Sunday, September 21, 2025
Homeតារាខ្មែរនាង វ៉ាងសាន់ ដឹកដៃ ឈួន ពន្លឺ ជប់លៀងធំ ក្រោយល្បីស្រលាញ់ភេទដូចគ្នា

នាង វ៉ាងសាន់ ដឹកដៃ ឈួន ពន្លឺ ជប់លៀងធំ ក្រោយល្បីស្រលាញ់ភេទដូចគ្នា

ពិធីករហង្សមាស រូបសង្ហា លោកនាង វ៉ាងសាន់ និងតារាសម្តែងឈួន ពន្លឺ ក្លាយទៅជាថៅកែប្រុសព្រមគ្នា ក្រោយអ្នកទាំងពីរបានបើកហាងផឹកស៊ីសាន់ឡាយ (Sun Light) ដែលមានទីតាំងនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដាក់ទុនរួមគ្នា៤ម៉ឺនដុល្លារ។

ថៅកែប្រុសសង្ហាទាំង២បានធ្វើពិធីជប់លៀង៤០តុ អបអរខួប២ឆ្នាំហាងរបស់ពួកគេ កាលពីរាត្រីថ្ងៃទី៦ ខែមករា ដោយមានតារាប្រុសស្រីជាច្រើនដួងបានទៅជូនពរអាជីវកម្មរបស់លោកវ៉ាងសាន់ និង ពន្លឺ។

ពិធីករនាង វ៉ាងសាន់ និងតារាសម្តែងឈួន ពន្លឺ បាននិយាយស្របគ្នាថា រយៈពេល២ឆ្នាំនេះ ហាងរបស់ពួកគេទទួលបានអតិថិជនគួរសមដែលអាចដំណើរការបាន ពិសេសតារារួមអាជីពក៏បានចូលមកញ៉ាំអាហារ និងធ្វើកម្មវិធីនៅទីនេះច្រើនដែរ។

អ្នកទាំង២ ថា នេះគឺជាអាជីវកម្មមួយក្រៅពីសិល្បៈ ហើយនឹងពង្រឹងហាងនេះឱ្យកាន់តែមានអតិថិជនចូលច្រើនថែមទៀត ខណៈពេលនេះពួកគេបានសង់ឡើង១ជាន់ទៀត ទៅផ្នែកខាងលើសម្រាប់ តម្រូវភ្ញៀវដែលចូលចិត្តញ៉ាំអាហារបែបដៃគូយ៉ាងរ៉ូមែនទិកផងដែរ។

គេឃើញមានតារារួមអាជីពជាច្រើនបានសម្រុកគ្នាចូលរួមជូនពរវ៉ាងសាន់ និងពន្លឺ សូមឱ្យលោកថៅកែទាំង២កាន់តែកាក់កបថែមទៀត ហើយឆ្នាំថ្មីដំណើរការហាងដោយរលូនផងដែរ។

ដោយឡែក ពាក្យខ្សឹបខ្សៀវទាំងក្នុងនិងក្រៅសិល្បៈនៅតែមិនស្ងាត់សោះពីដំណឹងដែលថា លោកថៅកែវ៉ាងសាន់ និងពន្លឺ មានទំនាក់ទំនងពិសេសជាមួយគ្នា ដោយថែមទាំងលេចឮថា ពួកគេស្រលាញ់ភេទដូចគ្នាទៀតផង។

ប៉ុន្តែទាំងវ៉ាងសាន់ និងពន្លឺ មិនឈឺក្បាលរឿងគេសង្ស័យទាំងនោះឡើយ ព្រោះធ្លាប់ប្រកែកឡើងរួយមាត់ជាច្រើនលើកច្រើនសាមកហើយ ទើបពេលនេះទៅជាស៊ាំសម្រាប់តារាទាំង២ ដោយប្រុសសង្ហា១គូនេះថា ចង់អ្នកណានិយាយអីនិយាយចុះ សំខាន់ឱ្យតែហាងរបស់ពួកគេទទួលបានជោគជ័យទៅ បានហើយ។

មហាជនបានសរសើរពិធីករហង្សមាស លោកនាង វ៉ាងសាន់ និងតារាសម្តែងឈុន ពន្លឺ ដែលពួកគេមិនលេងម៉ូដឡានទំនើបៗដូចតារាផ្សេងៗទៀតទេ ដោយសុខចិត្តសន្សំប្រាក់មកបើកហាងផឹកស៊ីដើម្បីរកប្រាក់ចំណូលបន្ថែមពីលើអាជីពសិល្បៈ។ ប៉ុន្តែទន្ទឹមនឹងបដិសេធស្រលាញ់ភេទដូចគ្នានោះ ទាំងវ៉ាងសាន់ និង ពន្លឺ មិនបង្ហើបប្រាប់ថាពេលណាពួកគេរៀបការប្រពន្ធរៀងៗខ្លួន ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមនេះឡើយ៕

RELATED ARTICLES