Wednesday, September 17, 2025
Homeតារាខ្មែរម៉េង កែវពេជ្ជតា ករណីរំលោភសេពសន្ធវៈកើតជាហូរហែ ក៏មានការរួមចំណែកពីនាងៗមួយចំនួនបង្ហាញកេរ្តិ៍ម្តាយ តាមរយៈការ Live វីដេអូលក់ផលិតផល

ម៉េង កែវពេជ្ជតា ករណីរំលោភសេពសន្ធវៈកើតជាហូរហែ ក៏មានការរួមចំណែកពីនាងៗមួយចំនួនបង្ហាញកេរ្តិ៍ម្តាយ តាមរយៈការ Live វីដេអូលក់ផលិតផល

បន្ទាប់ពីមានករណីរំលោភសេពសន្ធវៈកើតមានជាហូរហែ ដូចជាឪពុករំលោភកូនស្រី តារំលោភចៅ… ស្រាប់តែអ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារថា មូលហេតុដែលកើតមានករណីរំលោភសេពសន្ធវៈឥតឈប់ឈរនេះ ក៏ព្រោះតែមានការរួមចំណែកនាងៗមួយចំនួនបង្ហាញកេរ្តិ៍ម្តាយតាមរយៈការLiveវីដេអូលក់ផលិតផល លើផេកហ្វេសប៊ុកផងដែរ។

តារាចម្រៀងសំនៀងផ្អែម ម៉េង កែវពេជ្ជតា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “វាក៏ជាការរួមចំណែកនូវកំហុសផងដែរ នៃនាងៗមួយចំនួនដែលចូលចិត្តបង្ហាញសាច់​ បង្ហាញកេរ្តិ៍ម៉ែ​ បង្ហាញកាយវិកា​ និងភាសាអាសអាភាស​ គ្រោតគ្រាតឥតកេរ្តិ៍ខ្មាស ផ្សព្វផ្សាយអោយគេឃើញដើម្បីទាក់ទាញការលក់ផលិតផល ដែលផលិតផងខ្លះជាផលិតផល ” បោក​ ” “។

អ្នកនាងបានបន្តថា “នេះគឺជា​ “​យុគស្រីបំផ្លាញស្រី”​ ព្រោះមិនដែលឃើញមនុស្សប្រុសណាមកអង្គុយ live បរិយាយលម្អិតអស់អាចម៍អស់នោម ស្តីពីកេរ្តិ៍ខ្មាសរបស់ស្ត្រី តាមរយៈផលិតផលទឹកអនាម័យស្ត្រី​ និងរឿងខ្មាសអៀនមួយចំនួននោះផងទេ​ គឺឃើញមានតែមនុស្សស្រីខ្លួនឯងមិនប៉ុន្មាននាក់ហ្នឹងដែលខំបូរបាច់ ហែកកកាយទម្លាយអោយគេឃើញគេឮ អាថ៌កំបាំងមនុស្សស្រីឡើងរលួយខ្ទេច​ដូចស្រាតសំពត់ដើម្បីប្តូរយក​ like share​ និងលុយ​។

អ្នកនាងបានបញ្ជាក់ចុងក្រោយថា “មែនហើយ​ អំពើរំលោភ គឺបុរសជាអ្នក​ប្រព្រឹត្តិ ប៉ុន្តែដើមហេតុ គឺមកពីមនុស្សស្រីខ្លួនឯងមួយភាគតូចនេះដែរ សូមនាងៗពិចារណា ! ហើយសូមបញ្ឈប់​មុននឹងរឿងដ៏ចង្រៃនេះ ធ្លាក់ទៅលើកូនស្រីខ្លួន​!!!…”៕

RELATED ARTICLES