អ្នកនិពន្ធទំនុកច្រៀងជើងចាស់ម្នាក់ គឺលោកស្រី ម៉ុក ចាន់ម៉ាលី បានទទួលមរណៈភាពហើយកាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៧២ឆ្នាំ។

កូនប្រសាស្រីរបស់លោកម៉ុក ចាន់ម៉ូលី បានបង្ហោះសារដ៏ក្រៀមក្រំថា “ដំណឹងមរណភាព!
ក្រុមគ្រួសារនាងខ្ញុំទាំងអស់មានទុក្ខជាទំងន់ ដែលអ្នកស្រីម៉ុក ចាន់មាលី (អតីតអ្នកនិពន្ធទំនុកច្រៀងសម័យដើម) ដែលត្រូវជាបងប្អូន ម្តាយ ម្តាយក្មេក ជីដូន បានទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពា នាវេលាម៉ោង៥៖៣០នាទីល្ងាចនេះ ត្រូវជាថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសហរដ្ធអាមេរិក។

សេចក្តីដូចបានរៀបរាប់ខាងលើ ចាត់ទុកជាការជូនដំណឹងដល់សាច់ញាតិ និងញាតិមិត្តបងប្អូនជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹង។ សំរាប់ពិធីបុណ្យសព នាងខ្ញុំនឹងជំរាបជូនដំណឹងពេលក្រោយ”។

គួបញ្ជាក់ថា លោកស្រីម៉ុក ចាន់ម៉ាលី បាននិពន្ធទំនុកច្រៀងជាច្រើនជូនលោកសុីន សុីសាមុត លោកស្រីរស់ សេរីសុទ្ធា លោកស្រីប៉ែន រ៉ន… ដូចជាបទ “ស្នេហ៍ក្រោមម្លប់ជ្រៃ”, “ឮគេថាបងមក”, “ក្អែកហើរកាត់ស្ទឹង”, ស្តាយក្លិនដែលឃ្លាត”, “ភ្នំក្រាំងដីមាស”, “រសៀលគងភ្នំ”…។

លោកស្រីម៉ុក ចាន់ម៉ាលី ជាកូនទី៣ ក្នុងចំណោមបងប្អូន១០នាកឮ (ស្រី៥ ប្រុស៥) មានឪពុកឈ្មោះ ម៉ុក ចែម និងម្តាយឈ្មោះ ទ្រី ឆាយ។
លោកស្រីម៉ាលី បានរៀបការជាមួយលោកយូ ឌីកាន ជាតន្ត្រីករជើងចាស់ នៅឆ្នាំ១៩៧០ នៅស្រុកកំណើតឯខេត្តកំពង់ឆ្នាំង៕