Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីម ផ្តាំទៅនារីទាំងឡាយថា សមត្ថភាពមានរៀងខ្លួន កុំទាក់ទងប្តីឲ្យសោះ

អ្នកនាងខាត់ សុឃីម ផ្តាំទៅនារីទាំងឡាយថា សមត្ថភាពមានរៀងខ្លួន កុំទាក់ទងប្តីឲ្យសោះ

ខាត់ សុឃីម បានបញ្ចេញសារធ្វើឱ្យស្រីៗទាំងឡាយភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនារីៗមួយចំនួនដែលធ្លាប់ថតសម្តែងនិងជិតស្និទ្ធជាមួយលោកផាណូ ក៏ចាប់ផ្តើមដើរឆ្ងាយៗពីតារាសម្តែងរូបនេះដែរ ព្រោះខ្លាចសុឃីម ប្រចណ្ឌ។

ប៉ុន្តែ អ្នកដែលញាក់សាច់ចំពោះសាររបស់អ្នកនាងសុឃីម នោះ គឺអតីតសង្សាររបស់លោកផាណូ នាងវ៉ាឌី ភាលីង តែម្តង ដែលប្រាកដជាចាប់អារម្មណ៍ចំពោះពាក្យពេចន៍ទាំងនោះលើសអ្វីៗទាំងអស់។

ខាត់ សុឃីម បានតែងសារចងជើងប្តីថា “ញ៉ែប្តីខ្ញុំបានជាសមត្ថភាពរបស់អ្នក តែបើថ្ងៃមួយ អ្នកបែកក្បាល គឺជាស្នាដៃរបស់ខ្ញុំ សមត្ថភាពយើងមានម៉្យាងម្នាក់ទេមីអូន”។

ការទម្លាយសារបែបនេះរបស់ខាត់ សុឃីម ធ្វើឱ្យមហាជនជាច្រើនយល់ថា សុឃីម កំពុងព្រមានស្រីណាមួយដែលព្យាយាមទាក់ទងស្នេហាប្តីនាងហើយ។ អ្នកខ្លះទៀតថា តារាពហុជំនាញរូបនេះអាចដឹងពីអត្តសញ្ញាណស្រីដែលទាក់ទងញ៉ែប្តីរបស់នាង ទើបបានបញ្ចេញសារបែបនេះ ព្រមានទុកជាមុនឱ្យហើយ ដែលនេះជាការជូនដំណឹងមួយផ្តាំផ្ញើរទៅនារីៗទាំងឡាយ ថាប្តីនាងជាកម្មសិទ្ធិរបស់នាងតែម្នាក់គត់ មិនអាចស្ត្រីណាមកញ៉ែផ្តេសផ្តាសបានទេ។

គួរបញ្ជាក់ថា ខាត់ សុឃីម មានកូនប្រុសម្នាក់ដែលគេសង្ស័យថា ឪពុករបស់គេ គឺលោកចា រិទ្ធី នោះ បានដឹកដៃលោកអ៊ិន សុបញ្ញា ហៅផាណូ រៀបការកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ហើយពេលនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៦ឆ្នាំ។

សុឃីម តែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្តីក្មេងគ្រប់ពេល មិនដែលមានដំណឹងពីភាពរកាំរកូសម្តងណាឡើយ តាំងពីនាងរៀបការជាង៨ឆ្នាំនេះ។ ប៉ុន្តែសុខៗបែរជាសុឃីម បញ្ចេញសារយ៉ាងកម្រព្រមាននារីៗទាំងឡាយណាដែលចង់ញ៉ែប្តីនាងនោះ បញ្ជាក់ថា ពេលនេះស្នេហាសុឃីម ធុំក្លិនមានជនទី៣ ចូលជ្រៀតជ្រែកហើយ៕

RELATED ARTICLES