Thursday, September 18, 2025
Homeតារាខ្មែរតេង លក្ខិណា ដល់ត្រើយសុខសាន្ត គ្រាន់តែជិះឡាន២គ្រឿងតម្លៃជិតកន្លះលានដុល្លារ

តេង លក្ខិណា ដល់ត្រើយសុខសាន្ត គ្រាន់តែជិះឡាន២គ្រឿងតម្លៃជិតកន្លះលានដុល្លារ

ស្រីស្អាតតូចតន់តេង លក្ខិណា ដែលបាត់ខ្លួនឈឹងពីចង្កោមអ្នកសិល្បៈនិងការសម្តែងភាពយន្តខារ៉ាអូខេទាំងឡាយ ក្រោយអស់តំណែងជាតារាចម្រៀងនៅផលិតកម្ម M នោះ ស្រាប់តែពេលនេះបែរជាហ៊ឺហាដល់ចំណុចកំពូល ដែលធ្វើឱ្យតារារួមអាជីពពិបាកប្រជែងជាមួយទៅវិញ។

តេង លក្ខិណា រស់នៅផ្ទះវីឡាស្កឹមស្កៃ ហើយពេលនេះនាងជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា ដែលសរុបតម្លៃជិតកន្លះលានដុល្លារ គឺរថយន្តម៉ាក Porsche និង Range Rover។

ចំណែករូបសម្រស់វិញ តេង លក្ខិណា បានសម្ងំបន្ទំស្បែកឱ្យកាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោងដូចសំឡីក្រោយលាក់ខ្លួនជាង២ឆ្នាំនេះ ទើបធ្វើឱ្យប្រុសៗកាន់តែច្រើនគ្រឺតក្នាញ់សម្រស់ស្រីស្អាតរូបនេះកាន់តែខ្លាំងថែមទៀត។ យ៉ាងណា​តេង លក្ខិណា គ្មានបំណងវិលត្រឡប់មករកអាជីពចាស់វិញក្នុងពេលឆាប់ៗនេះឡើយ។

តាមព័ត៌មានថា ក្រោយអស់តំណែងជាតារាចម្រៀងរបស់ផលិតកម្ម M មក តេង លក្ខិណា ត្រូវបានបណ្តាផលិតកម្មមួយចំនួននៅតែចាប់អារម្មណ៍ហៅនាងឱ្យថតសម្តែងភាពយន្ត និងខារ៉ាអូខេឡើងវិញ។

ប៉ុន្តែ លក្ខិណា ហាក់បង្ហាញអារម្មណ៍ខ្មាសគេ ព្រោះនាងធ្លាប់ជាតារាចម្រៀងម្នាក់ហើយទៅថតអមគេមិនសូវសម ទើបនាងមិនទទួលថតសម្តែងនៅពេលនេះឡើយ។

ព័ត៌មានបានឱ្យដឹងថា ទាំងខារ៉ាអូខេ និងភាពយន្តទាំងនោះ គឺអ្នកដឹកនាំតម្រូវឱ្យលក្ខិណា ធ្វើជាតួឯកទាំងអស់ ដើម្បីអូសទាញតារាតូចច្រឡឹងរូបនេះឱ្យវិលមករកអាជីពចាស់វិញ។ ប៉ុន្តែលក្ខិណា តបទៅអ្នកដឹកនាំសម្តែងថា ពេលនេះនាងឡើងគឺឡូខ្លាំងពេក មិនទាន់ចង់ថតសម្តែងវិញទេ។

តេង លក្ខិណា ធ្លាប់លេចមុខតាមបទចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស ហើយនាងក៏បានដឹកដៃប្អូនប្រុសធ្វើជាតារាចម្រៀងផលិតកម្ម M ដោយបោះបង់អាជីពសម្តែង និងពិធីការិនីនៅទូរទស្សន៍ MyTV ចោល។

យ៉ាងណា បំណងក្លាយទៅជាតារាចម្រៀងល្បីឈ្មោះរបស់តេង លក្ខិណា ត្រូវបរាជ័យ ព្រោះថាមានគេរិះគន់ថា នាងច្រៀងមិនកើតបានតែសម្តែង ទើបធ្វើឱ្យតារារូបនេះមិនអាចវាយលុកទីផ្សារចម្រៀងតាមក្តីសុបិន្តបានឡើយ។

អ្វីដែលធ្វើឱ្យស្រីស្រស់កាន់តែឈឺក្បាលថែមទៀតនោះ​ គឺអំឡុងពេលដែលនាងក្លាយទៅជាតារាចម្រៀងផលិតកម្ម M នោះ ស្រាប់តែផ្ទុះរឿងថា នាងបានបង្កាត់ភ្លើងស្នេហាជាមួយថៅកែស្រីម្នាក់ទៀតផង។

លក្ខិណា ឆេះដុំចំពោះព័ត៌មាននេះ ហើយនាងព្រមានថា នឹងប្តឹងអ្នកដែលនិយាយរឿងនេះទៀតផង បើទោះជាតារាជាច្រើនដែលស្និទ្ធស្នាលនាងនាំគ្នាខ្សឹបខ្សៀវគ្នាថា លក្ខិណា និងថៅកែស្រីម្នាក់នោះ ជាគូស្នេហ៍នឹងគ្នាក៏ដោយ។

ដោយផ្ទុះរឿងអាស្រូវស្នេហាភេទដូចគ្នាផង អាជីពចម្រៀងក៏អស់ តំណែងនៅ M ក៏បាត់បង់ទៀត ស្រាប់តែលក្ខិណា ប៉ះរឿងដ៏រសើបថែមមួយទៀតដែលប្រឈមការពិបាកស្តារមុខមាត់នោះ គឺនាងត្រូវគេនិយាយថា នាងដកខ្លួនពីសិល្បៈ ព្រោះជាប់ងប់ទៅនឹងលេងល្បែងនៅណាហ្គាវើល៍ទៅវិញ។ ប៉ុន្តែរឿងនេះអតីតតារាចម្រៀង M មិនដែលចេញមុខបកស្រាយឡើយ។

ថ្វីត្បិតតែតេង លក្ខិណា មិនទាន់រកបានផលិតកម្មថ្មីជ្រក ហើយមិនចូលសម្តែងនិងច្រៀងវិញមែន តែពេលនេះនាងមិនខ្វះលុយចាយឡើយ គឺនៅតែហ៊ឺហាដល់កំពូលតាមរយៈការលេងម៉ូដវីឡានិងរថយន្តទំនើបៗដែលតារាផ្សេងៗទៀតពិបាកតាមទាន់នាង។

ទស្សនិកជនសង្ស័យថា ការកើនទ្រព្យពេលបាត់មុខនេះ លក្ខិណា អាចនឹងមានគូស្នេហ៍ថ្មីជួយជ្រោមជ្រែងជាមិនខាន៕

RELATED ARTICLES