Monday, September 22, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា គម្រប់ខួប២០ឆ្នាំ លេងខ្លួនកាន់តែស្រស់ស្អាត

រ៉េត ស៊ូហ្សាណា គម្រប់ខួប២០ឆ្នាំ លេងខ្លួនកាន់តែស្រស់ស្អាត

តារាលេងសម្រស់រ៉េត ស៊ូហ្សាណា មានអាយុ២០ឆ្នាំហើយ ក្រោយនាងប្រារឰខួបកំណើតកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០។ ទោះជាយ៉ាងណា នៅថ្ងៃគម្រប់ខួប២០ឆ្នាំនេះ ស៊ូហ្សាណា មិនបានធ្វើពិធីជប់លៀងធំហៅតារាមកផឹកស៊ីសប្បាយរីករាយពេញហាងដូចតារាមួយចំនួនទៀតឡើយ ប៉ុន្តែស្រីស្រស់បែរជាលេងឈុតដូចកូនក្រមុំជប៉ុន ដោយពាក់ស្រោមជើងពណ៌សលាយក្រហម និងពាក់តែអាវសស្តើងចំហឡេវអាវខាងលើបន្តិច កាន់ប៉េងប៉ោងលេខ២០ មើលទៅធ្វើឱ្យប្រុសៗកាន់តែគ្រឺតក្នាញ់សម្រស់នាងថែមទៀត។

ដោយឡែក មួយឈុតទៀតដែលស៊ូហ្សាណា កាន់តែមានការតុបតែងខ្លួនសាហាវនិងប្លែកជាងមុននោះ គឺនាងស្លៀកសំពត់ខ្លីរឹបរាង ហើយពាក់មួក ដោយនៅចង្កេះមានបំពាក់ខ្នោះដៃទៀតផង ដែលមើលទៅស្ទីលមួយនេះ ធ្វើឱ្យប្រុសៗខ្លះស្រលាញ់ផង ខ្លាចនាងផងទៅវិញ។

ទោះជាយ៉ាងណា ការតុបតែងខ្លួនរបស់រ៉េត ស៊ូហ្សាណា ធ្វើឱ្យនាងកាន់តែមានការទាក់ទាញថែមទៀតដែលតារាផ្សេងៗពិបាកធ្វើបានដូចនាងណាស់ ទើបធ្វើឱ្យស្រីស្រស់លេចធ្លោពូកែខាងតែងខ្លួនជាងទឹកដមសំឡេងចម្រៀង។

ចំណែកថៅកែផលិតកម្មរស្មីហង្សមាស វិញ កាន់តែពេញចិត្តស្រីស្រស់រូបនេះដោយផ្តល់ឱ្យនាងច្រៀងតាមបណ្តា Concert ធំៗ និងស្ពតជាច្រើន ទើបធ្វើឱ្យស៊ូហ្សាណា មានទីផ្សារ និងរកប្រាក់ចំណូលបានច្រើនជាងម្ចាស់ពានមួយចំនួននៅហង្សមាស ទៀតផង។

រ៉េត ស៊ូហ្សាណា មិនទាន់ប៉ះរឿងអាស្រូវ ស្នេហាឡើយ បើទោះជាមានមន្ត្រីធំៗកាន់តែ ជ្រួលជ្រើមប្រជែងគ្នាចង់ក្លាយទៅជាម្ចាស់បេះដូងនាងក្តី។ ប៉ុន្តែការចង់ឆក់ស្នេហ៍ស្រីស្អាតរូបនេះ ត្រូវបរាជ័យ ព្រោះស៊ូហ្សាណា មានឪពុកម្តាយតាមការពារស្អិតជាប់គ្រប់វិនាទី៕

RELATED ARTICLES