Sunday, September 21, 2025
Homeតារាខ្មែរពេជ្រ សូលីកា ជួបទុក្ខធំ ព្រោះម្តាយជាប់ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីចងការប្រាក់

ពេជ្រ សូលីកា ជួបទុក្ខធំ ព្រោះម្តាយជាប់ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីចងការប្រាក់

ជារឿងគួរឲ្យរន្ធត់ ដោយការពីព្រឹកម្សិលមិញនេះ មានករណីឃាតកម្មមួយបានឡើងលើស្ត្រីម្នាក់មានវ័យជាង៥០ឆ្នាំ នៅក្នុងបុរី​មួយកន្លែង​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ កាលពីល្ងាចថ្ងៃទី១២​ ខែមករា​ ឆ្នាំ​២០២០​នោះ​ សមត្ថកិច្ចបានឲ្យដឹងថា ឃាតករគឺជាម្តាយបង្កើតរបស់កញ្ញាពេជ្រ សូលីកា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

ស្ត្រីរងគ្រោះឈ្មោះ ងិន សុខលី មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ រាជធានីភ្នំពេញ។

យោងតាមប្រភពពីក្រុមគ្រួសាររប់ស្ត្រីរងគ្រោះបានឲ្យដឹងថា  នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ពួកគាត់បានទូរសព្ទ័ទៅរកស្ត្រីរងគ្រោះ តែមិនមានអ្នកលើកឡើយ។ លុះនៅវេលាម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខនេះបានដេកស្លាប់នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់ភិតភ័យ និងបាននាំគ្នាទៅផ្ទះកើតហេតុ ក៏បានឃើញស្ត្រីរងគ្រោះស្លាប់ពិតប្រាកដមែន។

ប្រភពបានបន្តថា ភ្លាមៗនោះ ពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ រួចបានធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា សពគឺត្រូវបានស្លាប់ដោយសារថប់ដង្ហើម ដោយសារគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតដល់ស្លាប់។

ប្រភពបានបន្តទៀតថា កន្លងមកស្ត្រីរងគ្រោះឧស្សាហ៍មានជម្លោះជាមួយមិត្តភក្តិដែលត្រូវជាម្តាយរបស់ពេជ្រ សូលីកា ដែលពួកគាត់តែងតែរស់នៅជាមួយគ្នា ញឹកញាប់ណាស់។

ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានកោះហៅស្ត្រីជាម្តាយរបស់កញ្ញាពេជ្រ សូលីកា ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំណែក លោកម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលសម្លាប់ស្ត្រីរងគ្រោះពិតជាម្តាយរបស់កញ្ញាពេជ្រ សូលីកា ប្រាកដមែន បើតាមការអះអាងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ។

លោកអធិការ ម៉េង វិមានតារា បន្តថា មូលហេតុដោយសារតែជនសង្ស័យមានចិត្តប្រចណ្ឌ និងខឹងស្ត្រីរងគ្រោះមិនពាក់ចិញ្ចៀនពេជ្រ ដោយបានយកខ្សចងដៃទៅក្រោយ រួចយកខ្នើយខ្ទប់មុខរហូដល់ស្លាប់៕

RELATED ARTICLES