តារាអភ័ព្វស្នេហ៍ កញ្ញាមាស សម្ផស្ស ស្រាប់តែថ្ងូរដូចព្រាបថា ពេលនេះនាងអត់មានគូស្នេហ៍ទេ គឺរស់នៅដេកផ្ទះតែម្នាក់ឯងពិតជាកម្សត់ខ្លាំងណាស់ ព្រោះអត់មានអ្នកស្រលាញ់។ ការវាចាដ៏កម្សត់របស់សម្ផស្ស បែបនេះ នៅពេលដែលនាងបានទៅចូលរួមមង្គលការតារាចម្រៀងទៀង មុំសុធាវី នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

អ្វីដែលគួរឱ្យចម្លែកនោះ ក្រោយពីសម្ផស្ស និយាយថា នៅទំនេរគ្មានប្រុសស្រលាញ់ចប់ភ្លាម ពេលនាងដើរចេញពីកម្មវិធី ស្រាប់តែមានប្រុសរូបសង្ហាជិះរថយន្ត Range Rover ពណ៌ស មកទទួលដឹកចេញទៅបាត់មួយរំពេចភ្លែតតែម្តង ដែលមើលទៅសកម្មភាពរបស់សម្ផស្ស គឺផ្ទុយនឹងអ្វីដែលនាង និយាយជាមួយអ្នកកាសែត។

មាស សម្ផស្ស ធ្លាប់ប្រេះឆាស្នេហ៍មិនក្រោម៥លើកឡើយ ដែលចំណងស្នេហាចុងក្រោយ នាងស្ទើរតែបានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកគ្រូពេទ្យម្នាក់ទៅហើយ ប៉ុន្តែទីបំផុត សម្ផស្ស ស្ទើរចុកឈាមដោយសារតែលោកគ្រូពេទ្យនោះងាកទៅផ្សារភ្ជាប់ស្នេហ៍ជាមួយមិត្តភក្តិរបស់នាងទៅវិញ។

សម្ផស្ស ឆ្អែតចិត្តខ្លាំងណាស់ ហើយពេលខ្លះនាងយកព្រះធម៌ធ្វើជាសមាធិបន្លប់ទុក្ខស្នេហ៍ទៀតផង ប៉ុន្តែនៅពេលដែលបេះដូងប្រឈមខ្ទេចខ្ទាំនេះ សម្ផស្ស បែរជាកាន់តែភ័យរឿងឡើងទម្ងន់ដល់៥គីឡូថែមទៀត (៤៩-៥៦គីឡូ) ទើបធ្វើឱ្យនាងកាន់តែមួម៉ៅក្តៅចិត្ត។

ទោះជាយ៉ាងណា ពេលនេះ សម្ផស្ស រកបានម្ចាស់ចិត្តថ្មីព្យាបាលបេះដូងហើយ មិនមែននៅឯកោដូចនាងវាចាឡើយ៕

