Tuesday, July 1, 2025
Homeតារាខ្មែរស្រីស្អាតហ្វា ហ្វា ៖ភ័យបុកពោះ

ស្រីស្អាតហ្វា ហ្វា ៖ភ័យបុកពោះ

ភ្នំពេញ៖ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី បានប្រាប់ថានៅខែមេសាឆ្នាំ២០២៣ ខាងមុខនេះនាង​នឹង​ណាត់​ជួបគ្នា​ដោយ​ផ្ទាល់ជាមួយសង្សារដែលស្គាល់គ្នាតាមហ្វេសបុកនោះគឺកូនខ្មែរជាទា ហានអាមេរិកលោកSanan Sithadin បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាអស់ជាច្រើនខែ​មក។អតី​ត​សង្សារនាយចឺម រូបនេះថាទោះជានៅឆ្ងាយ​គ្នាដូច​មេឃ​ដីមែន តែនាងនិងគូស្នេហ៍ថ្មីទាក់​ទង​គ្នា​​តាមOnline ជារៀងរាល់ថ្ងៃហើយក្រុមគ្រួសារទាំងសងខាងក៍​បានដឹងឭ​ដូចគ្នា​ផងដែរដោយ​គ្មានខាងណាជំទាស់នោះទេ។ស្រីយី បន្ថែមថាមុនពេលបានជួបមុខសង្សារផ្ទាល់នេះ​នាង​ពិត​ជា​មានអារម្មណ៍ខុសពីធម្មតាតែមិនយូទេពោលគឺនៅមុន​ចូលឆ្នាំខ្មែរអ្វីៗនឹងប្រព្រឹត្តិ​ទៅដូចផែន​ការណ៍នោះ​គឺនាងនិងសង្សារនឹងបានជួបគ្នាមែនទែនលែងតាមហ្វេសបុកទៀតហើយ។

 ហ្វា ហ្វា ក្រោយចែកផ្លូវគ្នាជាមួយនាយចឺម នាងផាត់ចោលការភ្ជាប់ស្នេហ៍ថ្មីប្រុសក្នុង​ស្រុកព្រោះជ្រើស​ផ្លូវ”ជួញ​ឆ្ងាយ ប្រសើរជាងជួញជិត” ដោយសារមិនចង់ជួបស្នេហ៍​ខកបំណង​ជាថ្មី។យ៉ាងណាហ្វា ហ្វា មិនទាន់ហ៊ានកំ​ណត់​​ថាបន្ទាប់ពីនាងបានជួបគ្នាជាមួយ​ទាហាន​អា​មេរិកហើយនោះនាងអាចនឹងដឹកដៃប្រុស​ស្នេហ៍ចូលរោងការ​នៅពេលណាឡើយ ព្រោះ​នាង​យល់ថានោះគ្រាន់តែជាតំណាក់កាលស្វែងយល់ចិត្តគ្នាបន្ថែមទៀតប៉ុណ្ណោះ។ដោយឡែកទាក់ទងរឿងជាមួយនាយចឺម វិញស្រីយី ថានាងលែងក្វល់ពីសង្សារចាស់ម្នាក់នេះហើយ ប៉ុន្ដែ​ពេល​ជួបគ្នាដោយចៃដន្យនាងនៅតែនិយាយស្ដីរកគ្នាជាធម្មតា ហើយបើលោកមេសា នៅហៅថត​MV បទថ្មីៗនោះ​នាង​រីករាយជានិច្ច។

  គេកត់សម្គាល់ថាស្រីស្អាតហ្វា ហ្វា ក្រោយបេះឆាស្នេហ៍នាយចឺម ហើយនាងបានកែ​ពង្រី​ក​ដើមទ្រូងមក​ពេល​នេះនាងមានយ៊ីអ៊ុនល្អព្រោះឆក់បាន តំណែងជាតួឯកក្នុងភាពយន្ដ ធំៗជាបន្ដបន្ទាប់ដូចជានៅប៉ុស្ដិ៍បាយ័ន និង​Sastra Film ជាដើម។ប៉ុន្ដែហ្វា ហ្វា ថានាងមិនមាន​កុងត្រា​ផ្ដាច់មុខឲ្យផលិតកម្មណានោះទេ ពោលគឺអាច​ថត​ឲ្យផលិតករទូទៅបាន។

  គេចាំមើលថាតើហ្វា ហ្វា នឹងរក្សារចំណងស្នេហាជាមួយទាហានអាមេរិករហូត​អាចដឹក​ដៃគ្នាចូលរោងការ​បាន​ឬទេ?ឬមួយគ្រាន់តែជាស្នេហ៍១ផ្សែងបារី?

RELATED ARTICLES