Wednesday, September 17, 2025
Homeតារាខ្មែរហុិន ច័ន្ទនីរ័ត្ន មន្ត្រីធំផ្កាយ២ម្នាក់ បរាជ័យតាមអន្ទងស្នេហ៍

ហុិន ច័ន្ទនីរ័ត្ន មន្ត្រីធំផ្កាយ២ម្នាក់ បរាជ័យតាមអន្ទងស្នេហ៍

ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន ដែលរងបរាជ័យស្នេហ៍ផ្ទួនៗ មិនក្រោម៤លើក ហើយចុងក្រោយប៉ះស្នេហ៍ថ្មីប្រុសសង្ហា កូនអ្នកមានទ្រព្យ ដែលពួកគេច្រើនតែជិះរថយន្ត Range Rover ជាមួយគ្នាតែ២នាក់ដូចប្តីប្រពន្ធនោះ រហូតមកដល់ពេលនេះ នៅតែគ្មានដំណឹងថា ស្រីស្អាតនីរ័ត្ន ចង់រៀបការឡើយ ស្របពេលមានដំណឹងថា នីរ័ត្ន ព្យាយាមគេចលោកផ្កាយ២ម្នាក់…។

ទោះជាពេលនេះ ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មានម្ចាស់បេះដូងថ្មី ជាប្រុសរូបសង្ហា ដែលមិត្តភក្តិនាងសរសើរថា ពួកគេស័ក្តិសមគ្នាយ៉ាងណា ប៉ុន្តែនៅពេលដែលសួររឿងគម្រោងចូលរោងការនេះ នីរ័ត្ន នៅតែអះអាងថា មិនទាន់ចង់រៀបការនៅឡើយ។

អ្វីដែលប្លែកថែមទៀតនោះ ពិធីការិនីវ័យ២៧ឆ្នាំ ដែលមានសម្រស់លេចធ្លោជាងគេនៅទូរទស្សន៍បាយ័ន រូបនេះ បែរជាថា ប្រុសដែលជិះឡានតែពីរនាក់ជាញឹកញាប់នោះ ជាមិត្តរួមការងារទៅវិញ រហូតដល់ពេលខ្លះ នាងរកនឹកមិនឃើញប្រុសនោះថែមទៀតផង។

តើហេតុអ្វីបានជាហ៊ិន ច័ន្ទនីរ័ត្ន មិនហ៊ានបណ្តើរគូស្នេហ៍ជាចំហ ហើយព្យាយាមលាក់លៀមបែបនេះ?

អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅហ៊ិន ច័ន្ទនីរ័ត្ន ជាច្រើនលើក កាលពីពេលថ្មីៗនេះ តែមិនអាចទាក់ទងបានឡើយ។ ប៉ុន្តែមុននេះ នីរ័ត្ន ធ្លាប់អះអាងថា នាងមិនទាន់ចង់រៀបការក្នុងពេលឆាប់ៗទេ ព្រោះមិនទាន់ដល់ពេល ហើយកន្លងមក នាងបានដើរការមិត្តភក្តិជាច្រើនមកហើយ តែខ្លួនឯងមិនទាន់ចង់ការសោះ ព្រោះរវល់ខ្លាំងពេក ទាក់ទងនឹងការធ្វើពិធីការិនី។

ការថ្លែងបែបនេះរបស់ហ៊ិន ច័ន្ទនីរ័ត្ន ច្បាស់ណាស់ថា ចំណងស្នេហាថ្មីរបស់នាងជាមួយកូនអ្នកមានទ្រព្យនោះ នៅមិនទាន់ច្បាស់លាស់ជាមួយគ្នាឡើយ បើទោះជាកន្លងមក គេឃើញនាងធ្លាប់បណ្តើរគូស្នេហ៍ទៅសាងអនុស្សាវរីយ៍ដល់ខេត្តកោះកុង ក្តី ប៉ុន្តែអាចជាដំណាក់កាលពិសោធមើលចិត្តថ្លើមគ្នាជាមុនសិនប៉ុណ្ណោះ ព្រោះពេលនេះ នីរ័ត្ន ហាក់ដូចជាខ្លាចក្នុងការលាតត្រដាងស្នេហាថ្មី ព្រោះនាងខ្លាចប្រឈមខ្មាសគេ ប្រសិនបើចំណងស្នេហ៍ប្រេះឆាដូចមុនទៀតនោះ។

តារាដែលស្និទ្ធហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហើបឱ្យដឹងថា ការដែលមិនហ៊ានលាតត្រដាងស្នេហាថ្មីជាសាធារណៈរបស់ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន នៅពេលនេះ ធ្វើឱ្យមន្ត្រីធំៗជាច្រើននៅតែជ្រួលជ្រើមតាមស្នេហ៍នីរ័ត្ន ដដែល ជាពិសេស គឺលោកផ្កាយ២ម្នាក់ ក៏នៅតែចិញ្ចឹមចិត្តតាមអន្ទងស្នេហ៍នីរ័ត្ន ដែរ។

ប៉ុន្តែមន្ត្រីធំផ្កាយ២នោះ បានសុំចុះចាញ់ចំពោះការតាមថ្ពក់បេះដូងស្រីស្អាតនីរ័ត្ន ព្រោះតែគ្រប់គ្នាបានដឹងថា ពិធីការិនីរូបនេះមិនចាប់អារម្មណ៍ខ្លាំងរឿងអំណាចទឹកលុយឡើយ ពោលគឺបើប្រុសណានាងមិនស្រលាញ់ ទោះជាជះលុយដាក់នាងប៉ុនណា ក៏នីរ័ត្ន នៅតែមិនបេតីដែរ៕

RELATED ARTICLES