Sunday, September 21, 2025
Homeតារាខ្មែររ៉ាប៊ី ថា ប្រាក់ចំណូលឆ្នាំនេះ កើនឡើងជាងឆ្នាំមុនៗ

រ៉ាប៊ី ថា ប្រាក់ចំណូលឆ្នាំនេះ កើនឡើងជាងឆ្នាំមុនៗ

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានឱ្យដឹងថា សម្រាប់ទីផ្សារចម្រៀងរបស់នាងនៅដើមឆ្នាំ២០២០នេះ ត្រូវបានគេកក់ស្ទើរពេញៗអស់ទៅហើយ ក្នុងការច្រៀងសម្តែងទាំងនៅក្រុងនិងខេត្ត ទើបធ្វើឱ្យនាងសម្រេចចិត្តមិនចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា នោះទេ ដោយសារតែក្នុងស្រុករវល់ដកឃ្លាមិនរួច។

រ៉ាប៊ី ថា ប្រាក់ចំណូលអាចនឹងលោតខ្ពស់ជាងឆ្នាំមុនៗផងដែរ ព្រោះច្រៀង១កម្មវិធី ស៊ីថ្លៃ១៥០០ដុល្លារ។

ការអះអាងបែបនេះរបស់តារាចម្រៀងរ៉ាប៊ី ហាក់ផ្ទុយគ្នាទៅនឹងអ្នកចម្រៀងល្បីល្បាញ មាស សុខសោភា ដែលថា ឆ្នាំនេះសម្រាប់ក្នុងកម្មវិធីឬបកំតន្ត្រីនៅតាមបណ្តាខេត្តផ្សេងៗ មានការចុះខ្សោយជាងមុន ប៉ុន្តែតាមក្រុ ងនាងនៅដំណើរការធម្មតា។

យ៉ាងណា ការដែលរ៉ាប៊ី បង្ហាញពីការត្រូវប៉ាន់អាជីពសិល្បៈនិងប្រាក់ចំណូលកើនឡើងនៅពេលនេះ គឺដើម្បីទប់ស្កាត់ចំពោះការសង្ស័យទាំងឡាយដែលថា នាងមានគូស្នេហ៍នៅក្រោយខ្នងឧបត្ថម្ភ ទើបធ្វើឱ្យពេលនេះមានជីវភាពផ្លាស់បកដូរលឿនដូចផ្លេកបន្ទោរ ដូចជាការលេងម៉ូដរថយន្ត និងផ្ទះវីឡាជាដើម។

ប៉ុន្តែរ៉ាប៊ី ធ្លាប់ប្រកែកឡើងរួយមាត់ទៅហើយថា នាងគ្មានប្រុសណាចិញ្ចឹមនោះទេ គឺអ្វីៗដែលនាងមានពេលនេះ ដោយសារតែអាជីពសិល្បៈដែលស្ទុះហក់ឡើងរយៈពេលចុងក្រោយនេះតែម្តង។

រ៉ាប៊ី បង្ហើបឱ្យដឹងថា យ៉ាងហោចណាស់ក្នុង១ខែៗអាចរកប្រាក់ចំណូលពីការច្រៀងសម្តែងបាន១ម៉ឺនដុល្លារ ក្រោយផាត់ចំណាយផ្សេងៗទៅលើក្រុមរាំ និងសម្លៀកបំពាក់។

រ៉ាប៊ី ជាតារាចម្រៀងវ័យក្មេងដែលក្រសោបទីផ្សារយុវវ័យ ហើយពេលនេះមានប្រៀបជាងទេព បូព្រឹក្ស និងយូរី ព្រោះបទចម្រៀងញាក់របស់នាងនៅថោន ល្បីស្ទើរគ្រប់បទទាំងអស់ក្រោយបើកឆាកបទ “មាន់ស្រែ” មក។

ទោះជាយ៉ាងណា នៅពេលដែលរ៉ាប៊ី ច្រៀងបទស្លូវអ្នកជំនាញសិល្បៈបានលើកឡើងថា សំឡេងរបស់នាងនៅមានកម្រិតនៅឡើយ ហេតុនេះហើយ ទោះជាឡើងកូដយ៉ាងណា ក៏ស្រីស្អាតមិនអាចធ្វើឱ្យតារារួមទ្រនំ មាស សុខសោភា រង្គើតំណែងបានឡើយ៕

RELATED ARTICLES