Wednesday, September 17, 2025
Homeតារាខ្មែរអស់ទាស់!!! អាឡិច ចាន់ត្រា ចេញទៅអូស្ត្រាលី លើកទី១៥

អស់ទាស់!!! អាឡិច ចាន់ត្រា ចេញទៅអូស្ត្រាលី លើកទី១៥

តារាសម្តែងលឹម ប៉ោស៊្រុន ហៅអាឡិច ចាន់ត្រា ត្រៀមស្ពាយបង្វេចចេញទៅច្រៀង សម្តែងនៅប្រទេសអូស្ត្រាលី ជាលើកទី១៥ នៅចុងខែកក្កដា ឆ្នាំ២០១៩ នេះហើយ នឹងបង្ហួសទៅដល់ប្រទេសញូហ្សែឡែន និងកាដាណា ថែមទៀតផង។ នេះអាចចាត់ទុកថា ជាតារាសម្តែងខ្មែរម្នាក់ ដែលបានចេញទៅប្រទេសអូស្ត្រាលី ច្រើនជាងគេ ពោលគឺងាយដូចទៅផ្សារអូរឫស្សី ទៅហើយ។

អាឡិច ចាន់ត្រា និយាយដោយសប្បាយរីករាយថា “ខ្ញុំនឹងចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាថ្មីម្តងទៀត នៅថ្ងៃទី៣០ ខែកក្កដា នេះហើយ ទៅម្តងនេះបង្ហួសទៅដល់ប្រទេសញូវហ្សែឡែនដ៍ និងកាដាណា ផងដែរ។ ចំពោះប្រទេសអូស្ត្រាលី វិញ ខ្ញុំទៅលើកនេះទៀតចំនួន១៥លើកហើយ និយាយទៅញឹកជាងគេ។

ដោយឡែក ប្រទេសញូវហ្សេឡែនដ៍ ជាលើកទីមួយ ចំណែកកាណាដា ជាលើកទី២។ ប៉ុន្តែខ្ញុំក៏អាចឆ្លៀតធ្វើការងារសិល្បៈមួយនៅអង់គ្លេសដែរ តែពេលនេះមិនទាន់ច្បាស់១០០%ទេ ព្រោះនៅចរចាគ្នាឱ្យបានច្បាស់លាស់ជាមុនសិន”។

លឹម ប៉ោស៊្រុន ហៅអាឡិច ចាន់ត្រា ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យស្តុក ព្រោះកាលពីឆ្នាំមុន លោកបានទិញផ្ទះនៅម្តុំផ្សារសំណង់១២ តម្លៃជាង២០ម៉ឺនដុល្លារ ហើយមុននេះបានសម្ពោធផ្ទះវីឡាភ្លោះនៅបុរីប៉េង ហួត (បឹងស្នោ) តម្លៃ៤៨ម៉ឺនដុល្លារថែមទៀត ខណៈដែលថ្មីៗនេះ លោកប៉ោស៊្រុន បានទិញរថយន្តទំនើបពឺំតម្លៃជាង១០ម៉ឺនដុល្លារថែមទៀត បន្ថែមពីលើរថយន្ត Lexus RX 350 បន្ទាប់ពីរថយន្ត Lexus RX330 ត្រូវចោរលួចដោយសុវត្ថិភាពនោះ។

អាឡិច ចាន់ត្រា និយាយដោយសប្បាយរីករាយថា ”ពេលនេះបំណងប្រាថ្នាក្នុងជីវិតរបស់ខ្ញុំអាចថា បានសម្រេច៩០%ហើយ។ យើងមានផ្ទះនៅ រថយន្តជិះតាមបំណង ព្រោះរយៈពេលចុងក្រោយនេះ ខ្ញុំបានធ្វើការងារសិល្បៈដោយជោគជ័យក្រុមហ៊ុនកម្សាន្តរបស់ខ្ញុំដំណើរការដោយរលួន។ ដោយសាររវល់ច្រៀងសម្តែងទាំងនៅក្នុង និងក្រៅប្រទេសច្រើន អ៊ីចឹងពេលនេះខ្ញុំមិនហ៊ានទទួលថតកុនទេ ព្រោះខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ”។

ថ្វីត្បិតតែអាឡិច ចាន់ត្រា គិតត្រឹមឆ្នាំ២០១៩នេះ មានជោគជ័យក្នុងជីវិតដល់ទៅ៩០%មែន តែអាឡិច មិនទាន់បង្ហើបគម្រោងចូលរោងការនៅឡើយ ខណៈកន្លងមកធ្លាប់លេចឭថា លោកមានប្រុសៗតាមស្នេហ៍ច្រើនជាងស្រីទៅទៀត៕

RELATED ARTICLES