Sunday, September 21, 2025
Homeតារាខ្មែរនាយចឺម ឆាតញ៉ែសង្សារគេ សង្សារខ្លួនឯងពិបាកចិត្ត?

នាយចឺម ឆាតញ៉ែសង្សារគេ សង្សារខ្លួនឯងពិបាកចិត្ត?

តារាចម្រៀងសាន់ដេ សុខ មេសា ហៅនាយចឺម កំពុងតែធ្វើឱ្យស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេកកញ្ញាប៊ែលឡា ហៅអូនហ្វា តុកស៊ិកយ៉ាងខ្លាំងរហូតធ្វើឱ្យចំណងស្នេហាប្រឈមការប្រេះឆាទៀតផង ក្រោយពីម្ចាស់បទ “នរក១៨ជាន់” រូបនេះ ត្រូវជនសង្ស័យឈ្មោះង៉ែត លីទី វ៉ៃបែកក្បាលដេរ៥ថ្នេរ ដោយសារតែឆាតញ៉ែសង្សារគេនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រោយនាយចឺម ហូរឈាមជោគក្បាលភ្លាមៗធ្វើឱ្យមានការភ្ញាក់ផ្អើលពេញស្រទាប់មហាជន ខណៈសង្សារថ្មីនាយចឺម អូនហ្វា វិញ ស្រឡាំងកាំងរកតែវាចាអ្វីក៏មិនរួចដែរ ព្រោះតក់ស្លុតខ្លាំងពេក។

ប៉ុន្តែក្រោយលេចឮមិត្តភក្តិខ្សឹបខ្សៀវថា នាយចឺម មានសង្សារស្អាតប៉ុណ្ណឹងដែរនៅតែរកស្រីក្រៅ ទៀតរហូតត្រូវគេវ៉ៃបែកក្បាលនោះ ធ្វើឱ្យអូនហ្វា ស្រពោនចិន្តា ហើយអន់ចិត្តនាយចឺម មិនស្មោះត្រង់ជាមួយនាង។

ទោះជាយ៉ាងណា អូនហ្វា សុខចិត្តខាំមាត់សង្កត់ចិត្តនៅស្ងៀមមិនប្រតិកម្មចំពោះនាយចឺម ឡើយហើយនាងថែមទាំងហែហមជូនតារាសាន់ដេ ទៅព្យាបាលរបួសនៅស្រុកកំណើតទៀតផង។

អ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទជាច្រើនលើកទៅអូនហ្វា ដែលជាសង្សារនាយចឺម ប៉ុន្តែតេចូល នាងមិនលើកឡើយ ទើបមិនអាចសុំការបំភ្លឺរឿងដែលលេចឮថា នាងកំពុងអន់ចិត្តនាយចឺម ទៅញ៉ែស្រីផ្សេង រហូតគេវ៉ៃដេ៥ថ្នេរ ទាំងនាងនៅជ្រងោៗនេះឡើយ។

អ្នកសិល្បៈរួមអាជីពបានសម្តែងការព្រួយបារម្ភខ្លាចចំណងស្នេហាថ្មីរវាងនាយចឺម និងអូនហ្វា ឈានទៅដល់ការរង្គោះរង្គើ ហើយប្រឈមការប្រេះឆា ព្រោះថាពេលនេះ អូនហ្វា មិនសប្បាយចិត្តរឿងគេវ៉ៃនាយចឺម បែកក្បាលដោយសារតែរឿងឆាតញ៉ែសង្សារគេនោះទេ។

ដោយឡែក អតីតសង្សារនាយចឺម គឺស្រីស្អាតទាំង២ កញ្ញាពុធ ស្រីខួច និងអូនម៉ីម៉ី ហាក់នៅស្ងាត់ស្ងៀមមិនបញ្ចោញប្រតិកម្មនោះទេ ប៉ុន្តែតាមព័ត៌មានថា សង្សារចាស់នាយចឺម ទាំង២តាមដានដោយយកចិត្តទុកដាក់បំផុតពីស្ថានភាពរបួសរបស់នាយចឺម ដែលត្រូវគេវ៉ៃ ព្រោះឆាតទៅញ៉ែសង្សារគេ ក្រោយបែកបាក់ជាមួយនាងៗនោះ៕

RELATED ARTICLES