Monday, September 22, 2025
Homeតារាខ្មែរគៀត សុវណ្ណាឡាង ប្រកែកធ្វើរឿងមួយនេះជាមួយលឹម ជាឡាយ ខណៈមហាជនកំពុងសង្ស័យ

គៀត សុវណ្ណាឡាង ប្រកែកធ្វើរឿងមួយនេះជាមួយលឹម ជាឡាយ ខណៈមហាជនកំពុងសង្ស័យ

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស គៀត សុវណ្ណាឡាង លែងហ៊ានបណ្តើរប្រុសរូបសង្ហា លឹម ជាឡាយ ទៀតហើយ បន្ទាប់ពីមានព័ត៌មានថា ជាឡាយ អាចវិលរកសង្សារចាស់ កែវ និសា វិញ នៅពេលដែលអ្នកមេម៉ាយរូបនោះប្រេះឆាស្នេហ៍មន្ត្រីធំ។

ទោះជាយ៉ាងណា មានដំណឹងគួរឱ្យភ្ញាក់ផ្អើលថា ពេលនេះចំណងស្នេហាសុវណ្ណាឡាង និងជាឡាយ នៅតែមិនប្រែប្រួលឡើយ ហើយពួកគេបានភ្ជាប់ពាក្យជាមួយគ្នា និងត្រៀមរៀបការតាមប្រពៃណីខ្មែរ ដើម្បីឱ្យក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់ទៀតផង ប៉ុន្តែសុវណ្ណាឡាង បានប្រកែក…។

គៀត សុវណ្ណាឡាង បានអះអាងច្បាស់ៗថា នាងមិនបានភ្ជាប់ពាក្យ ឬត្រៀមរៀបការជាមួយលឹម ជាឡាយ ដូចការលេចឮនាពេលកន្លងមកនោះទេ។ នាងថា នោះជាដំណឹងផ្តេសផ្តាសមួយដែលនាងមិនអាចទទួលយកបានទេ ព្រោះវាថែមទាំងរំខានដល់នាងក្នុងការជ្រើសរើសគូស្រករទៀតផង។ ប៉ុន្តែទោះជាគេនិយាយយ៉ាងណា ទំនាក់ទំនងរវាងនាងនិងជាឡាយ គឺនៅតែបន្តដូចមុនដដែល គឺការរាប់អានគ្នាជាធម្មតាដោយគ្មានអ្វីប្រែប្រួលនោះទេ។

គៀត សុវណ្ណាឡាង វាចាថា “ខ្ញុំមានដែលធ្លាប់ភ្ជាប់ពាក្យជាមួយគាត់ (ជាឡាយ) ឯណាបង? ហើយក៏មិនដែលមានគម្រោងរៀបការជាមួយគ្នាដែរ។ ខ្ញុំអត់ទាន់ចង់រៀបការទេ ហើយក៏មិនដឹងជារៀបការជាមួយអ្នកណាដែរ បើអត់គូអីចឹង”។

គៀត សុវណ្ណាឡាង ធ្លាប់ប្រតិកម្មឆេះដុំខ្លាំងចំពោះអ្នកកាសែតដែលសរសេរថា នាងនិងអតីតសង្សារកែវ និសា គឺប្រុសសង្ហាលឹម ជាឡាយ មានស្នេហាជាមួយគ្នា រហូតរស់នៅផ្ទះក្រោមដំបូលតែមួយជាមួយគ្នាទាំងមិនទាន់បានរៀបការទៀតផង។

ប៉ុន្តែអ្នកដែលធ្លាប់ឃើញអតីតតារាចម្រៀងហង្សមាស រូបនេះ ឱបថើបគ្នាជាមួយជាឡាយ ផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុកកន្លងមក យល់ថា សកម្មភាពបែបនោះបើមិនមែនជាគូស្នេហ៍ តើជាអ្វីនឹងគ្នាទៅ?

គៀត សុវណ្ណាឡាង និយាយមួយៗថា “ខ្ញុំមិនដែលខឹងអ្នកកាសែតទេ។ មានពេលខ្លះ ពួកគាត់និយាយខុសពីការពិត ដូចជាថា ខ្ញុំនិងជាឡាយ ស្រលាញ់គ្នាខ្លាំងណាស់។ ខ្ញុំនិងគាត់គ្រាន់តែរាប់អានគ្នាធម្មតាៗទេ”។

វាចារបស់គៀត សុវណ្ណាឡាង នៅពេលនេះ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្ររបស់នាងនិងជាឡាយ ខកចិត្ត ព្រោះតែពួកគេធ្លាប់តែជំរុញឱ្យស្រីស្រស់ប្រុសសង្ហារៀបការជាមួយគ្នា ប៉ុន្តែបែរជាខាងស្រីថា មិនអាចទៅរួចនោះទេ។

ប៉ុន្តែអ្នកដែលស្រឡាំងកាំងជាងគេចំពោះការប្រកាសរបស់សុវណ្ណាឡាង នៅពេលនេះ គឺលោកថៅកែទឹកកកម្នាក់នៅក្រុងកំពង់ចាម ដែលធ្លាប់តែជំរុញឱ្យសុវណ្ណាឡាង និង ជាឡាយ រៀបការជាមួយគ្នា ហើយលោកថៅកែជាអ្នករ៉ាប់រងចំណាយប្រាក់ទាំងអស់ក្នុងពិធីនោះ ឥឡូវស្រាប់តែស្រីស្អាតសុវណ្ណាឡាង ឆ្លើយថា “NO” ទៅហើយ។

តារាសិល្បៈរួមអាជីពធ្លាប់លើកឡើងថា មានជម្រើស២ដែលគៀត សុវណ្ណាឡាង ត្រូវបង្ខំចិត្តផាត់ចោលលឹម ជាឡាយ ចេញពីបេះដូងនៅពេលនេះ ប្រសិនបើនាងពិតជាបដិសេធភ្ជាប់ពាក្យ និងមិនរៀបការជាមួយជាឡាយ នៅពេលនេះមែន។

ចំណុចទី១ ស្រីស្អាតសាច់ដូចបណ្តូលចេកសុវណ្ណាឡាង រូបនេះ អាចមិនចង់ច្បាំងសង្គ្រាមស្នេហា ត្រីកោណជាមួយអ្នកមេម៉ាយកែវ និសា ព្រោះពេលនេះលេចឮថា និសា ប្រេះឆាស្នេហ៍ជាមួយមន្ត្រីធំ ហើយចង់វិលមកផ្សះផ្សាស្នេហ៍ជាមួយលឹម ជាឡាយ វិញ។

ចំណុចទី២ សុវណ្ណាឡាង ប្រាកដជាមានជម្រើសស្នេហ៍ថ្មី ជាប្រុសល្អជាងជាឡាយ ហើយបុរសនោះជាអ្នកមានឥទ្ធិពលលើបេះដូងរបស់នាង ទើបស្រីស្អាតមិនចង់ឮឈ្មោះជាឡាយ ភ្ជាប់ជាមួយនាងទៀតឡើយ៕

RELATED ARTICLES