ញឹម ចាន់ថន បានរំលេចរូបសាក់ធំជាផ្កានៅភ្លៅខាងស្តាំ ហើយពេលនាងស្លៀកខោខ្លីសាក់នោះ លេចចេញយ៉ាងត្រដែតតែម្តង។ ទោះជាយ៉ាងណា តារាសម្តែង ចម្រៀង និងពិធីការិនីរូបនេះ អះអាងថា នៅលើដងខ្លួនរបស់នាងមិនមែនមានតែសាក់មួយកន្លែងនោះ ទ គឺមានដល់ទៅ៤កន្លែងផ្សេងៗគ្នា ប៉ុន្តែមានតែរូបផ្កាតែមួយប៉ុណ្ណោះ។

ញឹម ចាន់ថន ថ្លែងថា “ខ្ញុំស្រលាញ់ណាស់រូបផ្កាហ្នឹង អ៊ីចឹងខ្ញុំក៏ចាក់វានៅលើភ្លៅនិងដងខ្លួនរបស់ខ្ញុំ មានសាក់ផ្កាដល់ទៅ៤កន្លែងឯណោះ។ ប៉ុន្តែសាក់ទាំងអស់នោះអាចលុបចេញបាន ប្រសិនបើយើងចង់លុបវា មិនមែនលុបមិនចេញនោះទេ។ ក្រៅពីសាក់ផ្កា៤កន្លែង នៅកដៃខាងឆ្វេងរបស់ខ្ញុំ ក៏មានរូបសាក់បេះដូងតូចមួយផងដែរ”។

យ៉ាងណា ការលេងម៉ូដសាក់របស់ញឹម ចាន់ថន នៅពេលនេះ នាងថា មិនបារម្ភច្រើនខ្លាចគេគិតថា នាងជាស្រីអ្នកលេង ហើយធ្វើឱ្យនាងពិបាករកគូស្នេហ៍នោះទេ ដោយនាងអះអាងថា អ្វីៗគឺកើតមកពីការស្រលាញ់ទាំងអស់ ហើយនាងពេញចិត្តខ្លួនឯងដែលបានសាក់រូបផ្កានៅជាប់ខ្លួន។

ញឹម ចាន់ថន បន្ថែមថា “មានអ្នកលេងអី គ្រាន់តែចាក់សាក់ដែលខ្លួនស្រលាញ់ហ្នឹង។ ខ្ញុំមិនខ្វល់ទេ អ្នកណានិយាយអីនិយាយចុះ ព្រោះខ្ញុំចាក់សាក់នេះជាចិត្តដែលខ្ញុំស្រលាញ់ គ្មានរឿងអីផ្សេងទៀតទេ”។

ញឹម ចាន់ថន អាយុជិត៤០ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់មានសញ្ញានៃការចូលរោងការទេ ហើយជាញឹកញាប់នាងត្រូវបានពិធីករដៃគូ លោកដា តែងបង្អាប់ថា តើចាន់ថន នឹងយកប្តី ឬយកប្រពន្ធ?

ការនិយាយលេងបន្លំមែនរបស់លោកដា បែបនេះ ធ្វើឱ្យគេសង្ស័យថា ចាន់ថន ស្រលាញ់ភេទដូចគ្នា ប៉ុន្តែចាន់ថន មិនដែលតបឡើយ……តិចស្រឡាញ់ស្រីដូចគ្នាទៅ!…។

ក្រៅពីញឹម ចាន់ថន តារាស្រីដែលចូលចិត្តលេងម៉ូដសាក់ មានដូចជា ទេព បូព្រឹក្ស, ទឹម រដ្ឋា, ពេជ្រ អាវីហ្សា ជាដើម ដែលពួកគេតែងបញ្ចេញរូបសាក់សិចស៊ី ធ្វើឱ្យគូស្នេហ៍កាន់តែគ្រឺតក្នាញ់៕
