Wednesday, September 17, 2025
Homeតារាខ្មែរអាលីហ្សា មហាជនសរសើរថា ពូកែរកប្តីសង្ហា ហើយនៅក្មេងទៀត

អាលីហ្សា មហាជនសរសើរថា ពូកែរកប្តីសង្ហា ហើយនៅក្មេងទៀត

អាលីហ្សា បានបញ្ចេញរូប Pre–Wedding ជាមួយគូដណ្ដឹងរបស់នាង មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកលី ឃាំង ដែលជាអ្នកជំនួញវ័យជិត៣០ឆ្នាំ មុនពេលដែលពិធីអាពាហ៍ពិពាហ៍របស់នាង នឹងឈានមកដល់នៅ២ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

សម្រាប់កម្មវិធីជប់លៀងវិញ អាលីហ្សា បានឲ្យដឹងថា នាងជប់លៀង៧០តុ នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ L ប៉ុន្ដែដោយសារកម្មវិធីទាំងមូលមិនទាន់ចាប់ផ្ដើម ហេតុនេះហើយ នាងមិនដឹងថា ចំណាយប្រាក់អស់ប៉ុន្មានឡើយ។

ដោយឡែក នៅពេលសួររឿងគម្រោងដឹកដៃស្វាមី ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) វិញ ក៏ត្រូវបានអាលីហ្សា ព្យាយាមលាក់សិនដែរ ដោយនាងថា ចាំរៀបការហើយ ទើបអាចប្រាប់បាន។

តាមរយៈរូបថតសម្រាប់ដាក់តាំងការនោះ អាលីហ្សា ត្រូវបានមហាជនសរសើរថា នាងពូកែរកស្វាមី បានសង្ហា ហើយក្មេងទៀត ទើបធ្វើឲ្យតារាចម្រៀង និងសម្ដែងរូបនេះ ញញឹមបិទមាត់មិនជិតទេ ព្រោះថា ពេលនេះនាងត្រៀមខ្លួនរៀបការមែនទែនហើយ៕

RELATED ARTICLES