយ​កន្លែង តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បុរសមេជាងដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ រ៉ន ខុម អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានខាងលើ និងស្រុកកំណើតក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកបុរសជាកម្មកររងរបួសស្រាល មានឈ្មោះ វ៉ាន់ តួ អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋាននេះ និងមានស្រុកកំណើតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមស្ត្រីជាប្រពន្ធជនរងគ្រោះជាមេជាងសំណង់ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីម៉ោង៨​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ប្តីរបស់ននាងនិងកម្មករម្នាក់ទៀត បាននាំគ្នាឡើងទៅលើអគារផ្ទះជាន់ទី២ ដើម្បីទាញខ្សែទុយោទឹកប្រយោលគ្រោងទុករៀបឥដ្ឋ និងបូក ខណៈកំពុងតែធ្វើសុខៗ ស្រាប់តែបាក់ដួលរលំសំយាបបេតុងមួយផ្ទាំងធំ ដែលទើបតែដោះជន្ទល់ចេញកាលពីម្សិលមិញ នៅជាន់ទី៣ បណ្ដាលឲ្យធ្លាក់មកសង្កត់តែម្ដង។ ភ្លាមៗនោះដែរ នាងក៏បានស្រែកហៅគេឯងឲ្យជួយប្តីរបស់នាងដែរ តែអកុលស ប្តីរបស់នាងបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសាកសព ហើយក៏បានប្រគល់សពជូនស្ត្រីជាប្រពន្ធ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES