ភ្នំពេញ ៖ ភរិយាលោកឧកញ៉ាឌួង ឆាយ លោកស្រី ដេត ម៉ាលីណា ដែលធ្លាប់តែឃើញផ្អែមល្ហែមជាមួយស្វាមីសុខៗ ស្រាប់តែធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល មិនគួរឲ្យជឿ បន្ទាប់ពីលោកស្រីបានប្រការតាមទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ សូមឲ្យបងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮថា ចាប់ពីថ្ងៃនេះតទៅ លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីលែងមានការពាក់ព័ន្ធអ្វីជាមួយលោកឧកញ៉ាឌួង ឆាយ និងគ្រួសារ តទៀតហើយ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា «សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ 13.12.2020 Deth Malina»។
ជុំវិញការប្រកាសលែងលះស្វាមី ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បញ្ជាក់បន្ថែមពីលោកស្រី ដេត ម៉ាលីណា បានទេ កាលពីម្សិលមិញ ដោយលោកស្រីថា សុំមិនបកស្រាយទេ។ ចំណែក លោកឧកញ៉ា ឌួង ឆាយ ក៏មិនអាចទាកទងសុំយោបល់បានដែរ ជុំវិញការប្រកាសលែងលះរបស់ភរិយាខាងលើនេះ។
ទោះជាយ៉ាងណា មហាជនភាគច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ហាក់មិនជឿថា ការប្រកាសលែងលះស្វាមី របស់ភរិយាលោកឧកញ៉ា ឌួង ឆាយ តាមបណ្តាញសង្គមនោះ ជាការពិតនោះទេ ដោយយល់ថា អាចជាការបង្ហោះលេង ទាក់ទាញចំណាប់អារម្មណ៍ ឬក៏ទំព័រហ្វេសប៊ុក របស់លោកស្រី ដេត ម៉ាលីណា មានគេលួចចូលប្រើ (Hack) ជាដើម។ ប៉ុន្តែមួយចំនួនបានចូលទៅបញ្ចេញយោបល់ថា បើដំណឹងនេះជាការពិត សូមឲ្យអ្នកទាំងពីរ ពិចារណាឡើងវិញ ជាជាងជ្រើសយកការបែកបាក់ ខណះអ្នកទាំងពីរធ្លាប់តែផ្អែមល្ហែម និងមានកូនជាមួយគ្នា ៣នាក់ទៅហើយ (ប្រុស២ ស្រី១)។
ខាងក្រោមនេះ ជាការដកស្រង់ការបញ្ចេញយោបល់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន (សូមមិនបង្ហាញឈ្មោះ) ក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី ដេត ម៉ាលីណា ៖

-ស្រលាញ់គ្នាយូរហើយ តាំងពីនៅរៀន មានរឿងអី និយាយគ្នាសិនទៅ កុំឲ្យកូនប្រុសស្រី មានអារម្មណ៍មិនល្អ។ ស្រីគុជ cute ណាស់ មើលកែវភ្នែកកូនស្រស់ស្អាតណាស់ គ្នាមិនដឹងអីទេ។ ខ្ញុំដឹង អ្នកទាំងពីរ មានលុយ មានសមត្ថភាពពេញខ្លួន មិនលំបាកអីទេ គ្រាន់តែចិញ្ចឹមកូន ប៉ុន្តែការចិញ្ចឹមកូន មិនមែនគ្រាន់តែមានលុយ មានញ៉ាំទេ គឺមានទាំងក្តីស្រលាញ់របស់ប៉ាម៉ាក់ផង។
-បងស្រី សូមស្រមៃឲ្យវែងឆ្ងាយបន្តិច ហើយរឹងមាំ ប្អូនមិនមានជីវភាពធូរធារទេ, តែប្អូន ធ្លាប់ឆ្លងកាត់បញ្ហាជីវិតជាគូច្រើនល្មម ប្រហែលជិត ១០ឆ្នាំមកនេះ ប្អូនៗបានជួបការលំបាកជាច្រើនដែលពួកយើងបានជួបប្រទះ, អ្វីដែលសំខាន់ ថយក្រោយមួយជំហានម្នាក់ ហើយ ក្រឡេកមើលអនុស្សាវរីយ៍ដែលឆ្លាប់ឆ្លងកាត់ជាមួយគ្នា ហើយក្រឡេកមើលក្មួយ, និស្ស័យបានជាប្តីប្រពន្ធ គឺមិនដឹងជាធ្វើបុណ្យរួមគ្នាប៉ុន្មានជាតិ ទើបបានជួបគ្នា។ សុំទោស! បើប្អូននិយាយមានការខុសឆ្គង»។

-អត់ទេ ប្អូនស្រី! មិនអាចអ៊ីចឹងបានទេ គិតសាជាថ្មីណា សូមឲ្យប្អូនជួបជុំគ្នាវិញ។
-ពិតជាមិនគួរឲ្យជឿទេ បងស្រី គ្រួសារបង មើលទៅដូចជាមានសុភមង្គលណាស់។
-មិនគួរឲ្យជឿទេ ឃើញអ្នកទាំងពីរ ព្រោះតែកូន តស៊ូខ្លាំងណាស់ ទោះមានរឿងអីកើតឡើងក៏ដោយ ត្រូវតែតស៊ូតទៅទៀត ជីវិតគ្រួសារ វាយ៉ាងហ្នឹង អ្វីក៏ត្រូវតស៊ូដែរ។
-អ៊ីចឹងបានថា ជីវិតប្តីប្រពន្ធ ទោះបីជាយកគ្នាមករាប់ឆ្នាំ ហើយមានមានកូនមានចៅ ក៏ដោយ ក៏យើងអាចបែកបាក់គ្នាបានដែរ។

-បើគេហែកមែន ម៉េចបានផេកនេះស៊ែរដែរអ៊ីចឹង មិនយល់ទេ។
-Hacker សាហាវមែន live នៅក្នុង fb គាត់ ទើប ៦ម៉ោង ឃើញនៅក្នុង Page ឧកញ៉ា ឌួង ឆាយ ម្សិលមិញ why?
-មានរឿងអី បានជានាំគ្នាលែងលះគ្នាអ៊ីចឹង ហេតុអ្វីក៏មិនគិតពីអនាគតរបស់កូនទេឬអ្នកទាំងពីរ?
-ចង់ច្បាស់ សូមបង្ហាញលិខិតបញ្ជាក់ការលែងលះផង។
-ម៉េចបានជាទៅជាបែបហ្នឹងងអូនទាំងពីរ អាណិតកូនៗ កុំលែងគ្នាណា ត្រូវគ្នាវិញទៅ មានរឿងអីអូន? បងឃើញអូនស្រឡាញ់គ្នាណាស់ ត្រូវគ្នាវិញ អាណិតកូនៗណាអូនៗ។
-ពិតជាគួរឲ្យសោកស្ដាយណាស់បងស្រី ពីខ្ញុំដែលតែងតែមើលទៅគ្រួសារបងថា ជាគ្រួសារមួយដែរមានគ្រប់បរិបូរណ៍ ទាំងទ្រព្យធន និងសុភមង្គល យ៉ាងណាក៏សោកស្ដាយផង។
-ហេតុអ្វីបានជាអ៊ីចឹង? គាត់មានអនុស្សារីយ៍ជាមួយគ្នាយូរហើយ ម្តេចក៏ទៅជាអ៊ីចឹងកើត? ថយម្នាក់មួយជំហានទៅបង ខ្ញុំអាណិតក្មួយណាស់ ព្រោះពួកគាត់អត់ដឹងអីទេ។

-ឃើញបងស្រីស្រលាញ់បងប្រុសសឹងអីហ្នឹង ម៉េចទៅជាអ៊ីចឹងទៅ? ហ្នឹងហើយបានគេថាចង្កៀងដុតផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង។
-ជីវិតគូ គ្មានអ្នកណាអាចដឹងក្រៅពីខ្លួនយើងផ្ទាល់ទេថា ខាងក្នុងមានរឿងអ្វីខ្លះ? សូមជូនពរបង ជួបរឿងល្អទៅថ្ងៃមុខ។
-កូន ជាអ្នករងគ្រោះដ៏ធំនៃហេតុដែលម្តាយឪពុកបែកបាក់គ្នា អ្នកភ្លក់បានដឹងរសជាតិ បងស្រី សូមគិតម្តងទៀតទៅ កុំអ៊ីចឹងអី អាណិតកូន។
-ម៉េចអ៊ីចឹង អត់យល់ ស្ងាត់ៗលែងលះគ្នា ជាការសម្តែងទេមែន?

-ខ្ញុំមិនដឹងខាងណាខុស ខាងណាត្រូវទេ តែអ្នកទាំងពីរ ជាអាយដលរបស់ខ្ញុំ មិនចង់ឃើញអ្នកទាំងពីរបែកគ្នាឡើយ ជាពិសេសអាណិតកូនដែលគាត់កំពុងមានជំងឺប្រចាំកាយ ជូនពរបងកុំលែងគ្នាអី។
-ហេតុអីទៅចែ? …ឃើញគ្រួសារចែ មានក្ដីសុខណាស់។
-ជាប្រពន្ធ តែងតែចង់ឲ្យប្តីយល់ចិត្ត ផ្តល់ក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ ផ្តល់ពេលវេលា ផ្តល់ស្នាមញញឹមឲ្យបានច្រើន មានតែយើង២នាក់ទេ ដែលដឹងច្បាស់ថា ផ្ទះយើងក្តៅ រងា ឬត្រជាក់ សូមផ្តល់ពេលវេលា ផ្តល់ក្តីស្រលាញ់ ផ្តល់ភាពរីករាយឲ្យមនុស្សនៅក្បែរខ្លួនយើងឲ្យបានច្រើនផង ព្រោះពេលវេលា មិនចាំយើងទេ ហើយការដែលធ្វើខុស យើងចេះកែ វាជារឿងល្អសម្រាប់យើងទាំងពីរ យើងចេះអត់ឱនឲ្យគ្នា យើងចេះរកដំណោះស្រាយ ដើម្បីឲ្យគ្រួសារយើងបានកក់ក្តៅ រៀនមើលចំណុចល្អៗមនុស្សនៅក្បែរខ្លួនយើង កុំមើលឃើញអ្នកដទៃល្អជាងប្រពន្ធ ព្រោះប្រពន្ធស្រលាញ់ប្តី ចេញពីចិត្ត ហើយប្រពន្ធ តែងតែនៅក្បែរប្តី ផ្តល់កម្លាំងចិត្តឲ្យប្តី គ្រប់ពេល ស៊ូស៊ូៗបងស្រី។

-បងស្រី សូមឲ្យបងស្រីរឹងប៉ឺងឡើង សូមឲ្យបងគិតសាជាថ្មី មុននឹងសម្រេចចិត្ត អ្នកទាំងពីរគឺជាមនុស្សដែលប្ដីរបស់ខ្ញុំគោរពនិងស្រឡាញ់ ថ្វីត្បិតមិនបានធ្វើការជាមួយអ្នកទាំងពីរ គាត់ប្រាប់ថា មិនអាចបំភ្លេចលោកទាំងពីរបានឡើយ សូមឲ្យបងគិតសាជាថ្មី ដោយសេចក្ដីគោរពពីចម្ងាយ។
-ខ្ញុំអត់ដឹងថា រឿងនេះពិតឬមិនពិតទេ តែសូមបងទាំងពីរ យល់ដល់កូន កុំលែងគ្នាអី ខ្ញុំស្ញប់ស្ញែងគ្រួសារបងយូរហើយ មិនថាព្រោះតែហេតុផលអី សាកនិយាយគ្នាសិនទៅបង ក្រែងមានដំណោះស្រាយ។
-លួចសរសើរឧកញ៉ា ទាំងមានទ្រព្យសម្បត្តិ ទាំងមានសុភមង្គល និងសប្បុរស… ទាំងមិនដែលគិតថានឹងមានថ្ងៃនេះ… តែឥឡូវអ្វីៗប្រែប្រួល… បើអាច គួរតែសម្របសម្រួលគ្នា គឺជាការប្រសើរ ព្រោះអ្វីៗទាំងអស់ដែលអ្នកទាំង២ធ្វើ គឺកូនៗជាអ្នកទទួល (ប៉ះពាល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍)…។

-មិនគួរ បងស្រី មានលុយច្រើនហើយ តែបែជាមិនចុះសម្រុងក្នុងគ្រួសារទៅវិញ ជូនពរបង ស្រីសំណាងល្អ សុខភាពល្អ។
-លើកមុន មិនដឹងគាត់ឬអត់ទេ ខ្ញុំមិនច្បាស់ ដែលប្រកាសលែងគ្នា អ្នកស៊ែរ ខមិនច្រើនពេកចុងក្រោយថា ចង់ដឹងចរិតអ្នកលេង fb មួយចំនួន ថាពូកែឈឺឆ្អាលរឿងគ្រួសារគេប៉ុនណា?
-ខ្ញុំសូមសរសើរ ជំទាវ Deth Malina ដែលតែងតែប្រកបមុខរបរណាដែលសុច្ចរិត ដូចជាប្រឹងលក់របស់តាមអនឡាញ នេះជាដើម…។
-ខ្ញុំជឿថា វាមិនមែនជាការពិតឡើយ, គ្រួសារគាត់ស្រឡាញ់គ្នាណាស់ ឆ្លងកាត់រឿងរ៉ាវជាច្រើនរួមគ្នា ដូចនេះគឺវាមិនអាចទៅរួចទេ។
-គ្មានថ្ងៃខ្ញុំជឿថា លោកឧកញ៉ាឌួង ឆាយ និងអ្នកនាងជំទាវ ដេត ម៉ាលីណា ដើរដល់ផ្លូវមួយហ្នឹងទេ។
-កុំខឹងបង ចិត្តត្រជាក់ៗ ដើម្បីក្តីសុខរបស់កូនណាបង បងធ្វើជាទឹកណាបង គ្មានភ្លើងអី្វដុតឆេះឡើយ។
-គណនីនេះ ប្រហែលជាមានអ្នកផ្សេងគ្រប់គ្រង ។ សង្ឃឹមថា មិនយូរទេ អ្នកហេកគណនីនោះ នឹងមានវត្តមាននៅប៉ុស្តិ៍វាស់កម្ពស់ ជាក់ជាមិនខាន។
-សូមប្អូនគិតបន្តិចសិនទៅ មុននឹងនិយាយថាលែងគ្នា ប្អូនទាំងពីរ មិនអីទេ ចុះកូនៗប្អូន គិតយ៉ាងម៉េចទៅ តើសេចក្តីសុខរបស់កូននៅឯណា? បងសូមអង្វរឲ្យប្អូនទាំងពីរ គិតឡើងវិញ សូមកុំលែងគ្នាអី អាណិតកូន គ្នាមិនដឹងអីទេ គ្នាពិតជាត្រូវការប្អូនទាំងពីរ ដោយខ្វះមិនបាន។
-សង្ឃឹមថា រឿងនេះមិនមែនជាការពិត ឬគេ hack accounts ព្រោះមិនគួរឲ្យជឿទេ ហើយបើបែបនេះ ខ្ញុំសង្ឃឹមថា លោកឧកញ៉ា និងលោកជំទាវ បានផ្សះផ្សាគ្នាវិញ។
-ស៊ូៗណាប្អូនស្រី! កុំចុះចាញ់នឹងជីវិតគូអី! គិតម្តងទៀតណាអូន! កុំបោះបង់គ្នាពាក់កណ្តាលផ្លូវអ៊ីចឹង អាណិតកូនៗណាអូន! បងសូមជូនពរឲ្យប្អូនទាំងពីរ ជួបជុំគ្នាវិញ ពួកយើងមិនចង់ឃើញអ្នកទាំងពីរដើរផ្លូវផ្សេងគ្នាទេ!

-ទោះជាពេលនេះ បងបានព្រមព្រៀងលែងលះក៏ដោយ តែក៏អាចផ្សះផ្សា ជានាគ្នាវិញដែរ ដើម្បីកូនៗ ណាមួយពេលដែលបងជាប្តីប្រពន្ធ ក៏ជួយនិងអធ្យាស្រ័យឲ្យគេជាច្រើន ហេតុអ្វីអធ្យាស្រ័ខ្លួនឯង ដើម្បីកូនៗមិនបាន? ស្រឡាញ់បងស្រីពិតៗ។
-សូមគិតឲ្យបានវែងឆ្ងាយបន្តិច ប្ដីប្រពន្ធអ្នកណាក៏ធ្លាប់ឈ្លោះប្រកែកគ្នាដែរ ហើយបើសិនជាអាច សូមកុំបែកគ្នាអី ពីព្រោះអ្នកទាំងពីរ គឺជាមនុស្សល្អ និងជួយការងារសង្គមបានច្រើនណាស់ ហើយជាពិសេស អ្នកគួរអាណិតដល់ក្មេងៗផង ធ្លាប់ហៅប៉ាម៉ាក់ពេញៗមាត់ បើសិនអ្នកទាំងពីរបែកគ្នា តើកូនៗគ្នានឹងទៅជាយ៉ាងណា? (សូមទោសផង បើសិនជាខ្ញុំនិយាយខុសឆ្គងដោយប្រការណាមួយ មិនបានសមរម្យ)។
-ពិតជាសោកស្តាយខ្លាំងបំផុតបងស្រី ចំពោះដំណឹងនេះ សូមបងទាំង២ គិតដល់កូន ពិតជាអាណិតខ្លាំងណាស់ និងសោកស្តាយចំពោះគ្រួសារដែលធ្លាប់តែឃើញមានក្តីសុខផ្អែមល្ហែម។
-តាំងពីថ្ងៃដែលខ្ញុំឃើញ status ខូចចិត្តដំបូង ខ្ញុំគិតថាគ្រួសារប្អូនអាចមានបញ្ហា, ប្អូនប្រាប់ថា ចង់ lives បកស្រាយ។ មិននឹកស្មានថា វាជាការពិតសោះ។ រឹងមាំឡើងអូន ស៊ូស៊ូ…៕