Monday, September 22, 2025
Homeតារាខ្មែរគង់ វង្សយ៉ាទី បញ្ជាក់ពីគម្រោងរៀបការ និងបង្ហាញអនាគតប្តី ដាច់ខាត...

គង់ វង្សយ៉ាទី បញ្ជាក់ពីគម្រោងរៀបការ និងបង្ហាញអនាគតប្តី ដាច់ខាត…

គង់ វង្សយ៉ាទី ដែលធ្លាប់ជំពប់ស្នេហ៍មន្ត្រីធំម្នាក់មានកូន៣នោះ ស្រាប់តែពេលនេះស្រីស្អាតបានអះអាងថា នាងនឹងចូលរោងការ៥ឆ្នាំខាងមុខទៀត ពោលគឺមិនឱ្យលើសពីអាយុ៣០ឆ្នាំឡើយ។

យ៉ាទី បដិសេធបង្ហាញមុខគូស្នេហ៍មុនរៀបការ ប៉ុន្តែនាងបញ្ជាក់ថា អនាគតស្វាមីរបស់នាងដាច់ខាតត្រូវតែមិនមែនជាប្រុសក្មេងស្ទាវឡើយ…។

គង់ វង្សយ៉ាទី វាចាថា ពេលនេះនាងមិនអាចបង្ហាញមុខអនាគតស្វាមីបានទេ ព្រោះមិនទាន់ច្បាស់លាស់ជាមួយគ្នា ប៉ុន្តែនាងបង្ហើបថា ដាច់ខាតម្ចាស់បេះដូងរបស់នាងត្រូវតែមិនមែនជាប្រុសក្មេងស្ទាវនោះទេ គឺជាបុរសម្នាក់នៅវ័យកណ្តាល ហើយមានអាយុបងនាងយ៉ាងហោចណាស់ក៏ចាប់ពី៥ឆ្នាំឡើងលើដែរ។ ប៉ុន្តែស្រីស្អាតរូបនេះមិនបញ្ជាក់ថា តើមនុស្សពិសេសរបស់នាងនោះជាប្រុសនៅលីវ ឬពោះម៉ាយនោះទេ។

ក្នុងជំនួបផ្ទាល់ជាមួយគង់ វង្សយ៉ាទី ស្រីស្រស់វាចាថា “ខ្ញុំប្រាកដក្នុងចិត្តហើយថា អនាគតស្វាមីរបស់ខ្ញុំដាច់ខាតមិនមែនជាប្រុសក្មេងជាងខ្ញុំ ឬប្រុសស្ទាវៗអី ខ្ញុំអត់ចូលចិត្តអត់ត្រូវតែម្តង។ ឆ្នាំនេះខ្ញុំ អាយុ២៥ឆ្នាំហើយ អីចឹងបើខ្ញុំយកប្តី គឺទាល់តែបុរសនោះមានអាយុបងខ្ញុំ ចាប់ពី៥ឆ្នាំឡើង បានត្រូវជាមួយខ្ញុំ។

យ៉ាទី បន្តថា ឥឡូវដោយសារតែមិនទាន់ច្បាស់លាស់ជាមួយគ្នា អ៊ីចឹងខ្ញុំមិនអាចបង្ហាញអ្នកពិសេសបានទេ ប៉ុន្តែអាចនិយាយថា មានអ្នកតាមស្រលាញ់យើង មិនអត់ទេ។ បើខ្ញុំថា អត់អ្នកស្រលាញ់វិញ តើមហាជនគាត់ជឿទេ? ខ្ញុំថា ទោះជាអ្នកកាសែតកំពុងសម្ភាសន៍ខ្ញុំហ្នឹង ក៏មិនជឿដែរ។ មិនអីទេ យ៉ាងយូរបំផុត៥ឆ្នាំទៀត ខ្ញុំនឹងរៀបការហើយ។ បានន័យថា ខ្ញុំមិនបណ្តោយឱ្យអាយុខ្ញុំលើសពី៣០ឆ្នាំទេ គឺត្រូវតែរៀបការនៅមុនហ្នឹងហើយ”។

គង់ វង្សយ៉ាទី ធ្លាប់ប៉ះស្នេហ៍ដ៏រសើបជាមួយមន្ត្រីធំមានអំណាចម្នាក់មានកូន៣ ដែលទាំងក្នុងនិងក្រៅសិល្បៈ មានការខ្សឹបខ្សៀវគ្នាពីរឿងស្នេហារបស់ពិធីការិនីរូបនេះជាញឹកញាប់ ខណៈដែលម្តាយរបស់យ៉ាទី អ្នកស្រីហាស់ សាវី ធ្លាប់ចេញមុខស្បថថា កូនគាត់គ្មានស្នេហាជាមួយមន្ត្រីធំណាទេ។

ដោយឡែក យ៉ាទី ថារឿងមានគេតាមស្រលាញ់នោះច្រើនមែន តែសំខាន់នៅលើយើងខ្លួនឯងទេ ប៉ុន្តែបើមិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%ទេ គឺនាងចង់លាក់លៀមវិញល្អជាង។

ពិធីការិនី CTN  រូបនេះ បន្ថែមថា “ខ្ញុំមិនចង់បង្ហាញអ្នកពិសេសនៅពេលហ្នឹងទេ។ ចិត្តខ្ញុំខុសគេ បើខ្ញុំបង្ហាញហើយ ទាល់តែអ្នកនោះច្បាស់លាស់ជាមួយខ្ញុំ ទើបខ្ញុំព្រមបណ្តើរឱ្យគេឃើញតែម្តង។ ពេលហ្នឹងមិនទាន់ច្បាស់អីចឹង ខ្ញុំបង្ហាញធ្វើអីនាំតែខ្មាសគេហ្នឹង!”។

ក្រៅពីប៉ះស្នេហ៍មន្ត្រីធំ គង់ វង្សយ៉ាទី ជាតារាដែលមានមន្តស្នេហ៍មិនធម្មតាឡើយ ព្រោះនាងធ្លាប់លេចឮថា មានស្នេហាជាមួយតារាចម្រៀងជួរមុខម្នាក់, ថៅកែផលិតកម្មមួយ, អ្នកដឹកនាំកម្មវិធី សិល្បៈល្បីឈ្មោះម្នាក់ និងលោកឧកញ៉ា២នាក់ផ្សេងទៀត ប៉ុន្តែចុងក្រោយនាងបែរជារើខ្លួនមិនរួចពី លោកធំដែលមានប្រពន្ធកូនហើយនោះទៅវិញ។

បើទោះជាយ៉ាទី ធ្លាប់ច្រានចោល ហើយអះអាងថា នាងជាតារាម្នាក់ដែលធ្វើពិធីការិនីអាចរស់ ដោយថ្លៃថ្នូរមិនបាច់ពឹងប្រុសណាចិញ្ចឹមក្តី ប៉ុន្តែតាំងពីជំពប់ស្នេហ៍ជាមួយមន្ត្រីធំនោះមក យ៉ាទី មាន ជីវភាពហ៊ឺហាយ៉ាងរហ័ស ដូចជា ទិញបានផ្ទះវីឡាដ៏ប្រណីត និងពេលនេះជិះរថយន្តទំនើប២គ្រឿង តម្លៃជាងកន្លះលានដុល្លារឆ្លាស់គ្នា គឺ Lexus LX570 និង Porsche ជិះយ៉ាងកាលីព ដែលគ្មានតារាណាអាចធ្វើបានដូចនាង។

ដោយឡែក ចុងក្រោយនេះ គេឃើញស្រីស្រស់យ៉ាទី កាន់តែមានព្រលឹងទ្រលុកបែកសាច់ប្លែក តាំងពីល្បីថា នាងមានកូន២មក។

គង់ វង្សយ៉ាទី និយាយលាយសំណើចថា “ខ្ញុំឡើងគីឡូមែនចុងក្រោយនេះ តាំងពីខ្ញុំទៅជប៉ុន ១អាទិត្យ ដើម្បីឆ្លងឆ្នាំសាកលនោះមក ស្រាប់តែឥឡូវឡើង៥៣គីឡូហើយ។ ពីមុនខ្ញុំគីឡូតែ៥០អីទេ ប៉ុន្តែគីឡូដែលខ្ញុំស្រលាញ់គឺ៤៧។ ខ្ញុំនឹងប្រឹងហាត់ប្រាណសម្រកគីឡូមកវិញ មិនបណ្តោយឱ្យឡើងលើសហ្នឹងទៀតទេ៕

RELATED ARTICLES