Friday, September 19, 2025
Homeតារាខ្មែរភិន សុដាលីស នៅតែលាក់លៀម

ភិន សុដាលីស នៅតែលាក់លៀម

អំឡុងពេលដែលលោកប៉ែន ចំរ៉ុង កំពុងផ្អែមល្ហែមស្នេហ៍ជាមួយប្រពន្ធថ្មីដែលគ្រោងដឹកដៃគ្នាចូលរោងការពេលឆាប់ៗនេះ អ្នកនាងភិន សុដាលីស ឯណោះវិញ នៅតែព្យាយាមលាក់លៀមគូស្នេហ៍ថ្មី បើទោះជាគេដឹងថា ពេលនេះបេះដូងនាងមិននៅទំនេរក៏ដោយ ប៉ុន្តែដាលីស មិនបានឆ្លើយតបទៅចំរ៉ុង វិញ តាមរយៈការកៀកកើយប្តីថ្មីជាចំហឡើយ។

គេចាប់អារម្មណ៍ថា ពេលនេះ ដាលីស បានសម្រកគីឡូឱ្យចុះមកស្វែលជាងមុន ខណៈដែលឪពុករបស់នាងចាប់ផ្តើមប្រគល់តំណែងតួឯកឱ្យនាងឡើងវិញជាបន្តបន្ទាប់ផងដែរ។

ភិន សុដាលីស នៅតែប្រកាន់ជំហរយ៉ាងដាច់ខាតថា នឹងមិនអនុញ្ញាតឱ្យប៉ែន ចំរ៉ុង ជួបមុខកូនស្រីឈ្មោះភិន សុខេធឺរីណា អាយុជាង2ឆ្នាំជារៀងរហូត ខណៈដែលពេលនេះពួកគេនៅតែមិននិយាយស្តីរកគ្នាឡើយ។

សុដាលីស បានជួបចំរ៉ុង ដោយផ្ទាល់ក្នុងកម្មវិធីមួយដែលមានតារាសម្តែងថៃ លោកម៉ារីអូ មកទូរទស្សន៍  PNN ហើយសុដាលីស អង្គុយនៅចំពោះមុខអតីតប្តីដែលធ្វើជាពិធីករទៀតផង។ សុដាលីស ត្រូវអតីតប្តីប្រកាសក្តែងៗថា “អ្នកណាខ្លះជា Fan របស់ប៉ែន ចំរ៉ុង? គាំទ្រចំរ៉ុង ទេ?”។ ប៉ុន្តែដាលីស មិននិយាយតបទៅចំរ៉ុង ឡើយ ហើយនាងបែរជាអង្គុយសើចទៅវិញ។

តាមព័ត៌មានថា អ្នកមេម៉ាយភិន សុដាលីស មានគូស្នេហ៍ថ្មីទៀតហើយ ប៉ុន្តែដោយសារមិនទាន់ច្បាស់លាស់ដូចអតីតប្តីនិងសង្សារថ្មី ដែលគ្រោងដឹកដៃគ្នាចូលរោងការនោះ ទើបសុដាលីស មិនហ៊ានបង្ហាញមុខសង្សារថ្មីជាសាធារណៈ បើទោះជាមិត្តភក្តិរបស់នាងបានជំរុញឱ្យតារាកូន 1នេះ ត្រូវបណ្តើរសង្សារថ្មី កុំឱ្យចាញ់អតីតប្តីក៏ដោយ ប៉ុន្តែសុដាលីស នៅតែមិនហ៊ានធ្វើដូចចំរ៉ុង ទេ។

ភិន សុដាលីស បានចែកផ្លូវគ្នាជាមួយប៉ែន ចំរ៉ុង ទាំងចម្រូងចម្រាសដោយសារឪពុករបស់ សុដាលីស គឺលោកអ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស បានប្រឆាំងចំណងស្នេហ៍នេះ។ សុដាលីស ដែលវាយប្រហារឪពុកបានប្តូរចិត្តមកគាំទ្រឪពុក ហើយប្រឆាំងអតីតប្តី ប៉ែន ចំរ៉ុង វិញ ទើបចុងក្រោយ សុដាលីស ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង ចំណែកអតីតប្តីវិញត្រៀមខ្លួនធ្វើកូនកំលោះរបស់សង្សារថ្មីទៅហើយ៕

RELATED ARTICLES