Thursday, September 18, 2025
Homeតារាខ្មែរស៊ុំ សុម៉ាលី ក្រោយរៀបការប្តីអ្នកលក់មីឆា បាត់៤ឆ្នាំ ពេលត្រៀមវិលវិញ

ស៊ុំ សុម៉ាលី ក្រោយរៀបការប្តីអ្នកលក់មីឆា បាត់៤ឆ្នាំ ពេលត្រៀមវិលវិញ

តារាសម្តែងស៊ុំ សុម៉ាលី បានបាត់ខ្លួនជាង៤ឆ្នាំហើយ ក្រោយរៀបការប្តីអ្នកលក់មីឆា លោកមាស ទី កាលពីខែវិច្ឆិកា ឆ្នាំ២០១២មក សុម៉ាលី លែងថតសម្តែងដូចមុនទៀត។

ប៉ុន្តែថ្មីៗនេះ គេឃើញនាងទៅចូលរួមមង្គលការរបស់អ្នកសម្តែងជា ម៉ារី ហើយនាងត្រូវបានមិត្តភក្តិបង្អាប់ថា “ឡើងកាម៉ាប់ៗ” តែម្តង។ សុម៉ាលី អៀន ហើយថា “ម៉ាប់ Cute” ទេ។

តារាកូន១ ស៊ុំ សុម៉ាលី និយាយថា ការបាត់ខ្លួន៤ឆ្នាំនេះ ដោយសារនាងជាប់រវល់រកស៊ីលក់ជើងមាន់តាម Online បន្ទាប់ពីមានជំងឺធ្លាប់វះកាត់ចំនួន២លើកមកហើយ។

សុម៉ាលី រៀបរាប់ថា “ខ្ញុំរកស៊ីលក់ជើងមាន់តាម Online។ មួយរយៈមុនខ្ញុំឈឺវះកាត់២ដងមកហើយ តែគ្រូពេទ្យថា មិនអីទេអាចយកកូនបាន។ ឥឡូវខ្ញុំមិនទាន់ចូលលេងសិល្បៈវិញទេ ព្រោះខ្ញុំឡើងគីឡូជ្រុលពេកដល់ទៅ៥៧គីឡូ អ៊ីចឹងខ្ញុំត្រូវការសម្រកសិនឱ្យបាន៥០គីឡូអី ចាំខ្ញុំចូលវិញ”។

សុម៉ាលី បន្តថា “ថ្មីៗនេះ ខាងផលិតកម្មមហាហង្ស គាត់បានហៅខ្ញុំថត២រឿងដែរ ហើយគាត់បានឱ្យប៉ារ៉ូលមកមើលខ្លះហើយ តែខ្ញុំមិនទាន់កំណត់ពេលវេលាចូលថតវិញ ដោយសារតែគីឡូនៅមិនទាន់ស្រកហ្នឹងតែម្តង។ ខាងផលិតកម្មថា បើអាចចូលថតវិញបានគឺនៅ៣ខែខាងមុខនេះទៀត។ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ទេ គឺប្រឹងហាត់ប្រាណនិងផឹកថ្នាំសម្រកគីឡូសិន ទើបទៅរួច”។

ស៊ុំ សុម៉ាលី ធ្លាប់ថតរឿង “នាយឡប់ជំពប់ស្នេហ៍”, “រលកបោកខ្សាច់”, “កូនឥតខាន់ស្លា”, សេដ្ឋីក្មេង”, “អ្នកនាងម្ចាស់ឡឺកឺ” ជាដើម។

តារាដែលយកប្តីអ្នកលក់លតឆា ទាត់ចោលស្នេហ៍មន្ត្រីធំៗ ស៊ុំ សុម៉ាលី ថា ទោះជាពេលនេះកូនស្រីរបស់នាងអាយុ២ឆ្នាំហើយក្តី ប៉ុន្តែនាងមិនទាន់មានគម្រោងយកកូនទី២ឡើយ។ នាងថា ក្រៅពីត្រៀមខ្លួនវិលរកមកអាជីពចាស់ថតសម្តែងដូចមុនវិញនោះ នាងត្រូវពង្រឹងអាជីវកម្មតាម Online ឱ្យដើររលូនផងដែរ៕

RELATED ARTICLES