Thursday, September 18, 2025
Homeតារាខ្មែរកែវ និសា មិនព្រមនៅផ្ទះថែសម្រស់ ប្រឈមរបូតតំណែងជំទាវ?

កែវ និសា មិនព្រមនៅផ្ទះថែសម្រស់ ប្រឈមរបូតតំណែងជំទាវ?

អ្នកមេម៉ាយសាច់សខ្ចី កែវ និសា ដែលមិនពិបាកក្នុងការក្លាយខ្លួនទៅជាជំទាវ ប្រសិនបើនាងព្រមទទួលសំណើស្នេហ៍មន្ត្រីធំដ៏មានឥទ្ធិពលនោះ ស្រាប់តែពេលនេះលេចឮថា នាងអាចនឹងប្រឈមការរបូតតំណែងជំទាវវិញ ព្រោះតែលេចឮថា លោកធំនោះមិនសប្បាយចិត្តឡើយ ពេលដែលនិសា លឹបលវិលចូលលេងសិល្បៈជាថ្មីវិញ…។

កែវ និសា ធ្វើឱ្យតារាជាច្រើនមានការភ្ញាក់ផ្អើលព្រោះមុននេះអ្នកមេម៉ាយរូបស្រស់សោភារូបនេះ បង្ហាញភាពហ៊ឺហាដល់ចំណុចកំពូល ដូចជា ជិះឡានម៉ាក Audi តម្លៃជាង៧ម៉ឺនដុល្លារ ហើយនាងដើរចាយលុយនៅក្រៅស្រុក ដោយទិញអីវ៉ាន់សុទ្ធតែម៉ាកល្បីៗមិនខ្វល់ខ្វាយរឿងថតសម្តែងកុននិងខារ៉ាអូខេដូចមុនឡើយ។

ការឡើងកាលីពរបស់កែវ និសា នៅពេលនេះគឺចំពេលដែលមានព័ត៌មានថា តារាល្បីរូបនេះត្រូវបានមន្ត្រីធំមានអំណាចខ្លាំងម្នាក់បានរាយអន្ទាក់ស្នេហ៍មេម៉ាយរូបនេះ ហើយនាងនឹងក្លាយទៅជាជំទាវលាក់មុខដែលដេកលើគំនរទ្រព្យស្តុកស្តម្ភជាមិនខាន ប្រសិនបើព្រមលោតឆត្រសាងស្នេហ៍ជាមួយបុរសអ្នកធំនោះ។

ប្រភពបានឱ្យដឹងថា កុំថាឡើយត្រឹមឡានមួយឬទិញរបស់ម៉ាកល្បីៗនៅបរទេស ទោះជានិសា ចង់បានអ្វីក៏បានដូចចិត្តដែរឱ្យតែនាងព្រមទទួលសំណើស្នេហ៍បុរសចំណាស់នោះ ហើយធ្វើតាមគាត់។ ចំពោះលក្ខខណ្ឌនោះ គឺតាមព័ត៌មានថា មន្ត្រីធំនោះចង់ឱ្យនិសា បោះបង់អាជីពសិល្បៈចោលទាំងស្រុង ហើយគិតតែពីសម្ងំថែររក្សាសម្រស់ឱ្យស្អាតគ្រប់ពេលទៅបានហើយ។

ប៉ុន្តែថ្មីៗនេះ កែវ និសា បែរជាវិលត្រឡប់មករកអាជីពកាន់ក្បាលមីក្រូឡើងឆាកវិញ ទើបធ្វើឱ្យមានដំណឹងថា លោកធំនោះមិនពេញចិត្តឡើយ ហើយអាចនឹងជះឥទ្ធិពលដល់ការរបូតងារជំទាវរបស់និសា ដែលតារាជាច្រើនហៅនាងថា ជាជំទាវតូចៗនោះទៀតផង។

ប្រភពបានឱ្យដឹងថា កែវ និសា ហាក់រារែកចិត្តទទួលសំណើស្នេហ៍ពីមន្ត្រីធំៗនោះ ដោយសារលោកមានប្រពន្ធកូននៅជ្រងោៗ ហើយដោយសារនាងមានជម្រើសស្នេហ៍ច្រើន ទើបធ្វើឱ្យអ្នកមេម៉ាយសាច់សខ្ចីរូបនេះមិនសូវខ្វល់ខ្វាយរឿងប្រឈមការរបូតតំណែងជំទាវលាក់មុខនោះឡើយ។

កែវ និសា បានលែងលះជាមួយអតីតប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ ហើយមានដំណឹងថា នាងមានកូនស្រីម្នាក់ទៀតផង ប៉ុន្តែនិសា មិនដែលចេញមុខបំភ្លឺរឿងមានកូននោះឡើយ។

ក្រោយចែកផ្លូវគ្នាជាមួយអតីតប្តី និសា បានប៉ះស្នេហ៍យ៉ាងចម្រូងចម្រាសជាមួយតារាចម្រៀងសាន ផានិត រហូតធ្វើឱ្យម្តាយនាងវ៉ៃផានិត ពេលដែលតារាចម្រៀងគ្មានសក់រូ់បនេះ ទៅរកនាងនៅផ្ទះខាងក្រោយទូតបារាំងទៀតផង។

ក្រោយបញ្ចប់ស្នេហ៍សាន ផានិត អ្នកមេម៉ាយរូបស្រស់នេះបានភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេង លឹម ជាឡាយ រយៈពេលជាង៥ឆ្នាំ ស្រាប់តែចែកផ្លូវគ្នាកណ្តាលផ្លូវ ព្រោះតែមានមន្ត្រីធំចូលជ្រៀតជ្រែកស្នេហ៍កណ្តាលទីនេះ។ និសា លែងខ្វល់ពីជាឡាយទៀតហើយ ព្រោះនាងជាប់តែរវល់ដើរលេងក្រៅស្រុក ធ្វើឱ្យជាឡាយ ងាកទៅភ្ជាប់ស្នេហ៍ជាមួយអតីតតារាហង្សមាស កញ្ញាគៀត សុវណ្ណាឡាង បញ្ឈឺចិត្តនាងវិញរហូតពេលនេះពួកគេក្លាយជាគូបដិបក្ខលែងនិយាយស្តីរកគ្នាទៀតហើយ។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា កែវ និសា អាចប្រឈមការបរាជ័យស្នេហ៍លើកទី៤ ហើយក៏បាត់បង់តំណែងជំទាវដែរ ប្រសិនបើនាងនៅតែមិនដាច់អាល័យពីអាជីពចាស់ ហើយមិនហ៊ានប្រថុយលេងស្នេហ៍លួចលាក់ជាមួយលោកធំនោះ។

ទោះជាយ៉ាងណា ការមិនទទួលសំណើស្នេហ៍ពីមន្ត្រីធំតែម្នាក់ មិនមែនធ្វើឱ្យកែវ និសា អស់ឱកាសក្តាប់តំណែងជំទាវរហូតនោះទេ ព្រោះពេលនេះនៅមានមន្ត្រីធំៗជាច្រើននាក់ទៀតដែលរង់ចាំស្អំរបួសបេះដូងមេម៉ាយសាច់ស្អាតរូបនេះ ហើយបើនាងឆ្លើយថា យល់ព្រមមួយម៉ាត់នោះ ច្បាស់ជាងារជំទាវមិនពិបាកសម្រាប់នាងឡើយ៕

RELATED ARTICLES