Wednesday, July 16, 2025
Homeព័ត៌មានជាតិអតីតភរិយាឧកញ៉ាឌួង ឆាយ ថាស្ដាយចំណាយពេលលើមនុស្សខុស តែលោកឌួង ឆាយ ថា...

អតីតភរិយាឧកញ៉ាឌួង ឆាយ ថាស្ដាយចំណាយពេលលើមនុស្សខុស តែលោកឌួង ឆាយ ថា…

ភ្នំពេញ ៖ ភរិយាលោកឧកញ៉ាឌួង ឆាយ លោកស្រីដេត ម៉ាលីណា ដែលមុននេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលមិនគួរឲ្យជឿ រឿងលោកស្រីបានប្រកាសដំណឹងឲ្យបងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮថា លោកស្រីនិងលោកឧកញ៉ាឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយនោះ នៅពេលនេះ លោកស្រីអតីតភរិយាឧកញ៉ាឌួង ឆាយ រូបនេះ បានលើកឡើងថា​ លោកស្រីមិនស្ដាយក្រោយនឹងអតីតកាលទេ ប៉ុន្តែស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុស ។ លោកស្រីបញ្ជាក់ថា ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនត្រូវពឹងខ្លួនឯង។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីនៅរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ថា «ខ្ញុំមិនស្ដាយក្រោយនឹងអតីតកាល​ ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើលមកអ្នកជាមនុស្សបែបណាមិនសំខាន់​ទេ​ អ្វីដែលសំខាន់​ អ្នកធ្វើខ្លួនបែបណាឲ្យគេមើល។ ពេលខ្លះហត់នឿយណាស់​ តែមិនអាចឈប់បានទេ​ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង»។

លោកស្រីដេត ម៉ាលីណា សរសេរបន្ថែមនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ថា «ជីវិតក៏ដូចស្លឹកឈើ នៅខ្ពស់ នៅទាប ចុងក្រោយដល់ពេលវេលាក៏ត្រូវរោយជ្រុះធ្លាក់មកដី»។

គួរបញ្ជាក់ថា លោកស្រីដេត ម៉ាលីណា ភរិយាលោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់ពីការស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុសខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីលោកស្រី បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ថា​ លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ ជាស្វាមី បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នៅពេលនោះថា «សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ…»។

ជុំវិញការប្រកាសលែងលះស្វាមី និងសំណេរតាមហ្វេសប៊ុក ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បញ្ជាក់បន្ថែមពីលោកស្រី ដេត ម៉ាលីណា បានទេ ដោយលោកស្រី សុំមិនបកស្រាយទេ។ ចំណែកលោកឧកញ៉ា ឌួង ឆាយ ក៏មិនអាចទាកទងសុំយោបល់បានដែរ ជុំវិញការប្រកាសលែងលះរបស់ភរិយាខាងលើនេះ​កាលពីម្សិលមិញ។

ប៉ុន្តែលោកឧកញ៉ាឌួង ឆាយ ទំនងជាទុកឲ្យពេលវេលាបកស្រាយអ្វីៗគ្រប់យ៉ាង ដោយលោកជ្រើសយកភាពអត់ធ្មត់ និងស្ងប់ស្ងាត់ល្អជាង។

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួន លោកឧកញ៉ាឌួង ឆាយ បានសរសេរក្នុងទំព័រហ្វេសប៊ុក​របស់លោកថា «រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូន មានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណ ពូមីង បងប្អូនទាំងអស់គ្នា ចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា! Happy Birthday To Me ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ ស្ងប់ស្ងាត់ គឺល្អបំផុត»។

ទោះជាយ៉ាងណា តាមរយ:សំណេរបញ្ជាក់របស់លោកស្រី ដេត ម៉ាលីណា ខាងលើនេះ ធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ដែលមុននេះ ហាក់មិនជឿថា ការប្រកាសលែងលះស្វាមី របស់លោកស្រី ជាការពិតទេនោះ នៅពេលនេះ ភាគច្រើនយល់ថា ការលែងលះរវាងលោកស្រីដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ គឺជាការពិត។

ជាមួយនេះ ក្រោយពីបានឃើញសំណេររបស់លោកស្រីជាអតីតភរិយាឧកញ៉ា ឌួង ឆាយ ខាងលើនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចូលទៅបញ្ចេញយោបល់ (Comment) ចូលរួមសោកស្តាយ និងលើកទឹកចិត្តលោកស្រីដេត ម៉ាលីណា  ដែលយើងសូមដកស្រង់ Comment របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន (សូមមិនបង្ហាញឈ្មោះ) ដូចខាងក្រោម ៖

-ដេត ម៉ាលីណា ប្អូនធ្លាប់ឆ្លងកាត់ហើយចេចេ យើងរឹងមាំមែនពិត តែនៅតែពិបាកចិត្តណាចេ ជាមនុស្សស្រី ពិបាកណាស់ចេចេ។

-ដេត ម៉ាលីណា កុំអ៊ីចឹងបានទេ? នឹកការលំបាកជាមួយគ្នា ពេលបានមានសុភមង្គល បែរជាបែកបាក់គ្រួសារទៅវិញ។

-ដេត ម៉ាលីណា ស៊ូៗបងស្រី love you ។

-ជួនពរប្អូនស្រី មានសំណាងល្អពេញលេញមួយជីវិត!

-ស៊ូៗបងស្រីៗអាណិតកូនបងផង គ្នាកំពុងតែឈឺ ឥឡូវមកត្រូវនឹងម៉ាក់ប៉ាលែងលះគ្នាទៀតគ្នាបាក់ទឹកចិត្តទៅហើយមើលទៅ។

-គ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយ ប្អូនចង់ឲ្យបងគិតថា មនុស្សណាក៏ចេះធ្វើខុសដែរសូមបងយល់ដល់កូនៗ ព្រោះគ្នានៅតូចៗ ត្រូវការភាពកក់ក្ដៅពីប៉ាម៉ាក់ ខ្ញុំស្រលាញ់ពួកបង ហើយមិនចង់ឃើញពួកបងបែកគ្នាទេ…។

-ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង ញញឹមរួច បន្តដំណើរទៅមុខ។

-Be yourself and be who you are!!! ខ្ញុំ​ធ្លាប់​រស់​ក្នុង​សុបិន​ជាង ១០ឆ្នាំ​ ដែល​​ស្រី​ៗ​ភាគ​ច្រើន​គិត​ប្រាថ្នា​ចង់​បាន​ ប៉ុន្តែ​គេ​មិន​ដឹង​ថា ​ខ្ញុំ​រស់​ក្នុង​សភាព​បែប​ណា​ទេ​។ មាន​តែ​ខ្លួន​យើង​ទេ​ដែល​ស្គាល់​ខ្លួន​ឯង​ច្បាស់​ ធ្វើ​ឲ្យ​ល្អ​បំផុត​ទៅ ​កុំឲ្យយ​ស្ដាយ​ក្រោយ​បាន​ហើយ​។ បើ​ហត់​នឿយ​ពេក ​សម្រាក​បន្តិច ​រួច​បន្ត​ទៅ​មុខ​ទៀត។

-មនុស្ស​ស្រី​ម្នាក់​ ឲ្យតម្លៃ​ខ្លួនឯង​ខ្ពស់​ប៉ុនណា​ ដោយ​ចរិត​និង​អាកប្បកិរិយា​របស់គាត់​ ខ្ញុំ​សុំ​សសើរ​បង​ស្រី​ ដោយ​ចិត្ត​ស្មោះ​។

-ត្រូវហើយ ខ្ញុំគាំទ្រ ម្យ៉ាងទៀត ចង្កៀងនៅក្នុងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ដូច្នេះមានតែក្មួយខ្លួនឯងទេដែលដឹងសុខទុក្ខ រាក់ជ្រៅ និងត្រូវឈានជើងដើរទៅមុខ លើផ្លូវណាដែលក្មួយគិតថាសមរម្យនោះ។

-គាំទ្រ​មនុស្ស​មាន​ឆន្ទៈ​ស្រលាញ់​ខ្លួន​ឯង​ លើក​ស្ទួយ​ខ្លួន​ឯង ​ពេល​ឆ្លង​កាត់​ផ្លូវ​ជីវិត។​

-គេនិយាយពីគុណភាពទំនិញ មិនចង់ស្តាប់ទេ ចងដឹងតែតម្លៃទំនិញ ពេលគេនិយាយរឿងបុគ្គល រឹតតែចាប់អារម្មណ៍ អ៊ីចឹងអ្នកលក់ គេស្គាល់អតិថិជនថា តើគេធ្វើរបៀបណាអាចទាក់ទាញបាន?

-បងជា idol ខ្ញុំយូរហើយ ខ្ញុំតែងតែចូលចិត្តមើលព័ត៌មានពួកបងណាស់ តាំងពីកូនបងមិនទាន់ឈឺ ឥឡូវឮដំណឹងអ៊ីចឹងទៀត ពិតជាស្តោកស្តាយណាស់។

-ចំពោះមនុស្សស្រីទាំងអស់ដែលមានឈ្មោះថា ភរិយាគេហើយនោះ គឺទទួលូវការលំបាកច្រើន តែបើសម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំថាគ្មានអ្នកណាទ្រាំបានដូចមនុស្សស្រីទេ បងស្រីត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗ ខ្ញុំជូនពរបងស្រី ឲ្យមានសុខភាពល្អ ព្រមទាំងកូនបង។-

-ប្ដីប្រពន្ធ ពេលខ្លះគិតថាស្អប់ណាស់ មិនចង់នៅជិត មានអារម្មណ៍ថាប្រហែលជាអស់និស្ស័យនឹងគ្នាហើយមើល៍ទៅ ប៉ុន្តែវាមិនមែនដូច្នេះទេ ពេលក្រោយៗមកទៀត ពេលដែលយើងត្រូវគ្នាវិញ ការដែលគិតពីមុន គឺវាខុសទាំងអស់ យើងបែរជាអាណិតស្រឡាញ់គ្នាលើសដើមទៅវិញ។ នេះជាបទពិសោធន៍របស់ខ្ញុំ សូមជូនបងទាំងពីរ ទុកជាការពិចារណា គ្មានចំណងអ្វីធំជាងកូននោះទេ ឪពុកម្ដាយបែកគ្នា កូនៗពិតជាកម្សត់ណាស់។

-ក្រោយភ្លៀងមួយមេធំ មេឃនឹងស្រលះ បន្ទាប់ពីឈឺចាប់ បងស្រីទទួបានភាពរីករាយ កើតមកជាមនុស្សលោក គេចមិនផុតទេបញ្ហាអស់ទាំងហ្នឹង។

-បែបណាក៏ដោយក៏មិនចាំបាច់លាតត្រដាងឲ្យពិភពលោកដឹងទាំងអស់នោះទេ ព្រោះជារឿងគ្រួសាររបស់លោកជំទាវ ខ្លាចអស់តម្លៃ គិតទេថា លោកជំទាវធ្វើអ៊ីចឹងត្រូវ។

-ជួបជុំគ្នាវិញទៅបង អាណិតកូន ខ្ញុំជាអ្នកបន់ស្រន់ឲ្យបងបានកូនស្រី ឥឡូវពួកបងបែកគ្នាទៅវិញ អាណិតកូនណាស់បង ខ្ញុំក៏ដូចគ្នា ពេលឆ្អែតនឹងអ្វីមួយ តែដល់ពេលមើលភ្នែកកូនៗ អាណិតពួកគាត់ ជួបជុំគ្នាវិញទៅបង!

-ឲ្យតែ​រស់នៅ​គ្មាន​ក្តីសុខ​ គ្មាន​មនុស្ស​ស្រីណា​ទ្រាំ​បានទេ​ ទោះមានប្តី​ឋានៈ​ជាឧកញ៉ា ​ក៏ដោយ រឹងមាំណា៎បង!

-ខ្ញុំបាទស្នើសុំឲ្យបងប្រុស បងស្រី ត្រូវគ្នាវិញទៅ ពីព្រោះបងគឺជាមនុស្សល្អ។

-គាត់ពិតជាយល់ រឿងអាណិត រឿងស្រឡាញ់ រឿងរាប់អាន រឿងអ្វីៗទាំងអស់ តែពេលខ្លះមនុស្សយើង ពេលដែលគាត់យល់អស់ហើយ ហើយនៅតែចង់ឲ្យគាត់យល់ទៀតនោះ គឺគាត់មិនអាចទទួលបានទេ អ៊ីចឹងបានថា មនុស្សមួយចំនួនតូច មេត្តាកុំទៅរំខានគាត់ ទុកឲ្យគាត់សប្បាយ ឬកើតទុក្ខ ជារឿងរបស់គាត់។

-កុំលែងគ្នាអី រកវិធីណាដើម្បីល្អនឹងគ្នាវិញទៅ!

-កុំស្តាយអី នាំតែឈឺនិងពិបាកចិត្ត។ ចាត់ទុកថាជាសំណាងដែលយើងបានឆ្លងកាត់នូវជីវិតមួយនេះកន្លងមក។ ត្រូវតែតស៊ូនិងរឹងមាំទៅមុខទៀតអូន។

-ស្រលាញ់បងទាំងពីណាស់ មិនគួរមានរឿងបែបហ្នឹងសោះ ស៊ូៗចេចេ!

-ស៊ូៗបង ស្ត្រីដែលរឹងមាំ ហើយឆ្លាតវៃក្នុងការរកស៊ី។

-ពេលវេលាកន្លងទៅនេះ ទេវតាក៏បានប្រទានកូនប្រុសកូនស្រី ដល់បងស្រី ទាំងឆ្លាត ទាំងគួរឲ្យស្រលាញ់។

-មិនគួឲ្យជឿសោះ ស្នាមញញឹមនៅថ្មីៗនៅឡើយ។

-ជីវិតអាពាហ៍ពិពាហ៍ ប្រៀបស្មើនឹងចានក្នុងរាវ ជួនប៉ះទង្គិច ជួនមិនប៉ះទង្គិច អ្វីដែលសោកស្តាយបំផុត គឺក្មេងគ្នាមិនដឹងអ្វីទាំងអស់ ដូច្នេះយើងកុំបង្កើតវិប្បដិសារីសម្រាប់ខ្លួនឯងចំពោះកូន នៅលើលោកនេះ គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ ជាពិសេសគឺជីវិតអាពាហ៍ពិពាហ៍តែម្តង សំខាន់ចេះអត់ទោសឲ្យគ្នាទៅបានហើយ ខ្ញុំក៏ឆ្លងកាត់ជីវិតដូចគាត់ដែរ តែពួកខ្ញុំអាចតស៊ូរស់នៅជាមួយគ្នា ទាំងជីវិតពួកខ្ញុំ ជីវភាពលំបាក (បើអាច ខ្ញុំសូមឲ្យអ្នកទាំងពីរ ត្រូវគ្នាវិញបានទេ)! អរគុណទុកជាមុន។

-គ្រាន់តែកើតមកជាភេទស្រី គឺទុក្ខច្រើនជាងភេទប្រុសទៅហើយ មើលគេលំបាកជាងផងគេនៅតែជុំគ្រួសារបាន ផ្តល់ឱកាស ១៩៩ដង ចាំគ្រប់ហើយ សុំដើរចេញ។

-អូនបែកគ្នាជាមួយប្ដី មិនល្អទេ អនាគតកូន គិតមេច?

-ជីវិតតែងតែជូបបញ្ហា សំខាន់យើងត្រូវតែរកដំណោះស្រាយ។

-សំខាន់ idol មានរឿងអីក៏ដោយ មិនត្រូវឆាប់សម្រេចចិត្តពេកទេ ព្រោះពេលយើងខឹង ធ្វើឲ្យមានការគិតខុស និងសម្រេចចិត្តខុស ហើយក៏មានការស្តាយក្រោយ ហើយយកល្អបំផុត ឈប់ផុសល្អជាង ខ្លាចស្តាយក្រោយ សរសេរអីក៏ខុសៗ ok។

-លោកជំទាវ​ ស្រស់​ស្អាត​ ថ្លៃថ្នូរគួរឲ្យគោរព។

-នេះបានគេហៅថា អ្នកមានពិត សំដីផ្អែម ចរិតថ្លៃថ្នូគួរឲ្យគោរពស្រលាញ់ណាស់ចែ។

-រស់នៅកន្លែងណាដែរគេផ្ដល់តម្លៃឲ្យយើង ទោះបីវាមានសម្ពាធបន្តិច តែយើងក៏ពេញចិត្ត ហើយក៏ជាសេចក្តីសុខ។

-ស្រលាញ់បងស្រីណាស់! ស៊ូៗបង ព្រោះថាលើលោកនេះ រឿងអ្វីក៍អាចកើតឡើងបានដែរ។

-ពាក្យថាប្ដីប្រពន្ធ មិនមែនមានតែលុយមួយមុខទេអូន។

-អ្វីដែលប្រឹងប្រែងអស់សមត្ថភាពហើយ គ្មានពាក្យថាស្តាយក្រោយទេ។

-ខ្ញុំយល់ច្បាស់ថា មនុស្សស្រី ដោយសារតែកូនខំបៀមទុក្ខ ពាក្យថាទ្រាំ តែទ្រាំអស់ការកំណត់ មិនមាត់ ត្រូវតែចាកចេញ ហើយក៏គ្មានមនុស្សស្រីណាចង់មានប្ដីហើយលែងលះគ្នានោះទេ ពាក្យថាមេម៉ាយ មិនឲ្យចំណាយមាត់ញាតិដាច់ខាត ព្រោះយើងជាមនុស្សស្រីដែលរឹងមាំ ខំប្រឹងប្រែងដើម្បីកូនៗ និងដើម្បីខ្លួនឯង គ្មានអ្វីខុសឡើយ ដូចពាក្យមួយពោលថា ស៊ូឈឺចាប់រយៈពេលខ្លី មិនទ្រាំឈឺចាប់មួយជីវិតឡើយ! ប្អូនស្រីត្រូវតែរឹងមាំ ដើម្បីកូនៗ និងខ្លួនយើង។

-តស៊ូដើម្បីកូននិងខ្លួនឯង ខ្ញុំជាងបងឯងទៀត ខ្ញុំឈឺ 100ដង 1000ដង ឈឺចិត្តនិងចង់យំម្ដងៗ

-ស្រលាញ់លោកជំទាវណាស់ កុំអ៊ីចឹងអីជំទាវបង!

-ស៊ូៗបងស្រី ខ្ញុំយល់អារម្មណ៍មួយនេះណាស់ ព្រោះខ្ញុំបានជួបរួចហើយជីវិតបែកបាក់ បងស្រី ត្រូវតែរឹងមាំ ហើយក្រោកឈរឲ្យបាន ព្រោះបងស្រីនៅមានកូនដែលត្រូវមើលថែ។

-ស្រលាញ់ និងចូលចិត្តបងស្រីខ្លាំងណាស់ ជាពិសេសបងបានរួមចំណែកក្នុងកិច្ចការសង្គមបានច្រើន នាពេលកន្លងមក។ លោកប្អូនព្រមទាំងហ្វេនៗជាច្រើនទៀត សូមផ្ដល់កម្លាំងចិត្ត ចំពោះបង ហើយបងត្រូវតែរឹងមាំ តស៊ូ អត់ធ្មត់ ដើម្បីបន្តដំណើរតទៅទៀតណាបងស្រី!

-បងអើយ! ត្រូវគ្នាវិញទៅបង អាណិតកូន idol។

-ស៊ូស៊ូ បងស្រី ទុកឲ្យពេលវេលាជាអ្នកដោះស្រាយ, life។

-យល់អារម្មណ៍បងណាស់ ស្អាតណាស់ ពន្លឺនឹងភ្លឺសម្រាប់បងជានិច្ច! ស៊ូទាំងអស់គ្នាបង។

-ពេលបងស្រីនិយាយ ខ្ញុំស្ទើយល់ពីអត្ថន័យទាំងស្រុង។

-រឹងមាំឡើងបងស្រី​ ធ្វើតាមបេះដូងខ្លួនឯង​ ជ្រើសរើសអ្វីជាក្ដីសុខពិតពិតប្រាកដ​ មិនហត់នឹងសម្ដែង។

-មនុស្សស្រីរឹងមាំ មនុស្សប្រុសតែងតែមើលរំលង តែបើមនុស្សស្រីរំអួយ មាយាដកខ្ញី​វិញ ប្រុសៗចូលចិត្តណាស់ មនុស្សប្រុសបែបនេះ គង់តែមានថ្ងៃដឹងខ្លួន។

-ជីវិតត្រូវស៊ូ មានឬក្រ ប្រឹងប្រែងដើម្បីអនាគត ស៊ូ ស៊ូ sister!

-ឃ្លានិយាយៗចាក់ដោតណាស់ រឹងមាំណាម៉ាមី!

-ជោគជ័យលើខ្លួនឯង ការអត់ធ្មត់ក៏លើខ្លួនឯងដែរបង ជំទាវបង។

-ស៊ូៗបងស្រី បើបងជ្រុលជាដើរហើយ សូមកុំត្រលប់ក្រោយអី!

-កូនៗបង ត្រូវការនៅក្បែរ និងមើលថែ និងភាពកក់ក្ដៅពីបងទាំងពីរ។ បានត្រឹមតែនិយាយ ភ្លើងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។

-ខ្ញុំស្រលាញ់សំដីបងស្រីនិយាយគ្រប់មាត់ មានសេចក្តីថ្លៃថ្នូរ។

-បើហត់ សម្រាកសិនទៅ គ្មានមនុស្សណាដែលរឹងមាំរហូតទេ…៕

RELATED ARTICLES