Wednesday, July 2, 2025
Homeព្រឹត្តិការណ៍សង្គមក្រុមហ៊ុនស្រាបៀរអង្គរ រៀបចំប្រគុំតន្ត្រីដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ក្រុមហ៊ុនស្រាបៀរអង្គរ រៀបចំប្រគុំតន្ត្រីដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ស្រាបៀរអង្គរដែលជាស្រាបៀរដ៏ពេញនិយមជាងគេបំផុតក្នុងប្រទេសកម្ពុជា មានកិត្តិយសនាំមកជូននូវការប្រគុំតន្ត្រីដ៏អស្ចារ្យដែលមានរយៈពេល ៣យប់ជាប់ៗគ្នា ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅទីធ្លាសួនច្បារមុខវត្តបុទុមវត្តី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ។

សាធារណៈជនអាចចូលរួមកម្សាន្តជាមួយនឹងកម្មវិធីសម្តែង និងកម្សាន្តផ្សេងៗ រួមមាន៖ ការជិះរំអិលពីលើពោងរំអិលដ៏ធំជាងគេនៅទីក្រុងភ្នំពេញ ដែលនាំមកជូនដោយស្រាបៀរ Tuborg ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក្នុងឆ្នាំនេះ។ ជាមួយគ្នានេះផងដែរ នឹងមានការលេងល្បែង បញ្ជរថតរូបជាច្រើនកន្លែងនៅជុំវិញកន្លែងប្រារព្ធកម្មវិធីរបស់យើង ដែលក្នុងនោះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ភ្លាមៗជាច្រើនផងដែរ!

សំរាប់អ្នកដែលចង់បានការកម្សាន្តបែបVIP អាចជាវសំបុត្រសម្រាប់កន្លែង VIP ដែលមានតម្លៃ ២០$/ម្នាក់ ដើម្បីទទួលបាននូវបទពិសោធនៃការកម្សាន្តបែបVIP និងអាចទស្សនាទិដ្ឋភាពនៃការប្រគុំតន្ត្រីបានជិត ហើយថែមទាំងរីករាយជាមួយរសជាតិដ៏ឆ្ងាញ់របស់ស្រាបៀរអង្គរ ,Tuborg ឬ Carlsberg ថែមទៀតផង។

សាធារណជនអាចចូលរួមកម្សាន្តសប្បាយជាមួយកម្មវីធីប្រគុំតន្ត្រីដែលមានការចូលរួមសម្តែងដោយតារាល្បីៗ ដូចជា ព្រាប សុវត្តិ, ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ, G-David, ធែល ថៃ, ឃី សុគន្ធ, ហ្សូណូ, វង្ស ដារ៉ារតនា, ផន ស្រីខួច, យក់ ដួងដារ៉ា, ឈិត សុវណ្ណបញ្ញា, ឈីន រតនៈ, ប៊ុត សីហា, នី រតនា, វី ឌីណែត, ដួង វីរៈសិទ្ធិ, ទេព បូព្រឹក្ស និង សួស វីហ្សា រួមជាមួយការសម្តែងរបស់ក្រុមកំប្លែង នាយកុយ នាយក្រឹម ហើយដែលនិងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ចាប់ពីម៉ោង ៨:០០យប់ រយៈពេល៣ថ្ងៃជាប់ៗគ្នា។

ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យនេះ អតិថិជនអាចរីករាយភ្លក់រសជាតិស្រាបៀរដែលមានដូចជា ស្រាបៀរអង្គរ ស្រាបៀរអង្គរអ៊ិចស្ត្រាស្តោត ស្រាបៀរTuborg ស្រាបៀរCalsberg ស្រាបៀរអាសាហ៊ី ស្រាបៀរ1664 Blanc ស្រាបៀរBlack Panther ក៏ដូចជាទឹកក្រូចប៉ិបស៊ីផងដែរ។

.សូមកុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ សូមចូលរួមរីករាយជាមួយយើងខ្ញុំក្នុងកម្មវិធីប្រគុំតន្ត្រីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នៅទីធ្លាសួនច្បារវត្តបុទុមវត្តី ចាប់ពីថ្ងៃទី ១៣ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ។ នាំមកជូនលោកអ្នកដោយ ស្រាបៀរគុណភាពខ្ពស់ ស្រាបៀរអង្គរ ៕

image3 image5 jhjhhjf

RELATED ARTICLES