តារាចម្រៀងថោន ផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលធ្លាប់ជោគជ័យបទចម្រៀងញាក់ស្ទើរតែគ្រប់បទនៅផលិតកម្មថោន ដូចជាបទ “មាន់ស្រែ”“លុយ លុយ លុយ” និងបទ“ម៉ែជេរ” ជាដើមនោះ បានចេញ Trailer បទថ្មីរបស់ខ្លួន មានចំណងជើងថា “កាយ” ដែលបទនេះមានការលេងក្បាច់រាំសិចស៊ីស្រដៀងបទ “លុយ លុយ លុយ”។

យ៉ាងណា រ៉ាប៊ី ថា នាងមិនហ៊ានរំពឹងទុកជាមុនទេថា បទនេះមានការនិយមកម្រិតណា ព្រោះនាងថា មិនចង់អួតឬនិយាយមុន គឺចាំមើលសភាពជាក់ស្តែងនៅពេលដែលចេញ Full MV នាពេលខាងមុខនេះ។

តារាថោន ដែលត្រូវគេហៅថាជាស្រីស្អាតៗ វាចាថា “ខ្ញុំអត់ចង់និយាយថា បទហ្នឹងនិយមកម្រិតណាទេ គឺទាល់តែចេញជា Full MV សិនបានដឹង។ ប៉ុន្តែបទនេះជាបទ Original ភ្លេងថ្មី ក្បាច់រាំប្លែកជាងបទមុនៗ។ ខ្ញុំគិតថា យ៉ាងហោចណាស់ក៍បទនេះត្រូវបានគេស្គាល់ដែរ ព្រោះយើងមានការសម្រិតសម្រាំងដែរ”។

តារាចម្រៀងវ័យក្មេង ផាន វីរ៉ាទី ឆក់បានការគាំទ្រច្រើនផ្នែកទីផ្សារចម្រៀងយុវវ័យ ដោយសារនាងមានរូបសម្រស់គួរឱ្យទាក់ទាញ និងក្បាច់រាំគួរឱ្យក្នក់ក្នាញ់។ រយៈពេលចុងក្រោយនេះ នាងលេចមុខតាមបណ្តា Concert ជាច្រើន ទើបធ្វើឱ្យនាងមានការប្រែប្រួលជីវភាពជាងមុន ដូចជាការទិញបានផ្ទះផ្ទាល់ខ្លួន និងរថយន្តទំនើប Starex ជាដើម។

រ៉ាប៊ី ថា ក្រោយវិលត្រឡប់ពីច្រៀងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុននោះ នាងត្រូវ Sponsor មួយ ទាក់ទងចង់ឱ្យទៅច្រៀងសម្តែងនៅកាណាដា នៅរដូវធ្លាក់ភ្លៀងឆ្នាំនេះ តែនាងបានសម្រេចចិត្តមិនទាន់ចេញទៅក្រៅស្រុកវិញ ព្រោះនៅក្នុងស្រុកក៏មានការរវល់ជាហូរហែដែរ អ៊ីចឹងហើយបានជាចង់ពង្រឹងបទថ្មីៗ ហើយពេលនេះបានចេញបទ “កាយ” នៅរដូវធ្លាក់ភ្លៀងនេះសិន។

តាមរយៈរូបសម្រស់គួរឱ្យបេតីនេះ កញ្ញារ៉ាប៊ី ត្រូវបានកន្លង់ទាំងក្នុងនិងក្រៅស្រុកតាមចែចង់ស្នេហ៍។ ប៉ុន្តែ រ៉ាប៊ី ព្យាយាមលាក់បាំងគូស្នេហ៍ថ្មីមិនឱ្យគេស្គាល់មុខឡើយ៕
