Thursday, September 18, 2025
Homeតារាខ្មែរអស់ទាស់!!! អ្នកនាងខ្ញុង ដឹកដៃស្វាមី ទៅក្រេបទឹកឃ្មុំ ៣ប្រទេសឯណោះ

អស់ទាស់!!! អ្នកនាងខ្ញុង ដឹកដៃស្វាមី ទៅក្រេបទឹកឃ្មុំ ៣ប្រទេសឯណោះ

បន្ទាប់ពីរៀបការបាន២ថ្ងៃ អ្នកនាងខ្ញុង ត្រៀមដឹកដៃស្វាមី គឺនាយកៃដ ចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ដល់ទៅ៣ប្រទេសឯណោះ គឺប្រទេសចិន, ស៊ាំបានី និងសាំងហ្គាពួរ។

គម្រោងដឹកដៃប្តីនាយកៃដ ទៅក្រេបច័ន្ទទឹកឃ្មុំ (Honey Moon) នេះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ប្រាប់ថា នាងត្រូវមិត្តភក្តិដែលរកស៊ីផលិតផល Nk ជាមួយគ្នាចេញថ្លៃដំណើរកម្សាន្តនេះឱ្យ ដែល មានដល់ទៅ៣ប្រទេសឯណោះសម្រាប់ជ្រើស រើស គឺប្រទេសចិន, ស៊ាំបានី និងសាំងហ្គាពួរ។

ម្ចាស់ជំនួយដំណើរ Honey Moon របស់អ្នកនាងខ្ញុង និងប្តី បានឱ្យដឹងថា អ្នកទាំង២អាចចេញទៅពេលណាក៏បានតាមចិត្តចង់ ហើយលោកបានរៀបចំរួចអស់ទៅហើយ។

នាយកៃដ ដែលជាពោះម៉ាយកូន១ បាននាងខ្ញុង មានកូន២ សរុបពួកគេការភ្លាមបានកូន៣ភ្លែតនោះ លោកក្សត្រា អះអាងថា លោកចង់បានកូនច្រើនថែមទៀតទៅតាមធម្មជាតិ៕

RELATED ARTICLES