Monday, September 22, 2025
Homeតារាខ្មែរច្បាស់ការណ៍ រឿងពេជ្រ ថៃ នៅល្ងាចនេះហើយ

ច្បាស់ការណ៍ រឿងពេជ្រ ថៃ នៅល្ងាចនេះហើយ

ម្ចាស់ពាន ​The Voice Kid Cambodia សប្តាហ៍ទី១ និងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ត្រូវបានក្រុមក្មេងស្ទាវវាយចំស្មាបណ្តាលឲ្យរងរបួសស្រាល កាលពីពេលថ្មីៗនេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលកន្លងមកនេះផ្ទុះកក្រើកក្មេងស្ទាវជាសិស្សសាលាវាយគ្នា ហើយវីដេអូត្រូវបានបង្ហោះកក្រើកបណ្តាលសង្គមហ្វេសប៊ុក។

ប្រភពពីអ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ សិស្សសាលា២ក្រុម បានវាយគ្នាក្នុងសាលាអំឡុងពេលចម្រាកពីការសិក្សា ភ្លាមនោះគេឃើញក្មេងប្រុសម្នាក់វ័យជំទង់ បានសុ្ទះទៅវាយពេជ្រ ថៃ ចំស្មាបណ្តាលឲ្យរងរបួសស្រាល ដោយមិនមានដឹងពីមូលហេតុ ហើយក៏បានរត់គេចខ្លួនបាត់ទៅ។

ប្រភពបានបន្តថា ក្រោយត្រូវគេវាយ ពេជ្រ ថៃ បានទូរស័ព្ទទៅប្រាប់អាណាព្យាបាល ដើម្បីប្រាប់ពីដំណើរដើមទង។

យ៉ាងណាកាលពីយប់មិញនេះ ពេជ្រ ថៃ បានធ្វើការ Live Facebook ប្រាប់ថា រូបគេមិនមែនជាមិត្តភក្តិក្រុមបង្កណាមួយទេ ហើយរូបគេក៏មិនដែលមានរឿងអីជាមួយជនបង្កនោះដែរ។ ប៉ុន្តែរូបគេបានស្ថិតក្នុងក្បែរហេតុការណ៍នោះ ទើបត្រូវគេបែបនេះ។

ពេជ្រ ថៃ បន្តថា រូបគេបដិសេធបំពោះពាក្យចចាមអារ៉ាមដែលថា រូបគេញ៉ែប៉ះចំសង្សារគេ ទើបគេវាយ គឺមិនពិតទេ រូបគេមិនដែលមានសង្សារទេ។ ហើយចំពោះជនបង្កដែឡបានវាយរូបគេ គឺរៀននៅសាលាមោងឬស្សី ខេត្តបាត់ដំបង។

ការទាក់ទងដើម្បីឲ្យកុមារពេជ្រ ថៃ បកស្រាយបន្ថែមពីមូលហេតុ មិនបានសម្រេចនោះទេ។ យ៉ាងណា ពេជ្រ ថៃ បានបញ្ជាក់ថា មូលហេតុពិតប្រាកដនឹងដឹងល្ងាចនេះហើយ ខណៈដែលម្ចាស់ពានរូបនេះបានដាក់ពាក្យបណ្តឹងប្តឹងជនបង្កឲ្យចូលមកដោះស្រាយ៕

RELATED ARTICLES