Thursday, September 18, 2025
Homeតារាខ្មែរជប់លៀងមង្គលការស្រីស្អាត ជា ម៉ារី សុទ្ធតែតារាស្រីស្អាតៗចូលរួម

ជប់លៀងមង្គលការស្រីស្អាត ជា ម៉ារី សុទ្ធតែតារាស្រីស្អាតៗចូលរួម

ស្រីស្អាតជា ម៉ាទី បានរៀបការដោយជោគជ័យជាមួយលោកវិសាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ នៅក្នុងកម្មវិធីជប់លៀងពេលល្ងាចដែលរៀបចំនៅកោះពេជ្រ អាគារ L នោះ គេឃើញជា ម៉ារី គ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ឈរទទួលភ្ញៀវជាមួយលោកវិសាល ជាស្វាមីរបស់នាង។

ដោយឡែកតារាសិល្បៈរួមអាជីពវិញ ត្រូវបានម៉ារី អះអាងថា នាងបានហៅតែអ្នកជិតស្និទ្ធបំផុតប៉ុណ្ណោះ ក្នុងនោះមានដូចជាពេជ្រ អាវីហ្សា , ស៊ុំ សុម៉ាលី, សាត រស្មី, ម៉ា ដូណា និងផេនខេក ជាដើម។

ជា ម៉ារី ថ្លែងថាខ្ញុំ ធ្វើពិធីជប់លៀង៧០តុ តែភ្ញៀវជាតារាៗវិញហៅតែអ្នកស្និទ្ធមិនដល់១០នាក់ផង ព្រោះអ្នកមិនសូវស្និទ្ធ អត់ហ៊ានហៅ ដោយសារខ្លាចចិត្តគេ។ នាងថា ក្រោយរៀបការរួច នាងនឹងនៅតែបន្ដរអាជីពសិល្បៈដដែល ប៉ុន្តែទទួលតែការងារណាខ្លីៗ ដូចជា ការថតស្ពត និង MV បើការថតសម្ដែងរឿងភាគ នាងមិនទទួលឡើយ។

នៅពេលសួរដល់ដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) នោះ អ្នកនាងម៉ារី ថា នាងនិងប្ដីមិនទាន់សម្រេចចិត្តទៅដើរលេងនៅទីណាឡើយ ព្រោះចាំការរួច ទើបគិតគូរ។

ថ្វីត្បិតតែមង្គលការជា ម៉ារី ហាក់ខ្សត់តារាសិល្បៈចូលរួមមែន ប៉ុន្តែគេបែរជាឃើញភ្ញៀវជនជាតិវៀតណាម សម្រុកគ្នាចូលរួមដូចមង្គលការរបស់គង់ ច័ន្ទស្រីមុំ និងគឹម សីហា ដែរ។

ដោយឡែក នៅពីមុខរោងការវិញ គឺឃើញមានរថយន្ដទំនើបម៉ាក BMW ត្រូវបានដាក់តាំងសម្រាប់ដឹកកូនក្រមុំកំលោះជាស្រេច។

តាមព័ត៌មានបានឲ្យដឹងថា គ្រួសារស្វាមីជា ម៉ារី ជាអ្នកធំនិ ងមានជំនួញមិនធម្មតាឡើយ ទើបនៅថ្ងៃនោះភ្ញៀវខាងកូនប្រុសភាគច្រើន គឺជាអ្នករកស៊ីធំៗជាជនជាតិវៀតណាម មកអបអរសារទរកូនកំលោះក្រមុំ។ ដោយឡែកប្រភពមួយទៀត បានឲ្យដឹងថា ម៉ារី ទទួលបានកាដូជាច្រើនពីស្វាមីមុនថ្ងៃរៀបការ ដូចជារថយន្ដទំនើបនិងផ្ទះមួយល្វែងជាដើម។

ជា ម៉ារី ជាអតីត Freshie Girl លេខ១ កាលពីឆ្នាំ២០១២ ហើយធ្លាប់បានថតភាពយន្ដ២រឿង មុនរៀបការ គឺរឿង ”ភពផែនដែនស្នេហ៍” និងរឿង ”ខ្មោចទឹកកក”។ មង្គលការរបស់ជា ម៉ារី នៅពេលនេះ ស្របពេលដែលតារា១០ដួងផ្សេងទៀតបានរៀបការរួចទៅហើយ នៅឆ្នាំ២០១៩នេះ ក្នុងនោះ មានដូចជា នី រតនា, សុខ ស្រីលក្ខណ៍, សៅ ឧត្តម, កុល ដាវី, សូ អេណា, ឈឹម អរិយា, ឃី សុឃុន, ឱក សុគន្ធកញ្ញា, ណូ ម័រ និងអាលីហ្សា។

ដោយឡែក សួស វីសា និងកែវ សីហា វិញ ពួកគេនឹងរៀបការនៅខែវិច្ឆិកា ខាងមុខនេះហើយ៕

RELATED ARTICLES