Thursday, September 18, 2025
Homeតារាខ្មែររ៉ាប៊ី ប្រាប់ថា ប្រុសឆាតសារភាពស្នេហ៍រាប់មិនអស់ តែនាងធុញទ្រាន់ខ្លាំង រឿងនេះទៅវិញ

រ៉ាប៊ី ប្រាប់ថា ប្រុសឆាតសារភាពស្នេហ៍រាប់មិនអស់ តែនាងធុញទ្រាន់ខ្លាំង រឿងនេះទៅវិញ

ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី បានចេញមុខទម្លាយថា មានប្រុសដែលមានប្រពន្ធកូនហើយ (ប្តីគេ) មកតាមញ៉ែនាង ធ្វើឱ្យនាងធុញទ្រាន់ខ្លាំងណាស់ ហើយពិសេសទៅទៀតនោះគឺនាងមិនចង់ចូលជិតឡើយ ព្រោះបេះដូងរបស់នាងបើកទ្វារទទួលតែប្រុសម្នាក់គត់ គឺ “បុរសស្មោះស្នេហ៍”។

គួរឱ្យអាណិតស្រីស្អាតរ៉ាប៊ី ដែលពេលនេះនាងវាចាថា ធុញទ្រាន់ប្រុសៗមួយចំនួនដែលខ្លួនឯងមានប្រពន្ធកូននៅជ្រងោៗទៅហើយ ប៉ុន្តែបែរជាមកឆាតលួចសុំស្រលាញ់នាងកើត ដែលសកម្មភាពបែបនេះគឺផ្ទុយទាំងស្រុងពីបេះដូងរបស់នាង ដែលចង់បានតែប្រុសណានៅក្មេងទំនេរ ហើយគ្មានប្រពន្ធកូនទើបអាចមកថ្នាក់ថ្នមកាយានាងបាននោះ។

តារាថោនរូបនេះ និយាយដោយឥតលាក់លៀមថា “អ៊ូយ! ខ្វះអីបង! អាអ្នកតេនិងឆាតមកប្រាប់ថាស្រលាញ់ៗអីហ្នឹង រាប់ឯណាអស់ទៅ? ខ្ញុំប្រាប់ត្រង់ទៅចុះធុញបំផុត អាខ្លួនឯងហ្នឹងមានប្រពន្ធកូននៅជាមួយគ្នារាល់ថ្ងៃហើយហ្នឹង មកតាមស្រលាញ់យើងទៀត។ ខ្ញុំមិនចូលចិត្តទេអ៊ីចឹងអី។ ខ្ញុំធ្លាប់បានប្រាប់មកហើយថាប្រុសដែលខ្ញុំត្រូវការគឺដាច់ខាតចង់បានតែមនុស្សប្រុសមានចិត្តស្មោះ អាហ្នឹងជាជម្រើសដំបូង។ ប៉ុន្តែមនុស្សប្រុសអ៊ីចឹងពិបាករកណាស់មិនងាយយើងបានជួបទេ”។

រ៉ាប៊ី បង្ហើបឱ្យដឹងថា ក្នុងចំណោមប្រុសៗដែលតាមស្នេហ៍នាងនោះក៏មានមន្ត្រីធំៗមួយចំនួនដែរ ហើយនាងថា រឿងអ៊ីចឹងៗសំខាន់នៅលើខ្លួនឯងទេ បើយើងមិនឱ្យដៃគេក៏គេមិនហ៊ានឡើយ បើយើងទទួលលុយគេ អ៊ូយ!ៗ…។

ស្រីស្អាតរ៉ាប៊ី អះអាងទៀតថា “អ្នកធំអ្នកតូចអី មានទាំងអស់ហ្នឹងខ្វះអី គ្រាន់តែយើងមិនរវីររវល់ទៅ អ្នកណាគេមកហ៊ានជាមួយយើងទៅ? ខ្ញុំទទួលស្គាល់ថា តាំងពីយើងមានឈ្មោះមករឿងគេតាមហ្នឹង រាប់មិនអស់ទេ ម៉ាកអីក៏មានដែរ”។

រ៉ាប៊ី នៅតែអះអាងថា មនុស្សប្រុសក្នុងក្តីសុបិនរបស់នាង គឺពិបាករកដូចម្ជុលក្នុងបាតសមុទ្រដដែល ព្រោះថាប្រុសក្មេង ហើយចេះថ្នាក់ថ្នមនិងស្មោះចំពោះនាងម្នាក់នោះ នាងថារកមិនទាន់បានប្រទះទេ។

យ៉ាងណា នាងថា ដោយសារនាងមានរូបសម្រស់អំណោយផលពីធម្មជាតិមកស្អាតគ្រាន់បើដែរ អ៊ីចឹងការជ្រើសរើសគូស្រករអាចមានជម្រើសច្រើនផងដែរ ហើយទោះជាពិបាករកប្រុសក្នុងក្តីសុបិននោះយ៉ាងណា ប៉ុន្តែមិនយូរឡើយ គឺនឹងបានជួបក្នុងពេលណាមួយជាមិនខានទេ។

រ៉ាប៊ី បន្ថែមថា “ខ្ញុំមិនដែលចាត់ទុកថាខ្ញុំជាស្រីស្អាតដាច់គេនៅថោនដូចគេលើកឡើងអីទេ។ ខ្វះអីស្រីស្អាតៗ ប៉ុន្តែខ្ញុំបញ្ជាក់ថាមួយតួខ្លួនខ្ញុំ គឺកែតែច្រមុះមួយទេ ហើយម៉ែខឹងចង់ងាប់រឿងកែហ្នឹង។ ក្រៅពីហ្នឹងដើមទ្រូងឬកន្លែងផ្សេងអី ខ្ញុំអត់បានកែទៀតទេ ព្រោះគិតថាខ្លួនឯងមានរូបរាងប៉ុណ្ណឹងសមរម្យដែរហើយ អ៊ីចឹងគ្មានគម្រោងកែកន្លែងផ្សេងទៀតទេ។ ចំពោះរឿងសង្សារវិញមានអ្នកថាម៉េចក៏មិនបណ្តើរឱ្យគេឃើញទៅ? ខ្ញុំចង់សួរថា បណ្តើរអ្នកណាទៅបើមនុស្សដែលយើងចង់រកហ្នឹង វាមិនទាន់ឃើញផងហ្នឹង? យើងមានជម្រើសស្នេហ៍ច្រើនដែរ ប៉ុន្តែរឿងរៀបការអីនៅមិនទាន់គិតឆាប់ៗហ្នឹងទេ”។

ទោះជារ៉ាប៊ី ប្រកែកញ៉ាញមិនហ៊ានចូលជិតប្រុសអ្នកមានទ្រព្យនិងអ្នកធំៗ ដោយសំអាងថា ប្រុសៗទាំងនោះមិនមែននៅលីវក្តី ប៉ុន្តែពេលនេះគេឃើញស្រីស្អាតដែលពូកែរាំរូបនេះមានទ្រព្យកើនឡើងយ៉ាងឆាប់រហ័ស សឹងតែមិនគួរឱ្យជឿឡើយ ដែលធ្វើឱ្យគេសង្ស័យថា ម្ចាស់បទ  “មាន់ស្រែ”, “ម៉ែជេរ” នេះ មានប្រុសស្នេហ៍លាក់មុខ ជួយចិញ្ចឹមនៅក្រោយខ្នង៕

RELATED ARTICLES