Friday, November 21, 2025
Homeព័ត៌មានជាតិឃើញគាត់ទាំង២ កំពុងធ្វើសុខៗ ស្រាប់តែមួយភ្លែត ឮសំឡេងស្រែក

ឃើញគាត់ទាំង២ កំពុងធ្វើសុខៗ ស្រាប់តែមួយភ្លែត ឮសំឡេងស្រែក

ភ្នំពេញ ៖ យុវជនម្នាក់បានឡើងទៅលើដំបូលសំយាបតូបលក់ទូរស័ព្ទមួយកន្លែង ដើម្បីដំឡើងស្លាកពាណិជ្ជកម្ម ស្រាប់តែអកុសល ប៉ះចំខ្សែភ្លើងស្រាតបណ្តាលឱ្យឆ្លងចរន្ត ឆក់ឆេះខ្លោចពេញខ្លួនរបកស្បែកទាំងផ្ទាំង គួរឱ្យរន្ធត់បំផុត។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតូបលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យុវជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាកម្មករដំឡើងស្លាកពាណិជ្ជកម្ម តាមកន្លែងលក់ទូរស័ព្ទ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងអ្នករួមការងារម្នាក់ទៀត បានជិះម៉ូតូរ៉ឺម៉ក១គ្រឿង មកឈប់នៅក្បែរទីតាំងកើតហេតុ ដើម្បីដំឡើងស្លាកពាណិកម្មទូរស័ព្ទនៅចំណុចខាងលើ។ បន្ទាប់មក ជនរងគ្រោះបានដាក់ជណ្តើរដែកផ្អែកជាប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋក្បែរនោះ រួចក៏ឡើងតាមជណ្តើរ ទៅលើដំបូលតូបលក់ទូរស័ព្ទ ដើម្បីដំឡើងស្លាកពាណិជ្ជកម្ម ដោយមានអ្នករួមការងារម្នាក់ទៀតឈរនៅពីក្រោយចាំហុចស្លាកឱ្យ។

ប្រភពដដែល បន្តថា លុះខណៈពេលដែលជនរងគ្រោះកំពុងដំឡើងស្លាកពាណិជ្ជកម្មនោះ ស្រាប់តែជនរងគ្រោះកាន់ប៉ះខ្សែភ្លើងស្រាត បណ្តាលឱ្យឆ្លងចរន្តឆក់ឆេះរលាកពេញខ្លួន រលាត់ស្បែកពេញដើមទ្រូងរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុភ្លាម ជនរងគ្រោះត្រូវបានអ្នកជិតខាងជួយយកក្រណាត់ជ្រលក់ទឹក មកគ្របពីលើខ្លួនប្រាណដើម្បីកាត់បន្ថយកម្តៅ ប៉ុន្តែជនរងគ្រោះបានស្រែកឈឺផ្សាយ៉ាងខ្លាំង បន្ទាប់មកក៏មានអ្នកជិតខាងបានយកស្រ្បៃយ៍ មកបាញ់ពេញខ្លួនជនរងគ្រោះ ដើម្បីឱ្យត្រជាក់ត្រង់ស្នាមរលាក រួចក៏ទូរស័ព្ទហៅរថយន្តសាមុយ មកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

RELATED ARTICLES