Sunday, September 21, 2025
Homeតារាខ្មែរស៊ឹម ថៃណា មិនទាន់មានគូស្នេហ៍រៀបការនឹងគេ

ស៊ឹម ថៃណា មិនទាន់មានគូស្នេហ៍រៀបការនឹងគេ

ស៊ឹម ថៃណា បានបាត់ខ្លួនពីឆាកតន្ត្រីមួយរយៈធំ ប៉ុន្តែពេលនេះនាងបានវិលមករកអាជីពចាស់វិញហើយតាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯង បន្ទាប់ពីថៃណា ចាកចេញពីផលិតកម្ម M ជាង១ឆ្នាំមក។

សុឹម ថៃណា ប្រាប់ថា ចំពោះបទចម្រៀងវិញមិនអាចចេញញឹកញាប់ដូចគេបានទេ គឺទាល់តែ១ឆ្នាំទើបអាចចេញបានម្តង ព្រោះនាងត្រូវការរកអ្វីដែលថ្មីៗ ហើយប្លែកជាងគេទើបធ្វើ។

អតីតតារាចម្រៀងផលិតកម្ម M រូបនេះ អះអាងថា “ខ្ញុំឡើងឆាកវិញហើយ ពេលខ្លះខ្ញុំច្រៀងបទថ្មីៗរបស់ខ្លួនឯង ពេលខ្លះយកបទរបស់អ្នកស្រីរស់ សេរីសុទ្ធា និងអ្នកស្រីប៉ែន រ៉ន យកមកបញ្ចូលគ្នាច្រៀងក៏មាន។ ចំពោះបទចម្រៀងថ្មីរបស់ខ្ញុំវិញ យូរៗបានចេញម្តង ដែលអាចជិត១ឆ្នាំអីឯណោះ ព្រោះខ្ញុំចង់ធ្វើបទដែលថ្មីប្លែកពីគេគ្មានគេធ្វើដូច”។

យ៉ាងណា ស៊ឹម ថៃណា មិនហ៊ានរំពឹងថា បទដែលនាងធ្វើនោះត្រូវចិត្តអ្នកស្តាប់ ឬជោគជ័យបានកម្រិតណានោះទេ ដោយនាងថា នឹងប្រឹងប្រែងតទៅទៀត ហើយបទចម្រៀងទាំងនោះភាគច្រើនគឺធ្វើតម្រូវតាមទីផ្សារយុវវ័យតែម្តង។

ស៊ឹម ថៃណា ធ្លាប់ត្រូវបានគេសង្ស័យថា នាងមានស្នេហាជាមួយថៅកែស្រីផលិតកម្មម្នាក់ អំឡុងពេលដែលនាងចេញបទចម្រៀងទាក់ទងរឿងស្រលាញ់ភេទដូចគ្នា។ ប៉ុន្តែក្រោយមក នាងធ្វើខួបកំណើតនៅហាងមួយ នៅម្តុំទួលគោក ហើយស្និទ្ធស្នាលជាមួយបុរសម្នាក់ទើបដំណឹងដែលគេសង្ស័យថា ថៃណា ស្រលាញ់ស្រីដូចគ្នាត្រូវបានស្ងប់ស្ងាត់ទៅវិញ។

យ៉ាងណា នៅពេលដែលសួររឿងថា ពេលណាទើបថៃណា ដឹកដៃគូស្នេហ៍ចូលរោងការនោះ តារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះអះអាងថា នាងមិនដឹងរៀបការជាមួយអ្នកណា? ធ្វើនៅពេលណា? ឬការនៅកន្លែងណាទេ ព្រោះពេលនេះនាងមិនទាន់មានគូស្នេហ៍ឡើយ៕

RELATED ARTICLES