Monday, September 22, 2025
Homeតារាខ្មែរស្រីស្អាតជា ស្រីរ័ត្ន ភ្ជាប់ពាក្យ ក្លាយជាគូដណ្ដឹងស្រេន វុធថា ទៅហើយ

ស្រីស្អាតជា ស្រីរ័ត្ន ភ្ជាប់ពាក្យ ក្លាយជាគូដណ្ដឹងស្រេន វុធថា ទៅហើយ

ដូចការសន្យាមែន នៅទីបំផុត ស្រីស្រស់ជា ស្រីរ័ត្ន បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយតារាសម្ដែងស្រេន វុធថា ហើយកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។

តារាសិល្បៈដែលជិតស្និទ្ធមួយចំនួនបានទៅអបអរសាទរកញ្ញាស្រីរ័ត្ន និងលោកវុធថា ចំពោះថ្ងៃដែលពួកគេបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ដែលមានចាស់ទុំទាំងសងខាងដឹងឮ។

ចំណែកលោកវុធថា វិញ ញញឹមបឹទមាត់មិនជិតទេ នៅពេលដែលត្រូវមិត្តភក្ដិសរសើរថា រកបានប្រពន្ធក្មេងស្អាត ដែលស័ក្តិសមជាមួយលោកជាបុរសរូបសង្ហាម្នាក់ដែរ។ ប៉ុន្ដែរមង្គលការរបស់អ្នកទាំង២ មិនទាន់ត្រូវបានកំណត់ជាក់លាក់ឡើយ គឺគ្រាន់តែភ្ជាប់ពាក្យទុកសិនប៉ុណ្ណោះ។

ជា ស្រីរ័ត្ន បានប្រាប់អ្នកយកកព័ត៌មានយើងមុនថ្ងៃភ្ជាប់ពាក្យថា នាងបានស្គាល់លោកស្រេន វុធថា រយៈពេលជាង៥ឆ្នាំហើយ នឹងបានថតសម្ដែងភាពយន្ដជាមួយគ្នាផងដែរ។ នាងថា ចំណុចពិសេសរបស់វុធថា គឺថាពេលនាងនៅក្បែរបុរសម្នាក់នេះ មានអារម្មណ៍ថា កក់ក្ដៅណាស់រហូតដល់មិនអាចបាត់មុខគេបានទៀតផង អីចឹងហើយត្រូវតែធ្វើពិធីមួយតាមប្រពៃណីខ្មែរ តាមរយៈការភ្ជាប់ពាក្យដែលមានចាស់ទុំទាំងសងខាងដឹងឮជាសាក្សីនៃស្នេហារបស់នាង។

អ្នកសិល្បៈរួមអាជីពបានសម្ដែងការកោតសរសើរចំពោះទឹកចិត្តរបស់ជា ស្រីរ័ត្ន ដែលសុខចិត្តជ្រើសគូស្នេហ៍ជាមួយបុរសម្នាក់ដែលនាងស្រលាញ់ចេញពីបេះដូង ហើយផាត់ចោលសំណើស្នេហ៍ប្រុសៗទាំងឡាយដែលជាអ្នកមានទ្រព្យ និងមន្រ្ដីធំៗមួយចំនួន ដោយនាងយល់ថា ទ្រព្យសម្បត្តិគឺកើតតាមក្រោយទេ។

ដោយឡែក អនាគតស្វាមីរបស់ជា ស្រីរ័ត្ន គឺលោកស្រេន វុធថា វិញ ក៏ធ្លាប់ត្រូវបានមហាជនស្គាល់ និងគាំទ្រលោកច្រើនដែរ តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើនកន្លងមក ខណៈដែលមុនភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍នេះ លោកវុធថា ប្រកាសថា នឹងយកពេលវេលាទំនេរពីសិល្បៈទាំងអស់ ធ្វើកិច្ចការសប្បុរសធម៌តែម្ដង។

ក្រៅពីជា ស្រីរ័ត្ន និងស្រេន វុធថា មានតារាដែលភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នាជាច្រើនគូមកហើយ ដូចជា ឃុំ ប៉ុណ្ណាដែត-យក់ ថឹករដ្ឋា , គង់ ច័ន្ទស្រីមុំ-គឹម សីហា, ហ្សូណូ- ច័ន្ទសុផានី (បែកគ្នា), ងួន ចាន់ដេវីត-ទេព បូព្រឹក្ស ជាដើម ខណៈដែលគូស្នេហ៍ពេជ្រ សោភា-ឆឹម សក្កដា ត្រូវបានគេសង្ស័យថាជាស្នេហ៍”ក្លែងក្លាយ”៕

RELATED ARTICLES