Wednesday, September 17, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត បាន១ អត់១

ខេមរៈ សិរីមន្ត បាន១ អត់១

ខេមរៈ សិរីមន្ត ដែលស្ពាយបង្វេចចូលផលិតកម្មរស្មីហង្សមាស ចោលសាន់ដេ នោះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា សិរីមន្ត ចង់បានតំណែងគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ដែលក្រុមហ៊ុននេះទិញ License ពីបរទេស ទើបគ្មានស្តាយស្រណោះទ្រនំចាស់បែបនេះ។

ពេលនេះ ខេមរៈ សិរីមន្ត បានសម្រេចបំណងធំនេះដូចចិត្តមែន គឺហង្សមាស ប្រគល់តំណែងជាគណៈកម្មាការក្នុងកម្មវិធី X Factor Cambodia ឱ្យសិរីមន្ត ដូចចិត្តមែន ទើបធ្វើឱ្យសិរីមន្ត រំភើបចិត្តក្រៃលែង ហើយបានបង្ហាញខ្លួនឃោសនាឱ្យកម្មវិធីប្រលងចម្រៀងមួយនេះ ដោយរីករាយទៀតផង។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្នុងតំណែងថ្មីរបស់សិរីមន្ត ដែលត្រូវប្រជែងជាមួយណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន នោះ សិរីមន្ត នឹងលេចធ្លោជាងគេ ឬមួយក៏ការងារថ្មី បទពិសោធន៍នៅខ្ចី ហើយមិនអាចមានទ្រឹស្តី ដូចបាយ៉ារិទ្ធ។

ទោះជាពេលនេះ ខេមរៈ សិរីមន្ត បានសម្រេចបំណងធំមួយផ្នែក ដោយក្តាប់ជាប់តំណែងគណៈកម្មការ X Factor Cambodia ក៏ដោយ តែសិរីមន្ត នៅតែមិនទាន់អាចសម្រេចបំណងទី2 ដែលខ្លួនចង់ឈរជាតារាចម្រៀងប្រុសល្បីជាងគេនៅហង្សមាស បានឡើយ ព្រោះថា ពេលនេះ ព្រាប សុវត្ថិ នៅតែឈរលើតារាផ្សេងៗទៀតរបស់ហង្សមាស ដដែល។

លោកមិញ សុធីវណ្ណ បានឱ្យដឹងថា តាមលោកដឹង ហង្សមាស មិនដែលលើកឬឱ្យតម្លៃតារាមកពីខាងក្រៅជាងតារារបស់គេទេ ព្រោះផលិតកម្មនេះចង់បង្ហាញឱ្យគ្រប់គ្នាបានដឹងថា ទោះជាគ្មានតារាពីខាងក្រៅមក ក៏ផលិតកម្មគេនៅតែអាចដំណើរការជាមួយតារាដែលគេមានស្រាប់ដែរ។

ដោយឡែក ករណីខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ វិញ លោកសុធីវណ្ណ យល់ថា មហាជនក៏គិតដូចលោកដែរ គឺអ្នកណាចេញបទចម្រៀងបានច្រើនជាង គឺជាអ្នក “ឈ្នះ”៕

RELATED ARTICLES