Tuesday, May 5, 2026
Homeសន្ដិសុខសង្គមភ្ញៀវកូនកំលោះក្រមុំ វ៉ៃគ្នាផ្អើលរោងការ ជាប់ខ្នោះ៣

ភ្ញៀវកូនកំលោះក្រមុំ វ៉ៃគ្នាផ្អើលរោងការ ជាប់ខ្នោះ៣

ខេត្តកំពង់ស្ពឺ ៖ ពិធីមង្គលការមួយ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយ ស្រាប់តែកើតមានភាពច លាចលឡើង បន្ទាប់ពីភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ បានឈ្លោះវាយតប់គ្នាផ្អើលរោងការ បណ្តា លឱ្យរងរបួសទាំងសងខាង ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាង បានចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើងឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងពិធីមង្គលការ មួយកន្លែង ស្ថិតក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ភាគីទាំងសងខាង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ចំនួន៣នាក់ រួមមាន ភាគីកូនក្រមុំ មានចំនួន២នាក់ ១-ឈ្មោះគល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រងរបួសក្បាល) និង២-ឈ្មោះឈីន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  (របួសដៃ និងក្បាល)។ ដោយឡែកភាគីកូនកំលោះ មានឈ្មោះយ៉ាន់ ចន្ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង  (រងរបួសខ្លួន និងក្បាល)។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មានពិធីមង្គលការមួយ បានរៀបចំឡើងនៅចំណុចភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកម្មវិធី ទាំងមូលបានដំណើរការយ៉ាងរលូន អស់រយៈពេលជាង៧ម៉ោង រហូតមកដល់វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល កើតមានបញ្ហាបង្កឡើងដោយភាគីកូនក្រមុំ និងភាគីកូនកំលោះ បានកើតមានទំនាស់ពាក្យសំដីគ្នា រហូតឈានដល់អំពើហិង្សា វាយតប់គ្នាទៅវិញទៅមក ផ្អើលរោងការតែម្តង។

លោកអធិការ បន្តថា នៅក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ អញ្ជើញមនុស្សទាំង៣នាក់ ខាងលើ មកសាកសួរ។

ក្រោយសាកសួរ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង៣នាក់ខាងលើ ទៅកាន់ការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES