ដោយសារទ្រាំទ្រនឹងស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរមិនបាន សង្ឃតាក់សុី បានលាចាកសិក្ខាបទ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារនាមយកទៅសង្គ្រោះបន្ទាន់នីមន្ទីរពេទ្យព្រះកុសុមៈ ហើយនៅពេលនេះស្ថានភាពរបស់អន្ទិតតាក់សុី ក៏បានធូរស្រាលផងដែរ។

បន្ទាប់ពីបានឃើញពីភាពលំបាករបស់អន្ទិតតាក់សុី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិការចំនួន២លានរៀល និងចេញថ្លៃព្យាបាលទាំងស្រុងនៅក្នុងមន្ទីរពេទ្យ ដើម្បីសម្រួលដល់ក្រុមគ្រួសារនាយតាក់សុី។

លោកហេង ឡុង ប្រធានសមាគមអ្នកសិល្បៈ បានបង្ហោះសារថា ”សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដែលបានឧបត្ថម្ភប្រាក់២លានរៀល និងថ្លៃព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដល់អន្ទិត តាក់ ស៊ី តាមរយៈ មូលនិធិសិល្បៈចាស់ជរា។ សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សាសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត”។

គួរបញ្ជាក់ថា អន្ទិតតាក់សុី បានធូរស្បើយពីជំងឺ រួចចាកចេញពីមន្ទីរពេទ្យហើយ កាលពីវេលាថ្ងៃត្រង់នេះ ហើយក្រុមគ្រួសារបានដឹកអន្ទិតតាក់សុី ទៅព្យាបាលនិងថែទាំនៅគេហដ្ឋាន៕


