Monday, June 23, 2025
Homeសន្ដិសុខសង្គមស៊ីម៉ាក់ សហការប៉ូលិស៣ស្រុក ចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ

ស៊ីម៉ាក់ សហការប៉ូលិស៣ស្រុក ចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) សហការជាមួយកម្លាំងនគរបាលចំនួន ៣ស្រុក រួមមាន កម្លាំងនគរបាលស្រុករលាប្អៀរ កម្លាំងនគរបាលស្រុកកំពង់ត្រឡាច និងកម្លាំង

នគរបាលស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ បានចំនួនបួនគ្រាប់ ហើយបាននាំយកទៅបន្សាប ឬកម្ទេចចោល។

តាមប្រភពីមន្ត្រីស៊ីម៉ាក់ បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗ ដែលត្រូវបានចុះប្រមូលនាពេលនេះ មានសរុបចំនួន ៤គ្រាប់ ដោយទាំង ៤គ្រាប់នោះ ជាប្រភេទគ្រាប់ ៖ ១-ស្រុករលាប្អៀរ គ្រាប់បែកដៃ ចំនួន ១គ្រាប់។ ២-

ស្រុកកំពង់ត្រឡាច គ្រាប់ផ្លោង ចំនួន ១គ្រាប់ និងក្បាលគ្រាប់ ៨១មិល្លីម៉ែត្រ ចំនួន១គ្រាប់ និង៣-ស្រុកកំពង់លែង ក្បាលគ្រាប់ ៨២មិល្លីម៉ែត្រ ចំនួន១គ្រាប់។

ចំណែកអធិការនគរបាលស្រុកទាំងបីខាងលើ បានបញ្ជាក់ឱ្យដឹងថា ជារឿយៗ ខាងលោក តែងតែអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ គ្រប់ប្រភេទ កុំប៉ះពាល់ ឬយក

ទៅគប់លេង ដែលអាចបង្កឱ្យកើតមានជាគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមដល់បងប្អូនប្រជាពលរដ្ឋ ឬត្រូវរាយការណ៍បន្ទាន់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិត ក៏ដូចជាអធិការនគរបាលស្រុក ដើម្បីរាយការណ៍ទៅមន្ត្រីជំនាញស៊ីម៉ាក់ ចុះទៅប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព៕

RELATED ARTICLES