Monday, September 22, 2025
Homeតារាខ្មែរអ៊ីវ៉ា ឪពុកហាមដាច់ខាតមិនឲ្យធ្វើរឿងមួយនេះ ខ្លាចថ្ងៃក្រោយ...

អ៊ីវ៉ា ឪពុកហាមដាច់ខាតមិនឲ្យធ្វើរឿងមួយនេះ ខ្លាចថ្ងៃក្រោយ…

តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានឪពុកនាង លោកអ៊ូ វ៉ាវ អះអាងថា នឹងមិនអនុញ្ញាតឱ្យម្ចាស់បទ “ទឹកអប់មានពិស” រូបនេះ កែសម្រស់ពីធម្មជាតិទៅជាសិប្បនិម្មិតជាដាច់ខាត។ លោកវ៉ាវ ថែមទាំងថា គិតមកដល់ឆ្នាំ២០២០នេះ កូនស្រីរបស់លោកនៅរក្សាសម្រស់ពីធម្មជាតិ១០០% គឺគ្មាន កន្លែងណាត្រូវបានកែកុនឡើយ។

លោកអ៊ូ វ៉ាវ ថ្លែងថា “ខ្ញុំនិងក្រុមគ្រួសារ មិនឱ្យកូនកែសម្រស់អីទេ ព្រោះខ្លាចមានផលវិបាកទៅថ្ងៃអនាគត។ ចំណែកកូនស្រីខ្ញុំវិញ គេក៏មិនជ្រួលជ្រើមរឿងកែសម្ផស្សហ្នឹងដែរ ព្រោះគិតថា រូបរាងប៉ុណ្ណឹងសមរម្យហើយ”។

តារាចម្រៀងអ៊ីវ៉ា បានយល់ស្របចំពោះឪពុករបស់នាងដែលថា ពេលនេះរូបសម្រស់របស់នាងនៅហ្សីន១០០% មិនទាន់មានការកែច្នៃត្រង់ណាទាំងអស់ ដោយនាងអះអាងថា នោះគឺជាការពិត។ ប៉ុន្តែ នងថា ពេលដល់អាយុ៥០ទៅ៦០ឆ្នាំអី សម្រស់ចាប់ផ្តើមជ្រីវជ្រួញ ហើយនាងនឹងពិចារណាលើការកែសម្រស់ខ្លះៗដែរ ។

អ៊ីវ៉ា វាចាថា “មិនបាច់តែប៉ាមិនឱ្យកែសម្រស់ទេ ខ្ញុំខ្លួនឯងហ្នឹងក៏អត់ចង់ដែរ។ ខ្ញុំគិតថា សម្រស់ប៉ុណ្ណឹងសមរម្យហើយ អ៊ីចឹងអត់ទាន់ចង់កែកុនកន្លែងណាទេ។ ប៉ុន្តែថ្ងៃក្រោយ ពេលចាស់ជ្រីវជ្រួញអីទៅចាំគិតលើរឿងកែសម្ផស្សហ្នឹងដែរ”។

អ៊ីវ៉ា ជាតារាចម្រៀងផ្នែកយុវវ័យដែលមានទឹកដមសំឡេងល្អ ច្រៀងបានច្រើនទម្រង់ ទើបធ្វើឱ្យផលិតកម្មហង្សមាស និងថោន បានបើកទ្វាស្វាគមន៍ចាំទទួលយកនាងដោយរីករាយ។ ប៉ុន្តែ ចុងក្រោយ អ៊ីវ៉ា សម្រេចចិត្តបន្តនៅរួមរស់ជាមួយទ្រនំចាស់សាន់ដេ ជាបន្តទៅទៀត ហើយក្នុងវ័យ២៤ឆ្នាំនេះ នាងថាមិនទាន់ចង់បានប្តីរៀបការដូចគេឡើយ៕

RELATED ARTICLES