Monday, September 22, 2025
Homeតារាខ្មែរម៉ាក សែនសូនីតា ដឹកដៃលោកនីត ចូលរោងការ ឈ្នះតារាស្រីស្អាត៥ដួង

ម៉ាក សែនសូនីតា ដឹកដៃលោកនីត ចូលរោងការ ឈ្នះតារាស្រីស្អាត៥ដួង

ស្រីស្អាតម៉ាក សែនសូនីតា នឹងក្លាយទៅជាភរិយាស្របច្បាប់របស់លោកថៅកែពោះម៉ាយ ប៉ុល វិបូរ ហៅនីត នាពេលខាងមុខនេះហើយ បន្ទាប់ពីពួកគេបានដឹកដៃគ្នាទៅថតរូប Pre-Wedding និងកំណត់ចូលរោងការនៅខែមីនា ឆ្នាំ២០២០។

តារាជិតស្និទ្ធនឹងសូនីតា បានបង្ហើមឱ្យដឹងថា តូតា បានយកឈ្នះតារាស្រីស្អាត៥ដួងផ្សេងទៀត ខណៈដែលលោកនីត វិញ ធ្វើឱ្យប្រុសៗដែលតាមស្នេហាតូតា មិនក្រោម៥នាក់ឡើយ ត្រូវខ្ទាតចេញអស់ទាំងមិនអស់ចិត្ត…។

ពិតជាស្រីស្រស់សម្បូរមន្តស្នេហ៍ ប៉ះស្នេហ៍ពោះម៉ាយសម្បូរស្រីចោមមែន ព្រោះរវាងម៉ាក សែនសូនីតា និងលោកប៉ុល វិបូរ ហៅនីត សុទ្ធតែធ្លាប់មានប្រវត្តិស្នេហ៍មិនធម្មតាដូចគ្នា មុនពេលដែលគូស្នេហ៍ខុសវ័យ១គូនេះបានជួបគ្នា ហើយគ្រោងនឹងដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរ នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

តូតា ត្រូវគេទម្លាយថា នាងព្រមទទួលស្នេហ៍ថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត ដោយនាងសម្រេចចិត្តផាត់ចោលសំណើស្នេហ៍ប្រុសៗដល់ទៅ៥នាក់ ក្នុងពេលតែមួយ ឱ្យខ្ទាតទៅកៀនជញ្ជាំង។

ប្រុសៗដែលមិនស្ថិតក្នុងខ្សែភ្នែករបស់តូតា សម្រាប់យកធ្វើប្តី ពេលដែលនាងប៉ះស្នេហ៍ពោះម៉ាយ លោកនីត នោះ មានដូចជា មន្ត្រីធំ២នាក់ , ឧកញ៉ាមេធាវី ម្នាក់ , ថៅកែសណ្ឋាគារម្នាក់ និងប្រុសក្មេង ទឹម នីដា។

ចំណែកលោកប៉ុល វិបូរ ហៅនីត វិញ ក៏មិនណយដែរ ព្រោះក្រោយភ្ជាប់ស្នេហ៍ជាមួយស្រីក្មេងតូតា មក លោកថៅកែបានផាត់ចោលស្នេហ៍ស្រីស្អាតដល់ទៅ៥នាក់ព្រមគ្នាដែរ ក្នុងនោះបើតាមព័ត៌មានថា តារាទាំងនោះមានសម្រស់មិនចាញ់តូតា ទេ ហើយក្នុងនោះមានតារាសម្តែង២នាក់ និងពិធីការិនី៣នាក់ទៀតផង។

យ៉ាងណា តារាស្រីស្អាតៗទាំងនោះមិនហ៊ានសាងស្នេហ៍ជាមួយលោកថៅកែជាចំហដូចតូតា ទេ គឺសាងស្នេហ៍លាក់មុខ ទើបតែពេលប៉ះជាមួយតូតា លោកថៅកែគ្រឺតក្នាញ់ស្រីស្អាតរូបនេះខ្លាំងពេក រហូតលែងនឹកនាពួកនាងៗទាំងឡាយនោះអស់តែម្តង។

ពេលនេះ ទាំងតូតា និងលោកនីត កំពុងលះបង់ទាំងចិត្តកាយឱ្យគ្នាទៅវិញទៅមកព្រមគ្នាតែម្តង ខណៈដែលតូតា វិញ នាងនឹងក្លាយជាជំទាវដោយងាយ ប្រសិនបើស្រីស្អាតព្រមផ្តាច់ស្នេហ៍ពីលោកថៅកែ ហើយមកសាសាងស្នេហ៍ជាមួយលោកឧកញ៉ា ឬមន្ត្រីធំៗ។

ប៉ុន្តែតូតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា តំណែងជំទាវមិនសំខាន់សម្រាប់នាងឡើយ ព្រោះនាងចង់បានមនុស្សចេះយល់ចិត្តនាងច្រើនជាងនោះ គឺកំពូលស្នេហ៍លោកថៅកែនីត ។

ម៉ាក សែនសូនីតា បានចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ តាំងពីនាងភ្ជាប់ស្នេហ៍ជាមួយលោកនីត ព្រោះ ជាញឹកញាប់ នាងដឹកដៃលោកថៅកែទៅសាសងស្នេហ៍នៅក្រៅស្រុក ហើយនាងទិញអីវ៉ាន់ម៉ាកល្បីៗ ដោយមិនខ្វល់ពីការចំណាយលុយឡើយ។

ចំណែកលោកនីត វិញ ទោះជាធ្លាប់ប៉ះស្នេហ៍ស្រីស្អាតតារាល្បីៗជាច្រើននាក់មកហើយក្តី ប៉ុន្តែពេលដែលភ្ជាប់ស្នេហ៍ស្រីស្រស់តូតា ដែលលោកប្រគល់តំណែងតួឯករឿង “ចន្ទ្រា” ឱ្យនោះ ស្រាប់តែលោកដកចិត្តមិនរួចទេ រហូតត្រៀមក្រាបផ្ទឹមជាមួយស្រីស្អាតតាមប្រពៃណីខ្មែរទៀតផង បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធមួយរយៈពេលមកហើយ។

អ្នកសិល្បៈដែលជិតស្និទ្ធសូនីតា  បានបង្ហើបថា ពេលនេះ តូតា កំពុងបង្រៀនលោកនីត ឱ្យស្គាល់រសជាតិស្នេហ៍ពិត ហើយធ្វើឱ្យលោកថៅកែមិនអាចងាករេចិត្តទៅរកស្រីផ្សេងបានឡើយ ក្រោយអ្នកទាំងពីរបានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំជាច្រើនប្រទេស ទាំងមុនរៀបការ។

ចំណងស្នេហ៍ខុសវ័យ១គូនេះ ទាំងក្រុមគ្រួសារតូតា និងសាច់ញាតិលោកនីត មានការគាំទ្រទាំងសងខាង ខណៈដែលលោកថៅកែបានលែងប្រពន្ធដើមដាច់ទៅហើយ ហេតុនេះ តូតា គ្មានអ្វីត្រូវបារម្ភខ្លាចស្នេហាប្រឈមឧបសគ្គនោះទេ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមប្រុសៗជាច្រើនដែលធ្លាប់តាមស្នេហាតូតា គឺមានតែ ប្រុសក្មេងទឹម នីដា ម្នាក់ទេ ដែលមានការឈឺចាប់ខ្លាំងនៅពេលដែលស្រីស្អាតផ្តាច់ស្នេហ៍ពីរូបគេកណ្តាលផ្លូវទៅភ្ជាប់ស្នេហ៍លោកថៅកែ ហើយត្រៀមរៀបការធំឱ្យផ្អើលពេញផ្ទៃប្រទេស នៅពេល ខាងមុខនេះ។

ប៉ុន្តែទឹម រដ្ឋា ដែលខកខានធ្វើជាបងថ្លៃរបស់តូតា នោះ បានអះអាងថា ពេលនេះប្អូនប្រុសរបស់នាងកាត់ចិត្តដាច់ពីតូតា បានហើយ។ ចំណែកនាងសប្បាយចិត្ត ព្រោះឃើញប្អូនប្រុសយកការឈឺចាប់ទាំងនោះជំនួសឱ្យមកវិញនូវការប្រឹងប្រែងធ្វើការងារវិញ៕

RELATED ARTICLES