Thursday, September 18, 2025
Homeតារាខ្មែរសោភា ទេពី លុបចោលគម្រោងថត MV បទ "នរណាកែចិត្តបង?" ងាកមកច្រៀងរ៉េប

សោភា ទេពី លុបចោលគម្រោងថត MV បទ “នរណាកែចិត្តបង?” ងាកមកច្រៀងរ៉េប

ម្ចាស់បទ “អ្នកណាកែចិត្តបង ?” ដែលមានអ្នកចូលទស្សនារហូតដល់ ៤០M កញ្ញាសោភា ទេពី បានអះអាងថា ពេលនេះនាងងាកមកធ្វើបទចម្រៀងដោយខ្លួនឯងវិញម្តង លែងចូលផលិតកម្មណាទៀតហើយ បន្ទាប់ពីជ្រកកោននៅ Zone បានមួយរយៈ ធ្វើឱ្យកើតទៅជារឿងចម្រូងចម្រាសមក។

សោភា ទេពី  អះអាងថា ការជះលុយធ្វើបទចម្រៀងដោយខ្លួនឯងនេះ នាងជួបផលវិបាកខ្លះៗដែរ ប៉ុន្តែពេលនេះនាងពេញចិត្តដោយងាកមកច្រៀង Cover បទមរតកដើមឡើងវិញ ពិសេសគឺត្រៀមចេញបទរ៉េបទៀតផង។

អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ រូបនេះ វាចាថា “ខ្ញុំបានធ្វើបទដោយខ្លួនឯងច្រៀងជាបទមរតកដើមឡើងវិញ ដូចជាបទ “ខ្មៅអើយខ្មៅ” ឃើញបងប្អូនមានការគាំទ្រខ្ញុំច្រើនណាស់ អ៊ីចឹងខ្ញុំសប្បាយចិត្តដែរ ហើយនឹងធ្វើបទថ្មីៗបន្ថែមទៀត។ អ្វីដែលពិសេសនោះ ខ្ញុំក៏ត្រៀមចេញបទរ៉េបផងដែរ ដើម្បីឱ្យវាបានប្លែកកុំឱ្យដដែល ព្រោះយើងចង់បានបទពិសោធន៍ថ្មីៗ។

សោភា ទេពី បានលុបចោលគម្រោងថត MV បទល្បីជាងគេរបស់នាង “អ្នកណាកែចិត្តបង ?” តែពេលនេះនាងថា បានលុបចោលគម្រោងនេះវិញ ដោយគ្មានគម្រោងថតខារ៉ាអូខេទេ ព្រោះថាធ្លាប់មានរឿងជាមួយថៅកែផលិតកម្ម។

ដោយឡែក សម្រាប់ការឈរជើងនៅផលិតកម្មណាជាថ្មីឡើងវិញម្តងទៀតនោះ ត្រូវបានស្រីស្រស់ទេពី អះអាងថា ពេលនេះមិនទាន់មានសញ្ញាពីផលិតកម្មណាមួយទេ ទាំងហង្សមាស, ថោន និងសាន់ដេ ជាដើម។

ប៉ុន្តែសម្រាប់ផលិតកម្មដែលនាងអាចនឹងទៅធ្វើជាសមាជិកនោះ លុះត្រាតែផលិតកម្មនោះចេះឱ្យតម្លៃលើតារាដែរ ទើបនាងចូល។ បើផលិតកម្មណាគ្មានគោលការណ៍ច្បាស់លាស់ នាងមិនចូលឡើយ គឺនៅតែបន្តច្រៀងឯករាជ្យជាបន្តទៅទៀត។

ទាក់ទងរឿងបេះដូងវិញ ស្រីស្រស់ទេពី ដែលមានសំឡេងខ្លាំង និងវិវឌ្ឍន៍ពីការច្រៀងបទពីដើមៗមកច្រៀងបទចង្វាក់ Rock នោះថា នាងទើបតែអាយុ១៨ឆ្នាំ ហេតុនេះហើយមិនទាន់ចង់គិតរឿងស្នេហានៅពេលនេះឡើយ”

RELATED ARTICLES