Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ សោភា ចាប់ដៃខេមរៈ សិរីមន្ត នឹងជោគជ័យខ្លាំងដូចព្រាប សុវត្ថិ ទេ?

ពេជ្រ សោភា ចាប់ដៃខេមរៈ សិរីមន្ត នឹងជោគជ័យខ្លាំងដូចព្រាប សុវត្ថិ ទេ?

ធ្លាប់តែឃើញពេជ្រ សោភា ចាប់ដៃជាមួយតារាប្រុសក្មេងៗ ដូចជា ងួន ចាន់ដេវីត , Step និងឆឹម សក្កដា ជាដើម ដែលធ្វើឲ្យតារាទាំងនោះមានឈ្មោះបោះសំឡេងនិងមានទីផ្សារដល់បច្ចុប្បន្ន។

ប៉ុន្ដែរពេលនេះតារាដុះស្លែនៅហង្សមាស រូបនេះ បានងាកទៅចាប់ដៃគូជាមួយអតីតតារាចម្រៀងសាន់ដេ លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដើម្បីបើកឆាកបទចម្រៀងឆ្លងឆ្លើយរួមគ្នាជាលើកដំបូងបំផុតនៅផលិតម្មធំមួយនេះ។

ពេជ្រ សោភា ថ្លែងសារថា នាងមិនចង់លាតត្រដាងឲ្យគេដឹងមុនពីខ្លឹមសារ និងអត្ថន័យបទចម្រៀងទាំងនោះមុនទេ ព្រោះចង់ឲគេភ្ញាក់ផ្អើល តែនៅម៉ោង៧យប់នេះ ហង្សមាស នឹងបញ្ចេញទឹកដមសំនៀងរួមគ្នាជាមួយខេមរៈ សិរីមន្ដ និងនាងឲ្យគ្រប់គ្នាបានស្ដាប់ហើយ។

ថ្វីត្បិតតែពេជ្រ សោភា មិនទាន់ចង់និយាយរឿងមូលហេតុដែលនាងងាកទៅចាប់ដៃគូជាមួយលោកសិរីមន្ត ក្ដី ប៉ុន្តែកន្លងមកនាងធ្លាប់បង្ហាញអារម្មណ៍ថា ការចាប់ដៃគូជាមួយខេមរៈ សិរីមន្ដ នឹងធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ ព្រោះវាជាលើកដំបូងក្នុងអាជីពចម្រៀងរបស់នាង។

ប៉ុន្ដែយ៉ាងណា នាងថា តារាដែលនាងធ្លាប់ចាប់ដៃហើយទទួលបានជោគជ័យបំផុត គឺជាមួយលោកព្រាប សុវត្ថិ។

សោភា ប្រាប់ថា នាងមិនដែលភ្លេចគុណព្រាប សុវត្ថិ ទេហើយថានាងជាអ្នកតោងកាលីពព្រាប សុវត្ថិ ទៀតផង។

ដោយឡែក ខេមរៈ សិរីមន្ដ វិញ មុននឹងហង្សមាស រុញឲ្យទៅចាប់ដៃជាមួយពេជ្រ សោភា នេះក៏ទើបទទួលបានតំណែងថ្មីជាគណៈកម្មាការកម្មវិធី X Factor Cambodia រដូវកាលទី១ផងដែរ។ កន្លងមក ខេមរៈ សិរិមន្ដ ធ្លាប់ចាប់ដៃច្រឿងឆ្លងឆ្លើយជាមួយខេមរៈ ស្រីពៅ, ឱក សុគន្ធកញ្ញា និងសុខ ពិសី។

ទស្សនិកជនរង់ចាំមើលថា តើពេជ្រ សោភា ចាប់ដៃដំបូងជាមួយតារាកូន៣ ខេមរៈ សិរីមន្ដ ជោគជ័យដូចច្រៀងឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ ដែរទេ?៕

RELATED ARTICLES