ស្រីស្អាតណា សាឌី ហាក់ប្រែប្រួលរូបរាងកាយខុសប្លែកពីមុន តាមរយៈការបង្ហាញខ្លួនចូលរួមមង្គលការអ្នកនាងម៉េង យៀកលី កាលពីពេលថ្មីៗនេះ។

អតីត Freshie Girl រូបនេះ ត្រូវបានតារារួមអាជីពនាំគ្នាខ្សឹបខ្សៀវថា នាងហាក់បែកសាច់ទ្រលុកទ្រលន់ជាងមុន មើលទៅសឹងតែមិនស្គាល់ថាជារូបនាងឡើយ។ ទោះជាយ៉ាងណា គេថា សាឌី នៅតែមានរូបសម្រស់គួរឱ្យទាក់ទាញដដែល ហើយប្រុសៗមិនតិចទេដែលគ្រឺតក្នាញ់ពិធីការិនីបាយ័ន រូបនេះ។

គួរបញ្ជាក់ថា អំឡុងពេលដែលណា សាឌី ត្រូវបានគេសរសើរថា នាងជាស្រីស្អាតដែលមានស្បែកសខ្ចីដូចបណ្តូលចេកនោះ ស្រាប់តែនារីតូចតន់រូបនេះ ប៉ះរឿងអាស្រូវស្នេហ៍ ធ្វើឱ្យនាងស្ទើរតែមិនអាចឈរជើងក្នុងពិភពសិល្បៈបានទៀតឡើយ។

សាឌី ត្រូវបានគេចោទប្រកាន់ថា នាងបានភ្ជាប់ស្នេហ៍ជាមួយមន្ត្រីធំម្នាក់ហើយ ដោយសារតែលោកធំនោះគ្រឺតក្នាញ់ស្បែកសាច់សខ្ចីរបស់នាងខ្លាំងពេក មិនអាចទ្រាំបាន ទើបលោកខាំជញ្ជក់រហូតធ្វើឱ្យស្រីស្អាតរងរបួសជាំសាច់ភ្លៅទៀតផង។

ប៉ុន្តែដំណឹងនេះធ្លាប់ត្រូវបានសាឌី ច្រានចោល ដោយនាងចាត់ទុកថា រឿងនោះគឺមានគេចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងភ្ជាប់ជាមួយរឿងនយោបាយ។ នាងថា គ្មានគូស្នេហ៍ជាមន្ត្រីធំទេ ហើយក៏មិនដែលរងទារុណកម្មពីប្រុសណាដូចគេបំផ្លើសដែរ។

ណា សាឌី ជាតារាកូនកាត់ថៃ ដែលម្តាយនាងជាជាតិខ្មែរ ចំណែកឪពុករបស់នាងជាជនជាតិថៃ។

ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ លេចធ្លោគួរសម មុនពេលត្រូវគេទម្លាយរឿងគូស្នេហ៍ធ្វើទារុណកម្មផ្លូវភេទ។ ប៉ុន្តែក្រោយពីសាឌី បដិសេធដំណឹងដ៏តក់ស្លុតមក ពេលនេះនាងនៅតែបន្តអាជីពសិល្បៈធម្មតា ហើយក៏មិនញញើតចំពោះពាក្យចចាមអារ៉ាមដែលធ្លាប់បោកបក់មកលើខ្លួននាងដែរ។

តាមប្រភពថា ដោយសារតែឃើញរូបសម្ផស្ស សាឌី គួរឱ្យចាប់អារម្មណ៍ ទើបថ្មីៗនេះ អ្នកផលិតកម្មវិធីនៅស្ថានីយទូរទស្សន៍ធំមួយ ចង់ឱ្យនាងចុះកុងត្រា ដោយគេសន្យាថា នឹងឱ្យនាងកាន់កម្មវិធីធំទៀតផង។ ប៉ុន្តែសាឌី អាចនឹងមិន រត់ចោលទ្រនំចាស់បាយ័ន ហើយទៅផ្ញើប្រាណនៅទ្រនំថ្មីទាំងប្រថុយឡើយ៕