ពិធីការិនីមានទ្រព្យមិនចាញ់សេដ្ឋិនី អ្នកនាងគង់ សុជាតិ បានបណ្តើរប្តីក្មេង លោកជា វិបុល ទៅសាងអនុស្សារីយ៍ និងរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀត នៅលើកោះ Kamala ប្រទេសថៃ កាលពីពេលថ្មីៗ ដែលមើលទៅគូស្នេហ៍តារាល្បី1គូនេះផ្អែមល្ហែម មិនចាញ់យុវវ័យឡើយ។

ការដឹកដៃស្វាមីក្មេងទៅស្អិតល្មួតដល់ថៃ របស់អ្នកនាងគង់ សុជាតិ នៅពេលនេះ បន្ទាប់ពីពិធីការិនីសម្រស់ក្មេង ជាងវ័យរូបនេះ បានប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងនឹងពិចារណារឿងយកកូន ភ្លោះតាមសំណើរបស់ស្វាមី ព្រោះគាត់ស្រលាញ់ និងចង់បានកូនភ្លោះខ្លាំងណាស់។

ប៉ុន្តែអ្នកនាង សុជាតិ ប្រាប់ថា រឿងយកកូនទី4 ឬទី5 បានដូចបំណង ឬបរាជ័យនោះ អាចទៅរួច គឺអាស្រ័យទៅលើសុខភាពរបស់អ្នកនាងដែរ ហេតុនេះហើយអ្នកនាងត្រូវតែទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញជាមុនសិនថា តើលោកដុកទ័រ គេឱ្យអ្នកនាងយកកូនបានទៀត ឬមិនអាច ?

គង់ សុជាតិ បានលែងលះជាមួយស្វាមី ម៉ៅ សាល់ភាព ដោយបន្សល់នូវចំណងដៃកូនប្រុសស្រី2នាក់ ទើបអ្នកនាងបានដឹកដៃប្តីក្មេង ជា វិបុល រៀបការកាលពីថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ 2013 ដែលពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះជា សុជាតិនារី វ័យជាង2ឆ្នាំ។

អ្នកនាងសុជាតិ ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ ដែលមានទ្រព្យស្តុកស្តម្ភ មិនចាញ់សេដ្ឋិនីឡើយ ហើយពេលនេះ អ្នកនាងរស់នៅលើខុនដូផ្ទាល់ខ្លួន ដែលសង់ដល់ទៅ7ជាន់ តម្លៃជាង2លានដុល្លារ នៅម្តុំទួលគោក៕





