Thursday, June 19, 2025
Homeតារាខ្មែរបេប៊ី ខូចផែនការលើកទី២

បេប៊ី ខូចផែនការលើកទី២

  

បេប៊ី ដែលបោះបង់ចោលអាជីពMCនៅCTNដើម្បីវាយលុកទីផ្សារចម្រៀងនៅថោននោះជាងកន្លះឆ្នាំមកនេះនាងកាន់តែប្រឈមភាពស្ងប់ស្ងាត់ដែលឈានទៅពិបាកក្នុងការស្ដារមុខមាត់ឡើងវិញតែម្ដងព្រោះគ្មានបទល្បីៗឬសកម្មភាពសិល្បៈណាលេចធ្លោរទៀតឡើយ។ដោយឡែកអ្នកស្រីប៊ុន ណារី ម្ដាយបេប៊ី ដែលថាកូនស្រីរបស់គាត់មិនអាចនិយាយពីគម្រោងធ្វើអ្វីបានក្នុងឆ្នាំ២០២០ ព្រោះតែកូវីដ១៩ខូចផែនការណ៍សិល្បៈអស់ហើយទាល់តែនៅឆ្នាំ២០២១ទើបអាចរៀបគិតគូសារជាថ្មីឡើងវិញនោះពេលនេះត្រូវជាប់គាំងជាលើកទី២ព្រោះតែកូវីដផ្ទុះសាជាថ្មីទើបធ្វើឲ្យបេប៊ី ស្ងាត់ជាងតារាចម្រៀងផ្នែកយុវវ័យផ្សេងៗទៀតដូចជានាងរ៉ាប៊ី និងយូរី ជាដើម។

ជុំ រចនាពេជ្រ ហៅបេប៊ី បានផ្ដើមពីអាជីពសម្ដែងនិងឈានទៅចាប់អាជីពពិធីការិនីជិត១០ឆ្នាំទើបហក់ចូលអាជីពចម្រៀងនៅថោនដោយមានជំនឿរយ៉ាងមុតមាំថានាងនិងក្លាយទៅជាតារាចម្រៀងផ្នែកយុវវ័យដ៍គូរឲ្យចាប់អារម្មណ៍ពីមហាជនដូចនាងរ៉ាប៊ី ដែរ។ប៉ុន្ដែរក្ដីសង្ឃឹមនេះបានរលាយបន្ដិចម្ដងៗព្រោះតែបេប៊ី មិនទាន់មានបទផ្ទុះផងស្រាប់តែកូវីត បានពាំងផ្លូវនិងផ្ទុះមុនបទចម្រៀងរបស់នាងទៅហើយ ទើបបេប៊ី ងាកទៅបើកហាងកាកាហ្វេនិងលក់អាហារតាមOnline។ដោយឡែកគម្រោង សម្ពោធផ្ទះវីឡាធំស្កឹមស្កៃនៅខណ្ឌសែនសុខ នោះត្រូវបានបេប៊ី សម្រេចផ្អឹមទុកមួយអន្លឺដែរបើទោះជាបានរៀបចំឈ្មោះភ្ញៀវអស់ទៅហើយក្ដី តែម្ដាយនាងថាមិនអាចធ្វើពិធីធំដុំនៅពេលនេះបានឡើយ។

ថ្វីត្បិតតែនាងបេប៊ី មិនទាន់លេចធ្លោក្នុងអាជីពចម្រៀងមែន ប៉ុន្ដែរគេសង្កេតឃើញថាស្រីស្អាតរូបនេះនៅតែមានភាពហ៊ឺហារនិងជិះរថយន្ដទំនើបៗឆ្លាស់ៗគ្នាជាញឹកញាប់ ខណៈដែលកន្លងមកធ្លាប់លេចឭថាតារាថោនរូបនេះមានប្រុស២នាក់តាមស្នេហានោះគឺលោកឧកញ៉ានិងភិបាលខណ្ឌចូលមកព្រមគ្នាតែម្ដង ប៉ុន្ដែរអ្នកស្រីណារី ថាកូនស្រីគាត់កំពុងប្រឈមអត់ប្ដីព្រោះ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

RELATED ARTICLES