Thursday, September 18, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មានផ្ទៃពោះ៣ខែ

ឱក សុគន្ធកញ្ញា មានផ្ទៃពោះ៣ខែ

ឱក សុគន្ធកញ្ញា ដែលរៀបការទើបជិត៣ខែនោះ ពេលនេះនាងបានពពោះជាង៣ខែទៅហើយ។ ការយកកូនដោយអន្ទះសាររបស់ ប្អូនថ្លៃថៅកែហង្សមាស ឱក សុគន្ធកញ្ញា នៅពេលនេះ គឺដើម្បីផ្គាប់ចិត្តស្វាមី លោកអ៊ឹង សុខលី ដែលចង់បានកូនង៉ែតបីប្រលែងលេង ហើយពេលនេះគឺបានដូចចិត្តមែន…។

ការសង្ស័យពីមហាជនទាំងឡាយថា ឱក សុគន្ធកញ្ញា មានផ្ទៃពោះត្រូវបញ្ចប់មន្ទិលនេះហើយ ព្រោះការពិតប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះ ពិតជាកំពុងពពោះកូនដំបូងមែន គឺមាននាងទម្ងន់ជាង3ខែទៅហើយ។ នេះបើតាមការបង្ហើបប្រាប់ពីក្រុមអ្នករាំសុគន្ធកញ្ញា កាលពីពេលថ្មីៗនេះ។

តាមរយៈការឡើងឆាកតន្ត្រីមួយនៅសណ្ឋាគារសូហ៊្វីតែល កាលពីថ្ងៃទី20 ខែកក្កដា ឆ្នាំ2019 ក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ2019នោះ ភ្ញៀវជាច្រើនរយនាក់ដែលទស្សនាផ្ទាល់សុទ្ធតែនិយាយខ្សឹបខ្សៀវគ្នាថា តារាហង្សមាស រូបនេះ ប្រែប្រួលរូបរាងកាយខុសប្លែកពីមុនទាំងស្រុងទៅហើយ ពោលគឺនាងធាត់ឡើងគីឡូប្លែកដូចស្រីមានផ្ទៃពោះអ៊ីចឹង…។

គ្រាន់តែនិយាយមិនទាន់ផុតមាត់ផង សុគន្ធកញ្ញា ឡើងច្រៀងបទ “ម៉ាប់²” នោះ កាន់តែបង្ហាញឱ្យគេឃើញច្បាស់ថា នាងកំពុងពពោះថែមទៀត ព្រោះការលេងក្បាច់រាំពីមុនដែលនាងធ្លាប់រាំសាហាវៗនោះ បែរជាមករាំមួយៗហើយក្បាលពោះខ្ទាតចេញមកធំខុសធម្មតា ទើបធ្លាយរឿងប្អូនថៅកែហង្សមាស មានកូនលើកដំបូងនេះពីអ្នករាំម្នាក់បង្ហើបប្រាប់ ប៉ុន្តែអ្នករាំស្និទ្ធសុគន្ធកញ្ញា នោះ មិននិយាយថា កូនលើកទីមួយរបស់តារាល្បីនោះ ជាកូនស្រី ឬកូនប្រុសនោះទេ គ្រាន់តែអ្នករាំនោះសុំមិនបញ្ចោញឈ្មោះឡើយ ព្រោះខ្លាចប្អូនថ្លៃថៅកែហង្សមាស ខឹង។

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងទៅអ្នកស្រីអ៊ិន ថាច ម្តាយរបស់ឱក សុគន្ធកញ្ញា តាមទូរស័ព្ទជាច្រើនលើក ប៉ុន្តែមិនមានការលើកទទួលឡើយ ហេតុនេះហើយទើបមិនអាចដឹងថា ចៅអ្នកស្រីក្នុងផ្ទៃសុគន្ធកញ្ញា ជាប្រុសឬស្រីនោះទេ។

ទោះជាយ៉ាងណា នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រឱក សុគន្ធកញ្ញា ព្រោះពេលនេះតារាល្បីរបស់ពួកគេជិតក្លាយទៅជាម្តាយរបស់គេហើយ ដែលអាចនិយាយថា នៅឆ្នាំ2019នេះ សុគន្ធកញ្ញា ពិតជាជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាមែន។

ដោយឡែក ការយកកូនយ៉ាងអន្ទះសាខុសពីមាស សុខសោភា ដែលរស់នៅជាមួយប្តី11ឆ្នាំ ប៉ុន្តែអត់កូន និងសុគន្ធ និសា រៀបការ2ឆ្នាំ តែមិនទាន់ពពោះ នៅពេលនេះត្រូវបានមជ្ឈដ្ឋានមហាជនលើកឡើងថា សុគន្ធកញ្ញា ចង់ផ្គាប់ចិត្តប្តី ព្រោះលោកអ៊ឹង សុខលី ស្រលាញ់កូនក្មេងខ្លាំងណាស់។

ប៉ុន្តែតារាផ្សេងទៀតបែរជានិយាយថា សុគន្ធកញ្ញា ចង់ចងជើងប្តីទៅវិញ ព្រោះកន្លងមកលេចឮថា លោកសុខលី មានតារាផ្សេងៗទៀតច្រើនណាស់ដែលចាប់អារម្មណ៍ ហើយធ្លាប់សាងស្នេហ៍ជាមួយលោក ប៉ុន្តែប្រេះឆាគ្នាវិញ ហេតុនេះហើយនៅពេលដែលភរិយារបស់លោក គឺសុគន្ធកញ្ញា ពពោះតាមបំណងលោកនោះ គេជឿថា លោកសុខលី នឹងកាន់តែស្រលាញ់ថ្នាក់ថ្នមភរិយារបស់លោកថែមទៀតជាមិនខានលែងចាប់អារម្មណ៍តារាផ្សេងៗទៀតហើយ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2019 ជាមួយលោកអ៊ឹង សុខលី នៅសណ្ឋាគាសុខាភ្នំពេញ ដែលចំណាយលុយជប់លៀងអស់ជាង10ម៉ឺនដុល្លារ ក្រោយពេលពួកគេបានសាងស្នេហ៍8ឆ្នាំ។

ពេលរៀបការរួច សុគន្ធកញ្ញា ដឹកដៃប្តីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ7ប្រទេស គឺបារាំង , ប៊ែលហ្សិក , ហូឡង់ដ៍ , អូទ្រីស , អូស្ត្រាលី , អ៊ីតាលី និងអាល្លឺម៉ង់ ហើយ បោះបង់ការច្រៀងសម្តែង1ខែហើយ ស្រាប់តែទើបតែវិលមកកាន់ក្បាលមីក្រូវិញថ្មីៗសោះ ស្រាប់តែពេលនេះ សុគន្ធកញ្ញា មានផ្ទៃពោះជាង3ខែទៅហើយ។

គេជឿថា ក្រោយពពោះកូនដំបូងនេះ សុគន្ធកញ្ញា នឹងកាត់បន្ថយការច្រៀងរាំតាមខេត្តឆ្ងាយៗមួយចំនួនជាមិនខាន នៅពេលដែលពោះរបស់នាងកាន់តែខ្ទាតធំ។

ដោយឡែក ការលេងក្បាច់រាំនៅលើឆាកវិញ ក៏មិនសូវហ៊ានលើកដៃលើកជើងខ្លាំងដូចមុនដែរ ព្រោះកញ្ញា ខ្លាចប៉ះពាល់សុខភាពកូនក្នុងផ្ទៃ ខណៈដែលស្វាមីរបស់នាងទើបឱ្យតំណែងថ្មីមួយទៀតទៅប្រពន្ធ គឺជាគណៈកម្មការកម្មវិធី X Factor Cambodia បន្ថែមពីលើតំណែងជាគ្រូបង្វឹកនិងគណៈកម្មការ The Voice Cambodia, The Voice Kids Cambodia និង Cambodian Idol។

ការក្តាប់តំណែងទាំង4ផ្សេងគ្នាដែលគ្មានតារាស្រីណាម្នាក់នៅហង្សមាស ត្រូវបានគេទុកចិត្តដូចសុគន្ធកញ្ញា នេះ មានន័យថា ទោះជាសុគន្ធកញ្ញា ផ្អាកឡើងច្រៀងដោយសារពោះធំក៏នាងអាចចេញមុខក្នុងបណ្តាកម្មវិធីទាំងនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះកេរ្តិ៍ឈ្មោះបានខ្លះៗដែរ៕

RELATED ARTICLES