Sunday, September 21, 2025
Homeតារាខ្មែរភរិយាអាព្រីលគីនីន ព្រមាននារីម្នាក់ ឲ្យឈប់ទាក់ទងប្តីរបស់ខ្លួន បើមិនដូច្នោះទេ...

ភរិយាអាព្រីលគីនីន ព្រមាននារីម្នាក់ ឲ្យឈប់ទាក់ទងប្តីរបស់ខ្លួន បើមិនដូច្នោះទេ…

ភ្នំពេញ ៖ អ្នកនាងកែវ វល័ក្ខ ដែលគេស្គាល់ថាជាភរិយារបស់អតីតតារាចម្រៀងនិងពិធីករ លាន អាព្រីលគីនីន នោះ បានបញ្ចេញសារព្រមានស្រីស្អាតម្នាក់ឱ្យឈប់ទាក់ទងប្តីនាង បើពុំនោះទេ ពេលនាងតាមទាន់នឹងចាប់វ៉ៃកោរត្រងោលឱ្យរាងចាល។

អ្នកនាងកែវ វល័ក្ខ

ស្រីស្អាតដែលកែវ វល័ក្ខ ព្រមានចាប់កោរត្រងោលនោះ មានឈ្មោះ ប៉ាត់ សុធារ៉ា ជាតារាដែលមានសម្រស់ស្អាតមួយរូបផងដែរ។

កែវ វល័ក្ខ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ថា “សួស្តីបងប្អូនជួបគ្នាម្តងទៀតជាលើកទីបី ហើយរឿងនាងប៉ាត់ សុធារ៉ា ស៊ីប្តីគេមិនលែង។ ខ្ញុំចង់ប្រាប់បងប្អូនថា វាមិនរាង ហើយក៏មិនព្រមលែងដែរ។

វរល័ក្ខ បន្តថា “តាំងពីខ្ញុំផុសលើកទី១ វាមិនដែលញញើតយើងសូម្បីតែ១ថ្ងៃ ខ្ញុំព្យាយាមរក្សាសុខដាក់ខ្លួន មិនចង់ឃើញមិនចង់ឮ តែវាវិញ ព្យាយាមឱ្យខ្ញុំដឹងឱ្យខ្ញុំឃើញ ផ្ញើរូបភាពមករហូតពេលដែលវានៅជា១គ្នា បងប្អូនជាស្រីដូចគ្នា ទ្រាំបានអត់?”។

លោកលាន អាព្រីលគីនីន

ភរិយាលោកលាន អាព្រីលគីនីន បានព្រមានថា “អ៊ីចឹងចង់ប្រកាសប្រាប់បងប្អូនឱ្យហើយ និងនាងប៉ាត់ សុធារ៉ា ឱ្យដឹងមុនថា ចាប់ពីពេលនេះម៉ោងនេះវេលានេះទៅ បើអញឃើញនាងប៉ាត់ សុធារ៉ា ឯងនៅជា១ប្តីអញ សុំវ៉ៃកោរត្រងោលហើយឈប់អនុគ្រោះហើយ ព្រោះនាងបោកអញច្រើនដងហើយ ហើយក៏ចង់ផ្តាំទៅម្តាយនាងផង សាកល្បងអូសក្បាលមីឆ្កែប៉ាត់ សុធារ៉ា ហ្នឹងមកប្រដៅ១សាទៀត ឈប់ឱ្យបំផ្លាញគ្រួសារគេទៀតទៅ”។

ទោះជាយ៉ាងណា ជុំវិញការព្រមានខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែម និងការបំភ្លឺពីអ្នកនាងកែវ វល័ក្ខ និងលោកលាន អាព្រីលគីនីន ព្រមទាំងនាងប៉ាត់ សុធារ៉ា បានទេ កាលពីម្សិលមិញ ប៉ុន្តែយើងរង់ចាំទទួលការបំភ្លឺពីអ្នកពាក់ព័ន្ធជានិច្ច៕

នាងប៉ាត់ សុធារ៉ា ដែលអ្នកនាងកែវ វល័ក្ខ អះអាងថាកំពុងលួចទាក់ប្តីរបស់ខ្លួន
RELATED ARTICLES