Wednesday, July 16, 2025
Homeព័ត៌មានជាតិគូសង្សារខុសវ័យ តា៧០ ក្រមុំ៣០ រៀបការ... ភរិយាសន្យាថែចំណងស្នេហ៍

គូសង្សារខុសវ័យ តា៧០ ក្រមុំ៣០ រៀបការ… ភរិយាសន្យាថែចំណងស្នេហ៍

ខេត្តកំពង់ចាម ៖ គូស្នេហ៍ខុសវ័យមួយគូ ដែលភាគីប្រុសមានអាយុ៧០ និងភាគីស្រី អាយុ៣០ បានដឹកដៃគ្នាចូលរោងការ ក្រោយពីសិក្សាមើលចិត្តគ្នា៨ឆ្នាំ ហើយពេលនេះពួកគេបានប្រែក្លាយឋានះពីគូសង្សារ​ មកជាគូស្វាមីភរិយា ឬប្តីប្រពន្ធមួយគូ ដែលមានការចាប់អារម្មណ៍ពីមហាជន ដោយសារតែគម្លាតអាយុខុសគ្នាឆ្ងាយពេក ។

ប៉ុន្តែភាគីប្រពន្ធ បានឆ្លើយតបទៅមតិមួយចំនួនដែលលើកឡើងថា “ប្តីចាស់ ប្រពន្ធក្មេង” នោះថា នាងមិនមែននៅក្មេងទេ ព្រោះនាងមានអាយុ៣០ឆ្នាំហើយ ហើយការដែលនាងក្ររៀបការ ដោយសារតែនៅសិក្សាមើលចិត្តគ្នាជាមួយតាជាសង្សារនាង ដល់ទៅ៨ឆ្នាំ​ឯណោះ ហើយបើនាងដឹងថា រៀបការល្បីបែបនេះ នាងរៀបការជាមួយតាដែលអតីតជាសង្សារ បច្ចុប្បន្នជាប្តីនេះយូរហើយ។

គូស្នេហ៍ខុសវ័យដែលរៀបការផ្អើលស្ទើរពេញផ្ទៃប្រទេសនោះ ភាគីប្តី​ (កូនកំលោះ)​ មានឈ្មោះសឺ សុងប៊ាង អាយុជាង៧០ឆ្នាំ ចំណែកប្រពន្ធ (កូនក្រមុំ) មានឈ្មោះ ម៉េង សូដា អាយុ៣០ឆ្នាំ មានលំនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ប្តីប្រពន្ធខុសវ័យមួយគូនេះ បានរៀបការ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋានខាងស្រី ស្ថិតនៅទីតាំងខាងលើ។

បើតាមស្ត្រីជាប្រពន្ធ ឈ្មោះម៉េង សូដា បានឲ្យដឹងថា មុននឹងឈានដល់ការរៀបការតាមប្រពៃណីនេះ នាងនិងបុរសជាប្តី បានស្រលាញ់គ្នាជាសង្សារ សិក្សាមើលចិត្តគ្នាដល់ទៅ៨ឆ្នាំឯណោះ ហើយការដែលនាងសម្រេចចិត្តយកប្តីវ័យចាស់បែបនេះ ដោយសារតែឃើផញថាគាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រឡាញ់ និងឲ្យតម្លៃនាងរហូតមក កំហុសតូចធំ​ គាត់តែងតែអភ័យទោស រហូតមានចាស់ទុំដឹងឮ ជាពិសេសអ្វីដែលបញ្ជាក់ពីការស្រឡាញ់របស់គាត់ចំពោះនាង គឺផ្កាស្លា  ជាសាក្សីនៃចំណងស្នេហ៍ដ៏រឹងមាំមិនអាចកាត់ថ្លៃបាន ។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា​ ពីមុនពួកនាងត្រឹមតែជាមនុស្ស២នាក់ដែលស្វែងយល់ចិត្តគ្នា តែឥឡូវបន្ទាប់ពីបានឈានជើងដើរផ្លូវរួមគ្នាអស់រយ:ពេល៨ឆ្នាំ រហូតយល់ចិត្កគ្នាកាន់តែច្រើនពេលនេះតទៅ ពួកនាងមិនមែនជាសង្សារ តែជាប្ដីប្រពន្ធជាគូជីវិត ហើយនាងសន្យាថា​ នឹងថែចំណងស្នេហាមួយនេះជារៀងរហូត ព្រោះការសិក្សាមើលចិត្តគ្នាកន្លងមក ធ្វើឲ្យនាងដឹងថា បុរសជាប្តី គឺជាមនុស្សតែម្នាក់គត់ដែលស្រឡាញ់នាងយ៉ាងពិតប្រាកដ។

ស្ត្រីជាប្រពន្ធ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២០ ថា “​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្ដីសុខដែលយកលុយទិញមិនបាន គឺបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ហើយគេស្រលាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រលាញ់និងឲ្យតម្លៃខ្ញុំរហូតមក កំហុសតូចធំ គាត់តែងតែអភ័យទោសឲ្យខ្ញុំ រហូតមានចាស់ទុំដឹងឮ ហើយអ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លាជាសាក្សីនៃចំណងដ៏រឹងមាំមិនអាចកាត់ថ្លៃបាន ។

ពីមុនត្រឹមតែជាមនុស្ស២នាក់ដែលស្វែងយល់ចិត្តគ្នា តែឥឡូវយើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយះពេល៨ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំង២ ក្លាយជាប្ដីប្រពន្ធ ។ ពីពេលនេះទៅ យើងមិនមែនសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូជីវិត ហើយអូនសន្យាថា នឹងថែចំណងស្នេហាមួយនេះ ជារៀងរហូតទៅ។ ព្យុះភ្លៀងកន្លងមក ធ្វើឲ្យអូនដឹងថា បងជាមនុស្សម្នាក់គត់ដែលស្រលាញ់អូនជាអូន”។

ស្ត្រីជាប្រពន្ធដដែល សរសេរបន្តថា ​​”អរគុណប្ដីសម្លាញ់ ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល៨ឆ្នាំ! អរគុណដែលមិនប្រកាន់អតីតកាលរបស់អូន អរគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុស កំហុសតូចធំ បងតែងតែអភ័យទោសឲ្យអូនរហូត បងពិតជាបុរសដ៏ល្អម្នាក់ ដែលចេះស្រលាញ់ ចេះអភ័យទោស ចេះអត់ឱន ចេះទទួលយកទាំងចំណុចល្អនិងចំណុចអាក្រក់របស់អូន ចេះស្រលាញ់អូន និងប៉ាម៉ាក់របស់អូន អូនអរគុណទឹកចិត្តរបស់បង!

ចាប់ពីពេលនេះ អូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ  យើងនឹងរស់នៅជាប្ដីប្រពន្ធ ជារៀងរហូតទៅ អូននឹងមើលថែបង អស់មួយជីវិតរបស់អូន។ អតីតកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើន តែមនុស្សទាំងអស់នោះ មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ  រយៈពេល៨ឆ្នាំកន្លងមក ទើបអូនដឹងថា មានតែបងដែលស្រលាញ់អូនជាអូនពិតប្រាកដ អរគុណណាស់លោកប្ដី!»៕

RELATED ARTICLES