Thursday, September 18, 2025
Homeតារាខ្មែរផេនខេក ត្រៀមដឹកដៃប្តីរៀបការ សំខាន់ពេលនេះនាងមានទម្ងន់១២៥គីឡូហើយ

ផេនខេក ត្រៀមដឹកដៃប្តីរៀបការ សំខាន់ពេលនេះនាងមានទម្ងន់១២៥គីឡូហើយ

ក្រោយវះកាត់កែសម្រស់ពីប្រុសមកស្រីបានជោគជ័យ អ្នកនាងវ៉ាន់ សំណាង ហៅផេនខេក អាយុ26ឆ្នាំ បានជួបគូស្នេហ៍ដូចបំណងជាមួយប្រុសសង្ហា លោកឈិន វិឆ័យ អាយុ27ឆ្នាំ ដែលកំណើតស្នេហ៍នេះ ទើបបាន2ឆ្នាំ តែនៅពេលនេះពួកគេបានដាក់គម្រោងចង់ដឹកដៃគ្នាចូលរោងការនៅចុងឆ្នាំ2019 ខាងមុខនេះហើយ។

ទាំងផេនខេក និងប្តីនាង លោកវិឆ័យ សុទ្ធតែអះអាងថា ចំណងស្នេហ៍របស់ពួកគេកើតចេញពីបេះដូង ហើយក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយ និងគ្មានអ្នកណាម្នាក់ចេញមុខប្រឆាំងចំពោះមង្គលការនោះទេ។

ផេនខេក ថ្លែងថា “ខ្ញុំនឹងរៀបការក្នុងពេលឆាប់ៗនេះជាមួយប្តីខ្ញុំ លោកវិឆ័យ ដែលអាចនៅក្រោយបុណ្យភ្ជុំយើងហ្នឹង។ ខ្ញុំចង់រៀបការបូកកម្មវិធីថ្ងៃខួបកំណើតខ្ញុំ និងឡើងផ្ទះជាមួយគ្នាតែម្តង កុំឱ្យពិបាកធ្វើច្រើនដង។ ប៉ុន្តែកម្មវិធីនោះមិនជាធំដុំទេ ហើយខ្ញុំនិងប្តីបានពិភាក្សាគ្នាខ្លះៗហើយ គឺមិនចង់ទុកយូរទៀតទេ ត្រូវតែរៀបការចុងឆ្នាំហ្នឹង”។

ស្វាមីរបស់ផេនខេក ជាអ្នករកស៊ីលក់អីវ៉ាន់តាម Online ហើយពួកគេបានជួបគ្នានៅកន្លែងញ៉ាំអី ធ្វើឱ្យភ្លើងស្នេហ៍ឆាបឆេះឡើងតែម្តង។ ជាញឹកញាប់ ផេនខេក តែងតែហួងហែងប្តីដោយដាក់កំហិតថា ទៅណាត្រូវតែបណ្តើរនាងទៅជាមួយដែរ ទើបគ្មានរឿងទាស់គ្នា។

ដោយឡែក លោកវិឆ័យ វិញ មិនជំទាស់ប្រពន្ធឡើយ ដោយលោកថែមទាំងឱបថើបផេនខេក នៅពីមុខហ្វូងមនុស្សដើម្បីឱ្យប្រពន្ធបានសប្បាយចិត្តទៀតផង។

លោកឈិន វិឆ័យ ប្រាប់ថា  “ខ្ញុំស្រលាញ់ផេនខេក ដោយស្មោះចេញពីបេះដូង។ ក្រុមគ្រួសារខ្ញុំបានដឹងឮអស់ ទៅហើយ គ្មានអ្នកណាជំទាស់ទេ។ ពួកយើងនឹងគិតគូររៀបការក្នុងពេលឆាប់ៗនេះហើយ”។

អ្នកសិល្បៈជាច្រើននិយាយខ្សឹបខ្សៀវគ្នាថា ផេនខេក ទម្ងន់ដល់ទៅ125គីឡូ ចំណែកប្តីនាងលោកឈិន វិឆ័យ វិញ រាងស្តើងនិងស្វែល បើហ៊ានតែប្រពន្ធគ្រឺតក្នាញ់ប្តីពេក ហើយសុំតែនៅពីលើនោះ ច្បាស់ជាលោកវិឆ័យ សំប៉ែតដូចចេកចៀនជាមិនខាន៕

RELATED ARTICLES