Wednesday, September 17, 2025
Homeតារាខ្មែរសុខ ពិសី សម្រកគីឡូកាន់តែខ្លាំង ក្រោយគេសង្ស័យរឿងត្រៀមចូលរោងការ

សុខ ពិសី សម្រកគីឡូកាន់តែខ្លាំង ក្រោយគេសង្ស័យរឿងត្រៀមចូលរោងការ

សុខ ពិសី បានបាត់បង់ទាំងស្រុងនូវការឡើងគីឡូ ហើយពេលនេះ នាងបានក្លាយទៅជាតារារាងស្វែលស្អាតតូចតន់គួរឱ្យបេតីកាន់ តែខ្លាំងថែមទៀត។

ការសម្រកគីឡូស្ទើរតែមិនគួរឱ្យជឿរបស់តារាស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេ សុខ ពិសី នៅពេលនេះធ្វើឱ្យមានការសង្ស័យកាន់តែច្រើនថែមទៀតថា ពិសី ត្រៀមចូលរោងការជាមួយម្ចាស់ចិត្ត លោកថៅកែសាន់ដេ ឡាយ សុខចំរើន ហៅសេង បើទោះជាកន្លងមក ទាំងពិសី និងលោកថៅកែ បានព្យាយាមច្រានចោលដូចគ្នាក្តី។

ទោះជាយ៉ាងណា ក្រោយសម្រកគីឡូនេះ សុខ ពិសី ត្រូវប៉ាន់កាន់តែច្រើនជាងមុន តាមរយៈការថតស្ពតឱ្យក្រុមហ៊ុនមួយចំនួន ក្នុងនោះ មានទាំងអេឡិចត្រូនិក និង Cosmetics ផងដែរ។ ដោយឡែក សុខ ពិសី ផ្ទាល់នៅរដូវធ្លាក់ភ្លៀងនេះ នាងក៏លក់ផលិតផលរក្សាសម្រស់ តាម Online ដូចតារាមួយចំនួនផ្សេងទៀតផងដែរ។

សុខ ពិសី ត្រូវបានគេសង្ស័យថា នាងមានស្នេហាជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយតែអ្នកទាំង២ មិនដែលសារភាពស្នេហ៍ឡើយ។

ការលាក់បាំងស្នេហ៍របស់សុខ ពិសី នៅពេលនេះ ស្របពេលដែលតារារួមអាជីព មាន ៖ ឱក សុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា និង សុគន្ធ និសា ជាដើម ពួកគេសុទ្ធតែមានម្ចាស់ចិត្តរៀងៗខ្លួនអស់ទៅហើយ៕

RELATED ARTICLES